សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

27/11/2025 - 08:47

ប្រ​សិទ្ធ​ភាព​ទម្រង់​ស្វ័យ​គ្រប់​គ្រង​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ ការ​ងារ​ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ ណាច​ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​និង​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​ រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន​ និង​នាំ​មក​ជីវ​ភាព​ សុខ​សាន្ត​ដល់​ប្រ​ជា​ជន។

 ​ កង​កម្លាំង​នគរ​បាល​ និង​សមាជិក​ចូល​រួម​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ឃុំ​ង៉ុក​តូ​ ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន​ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម។

ឧទា​ហរ​ណ៍​ដូច​ទម្រង់​ “កា​មេ​រ៉ា​សន្តិ​សុខ​” ទម្រង់​នេះ​បាន​ជួយ​ការ​គ្រប់​គ្រង​ភូមិ​ឋាន​កាន់​តែ​ងាយ​ស្រួល​ ដូច​ជា​៖ ឃ្លាំ​មើល​ទី​តាំង​ដែល​បង្កប់​នូវ​ភាព​ស្មុគ​ស្មាញ​ ចំណុច​ក្តៅ​ជា​ដើម​។ តាំង​ពី​នោះ​ កៀរ​គរ​កម្លាំង​ទាន់​ពេល​នៅ​ពេល​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​ល្មើស​ច្បាប់​ ទន្ទឹម​នឹង​នោះ​ ក៏​ជួយ​រក​ឃើញ​ជន​អា​ក្រក់​ ប្រ​យុទ្ធ​ប្រ​ឆាំង​វិនិច្ឆ័យ​បទ​ល្មើស​ និង​ទប់​ស្កាត់​ករណី​ប្រ​ព្រឹត្ត​ល្មើស​ដែល​កំ​ពុង​កើត​ឡើង​។ តាម​ប្រ​សាសន៍​វរសេ​នីយ៍​ទោ​ កាម​វុាំង​ម៉ាង​ អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​ង៉ុក​តូ តាំង​ ពី​ដើម​ឆ្នាំ​មក​ទម្រង់​នេះ​បាន​ជួយ​កង​កម្លាំង​នគរ​បាល​ឃុំ​បំ​បាត់​កន្លែង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ៤ កន្លែង​ គ្រោះ​សង្គម​ ៣​ករណី​ និង​ចាត់​វិធាន​ការ​ចំ​ពោះ​យុវ​វ័យ​ផ្តុំ​គ្នា​ប្រ​ណាំង​ម៉ូតូ​ខុស​ច្បាប់​ ៩ ​នាក់​។ល។

ទន្ទឹម​នឹង​នោះ​ ទម្រង់​ “គ្រិស្ត​បរិ​ស័ទ​ភូមិ​ហ្វា​ធឿង ចូល​រួម​បង្ការ​បង្ក្រាប​បទ​ល្មើស​” និង​ទម្រង់​ “ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​បង្ក្រាប​បទ​ល្មើស​” កំ​ពុង​បន្ត​ការ​សកម្ម​ភាព​និង​នាំ​មក​នូវ​លទ្ធ​ផល​ជា​វិជ្ជមាន​ក្នុង​ការ​រួម​គ្នា​ជា​មួយ​ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​ធ្វើ​ការ​ឃោស​នា​ដល់​គ្រិស្ត​បរិស័ទ​និង​ពុទ្ធ​បរិស័ទ​អំ​ពី​ការ​បង្ការ​បង្ក្រាប​ប្រ​ភេទ​បទ​ល្មើស​ បង្ការ​បង្ក្រាប​គ្រឿង​ញៀន​ គ្រោះ​សង្គម​ និង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ចំ​នួន​ ៤៨ លើក​ ដោយ​មាន​អ្នក​ចូល​ រួម​ ២.៤៣០ នាក់។ ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ នៅ​ពេល​ខាង​មុខ​ កង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​នឹង​បន្ត​ពង្រឹង​ធ្វើ​ឱ្យ​រឹង​មាំ​និង​ពង្រីក​ទម្រង់​មហា​ជន​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ ទន្ទឹម​នឹង​នោះ​ បង្កើន​វិធាន​ការ​ បង្ការ​បង្ក្រាប​ គ្រប់​គ្រង​ភូមិ​ឋាន​ឱ្យ​បាន​ល្អ​។ អនុ​វត្ត​ ឱ្យ​បាន​ស៊ី​សង្វាក់​គ្នា​ និង​ម៉ឺង​ម៉ាត់​វិធាន​ការ​វិជ្ជា​ជីវៈ​នា​នា​ បើក​ការ​វាយ​ប្រ​ហារ​បង្ក្រាប​បទ​ល្មើស​ជា​ប្រ​ចាំ​ ដើម្បី​ទប់​ស្កាត់​ និង​បន្ថយ​បទ​ល្មើស​អំ​ពី​សណ្តាប់​ធ្នាប់​សង្គម​។

“ចាប់​តាំង​ពី​ការ​ផ្សព្វ​ផ្សាយ​ទម្រង់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មក​ ស្ថាន​ភាព​ល្មើស​ច្បាប់​និង​គ្រោះ​សង្គម​មាន​ការ​ថយ​ចុះ​។ ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​ថ្កោល​ទោស​ ឧក្រិដ្ឋ​ជន។ ជូន​ដំ​ណឹង​ដល់​កង​កម្លាំង​សមត្ថ​កិច្ច​បាន​ទាន់​ពេល​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ដើម្បី​ដោះ​ស្រាយ​ហេតុ​ការណ៍។ ជម្លោះ​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​បាន​រក​ឃើញ​និង​ដោះ​ស្រាយ​ដាច់​ស្រេច​ មិន​អនុញ្ញាត​ឱ្យ​មាន​ “ចំណុច​ក្តៅ​” និង​ជម្លោះ​កើត​ឡើង​អូស​បន្លាយ​ រួម​ចំ​ណែក​ដល់​ការ​បង្ការ​ និង​ប្រ​យុទ្ធ​ប្រ​ឆាំង​ ដើម្បី​បន្ថយ​ឧក្រិដ្ឋ​កម្ម​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន​ឃុំ​” - សម​មិត្ត​ ង្វៀង​មិញ​ទ្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ង៉ុក​តូ បាន​ឱ្យ​ដឹង​ដូច្នេះ៕

                                ថាញ​វ៉ាង​-មេង​លី​

ចែករំលែកអត្ថបទ