មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/11/2025 - 09:17

ទិដ្ឋ​ភាព​ថ្មី​នៅ​តំ​បន់​ជន​បទ​ហូ​ដាក់​កៀង 

បច្ចុប្បន្ន បើ​បាន​មក​កាន់​ឃុំ​ហូ​ដាក់​កៀង ទី​ក្រុង​កឹង​ធើ  នឹង​បាន​ឃើញ​ច្បាស់​ពី​ភាព “ទិដ្ឋ​ភាព​ផ្លាស់​ថ្មី” នៃ​តំ​បន់​ជន​បទ​ជំ​នាញ​ផលិត​កសិ​កម្ម។ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីនេះ បាន​វិនិ​យោគ​ព្រមៗ​គ្នា។ ពិ​សេស ផ្លូវ​គមនា​គមន៍​បាន​ចាក់​បេ​តុង កៅ​ស៊ូ តភ្ជាប់​ភូមិ​ទៅ​នឹង​មជ្ឈ​មណ្ឌល​ឃុំ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ផលិត​កសិ​កម្ម ជួញ​ដូរ និង​ការ​រស់នៅ​របស់​ប្រ​ជា​ជន។

  ទិដ្ឋ​ភាពជនបទ​នៅ​ភូមិ​ឫស្សី​ស្កាប A​ ឃុំ​ហូ​ដាក់​កៀង​ ទី​ក្រុង​កឹង​ធើ។ 

ជា​ច្រើន​ឆ្នាំ​កន្លង នៅ​ពេល​ផ្សព្វ​ផ្សាយអនុវត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​ស្តី​ពី​ការ​កសាង​ជន​បទថ្មី ឃុំ​បាន​បត់​បែនរួម​បញ្ចូល​ប្រ​ភព​ទុន​ជា​ច្រើន​ពី​កម្ម​វិធី​គោល​ដៅ​ជាតិ​ស្តី​ពី​ការ​បន្ថយ​ភាព​ក្រី​ក្រ កម្ម​វិធី​គោល​ដៅ​ជាតិ​អំពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំបន់​ជន​ជាតិ​ភាគ​តិច និង​កម្ម​វិធី គម្រោង​ផ្សេងៗ​ទៀត។ មក​ទល់​បច្ចុប្បន្ន ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​និង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​នៅ​លើ​ភូមិ​ឋាន ជា​សារ​វន្ត​ឆ្លើយ​តប​បាន​តម្រូវ​ការ​បង្ក​បង្កើន​ផល​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ ប្រ​ជា​ជន​មិន​រា​រែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ផលិត អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

បង​ឡឹម​ថា នៅ​ភូមិ​ឫស្សី​ស្កាប A ឃុំ​ហូ​ដាក់​កៀង ឱ្យ​ដឹង៖ “អា​ស្រ័យ​អនុវត្ត​គោល​នយោ​បាយ គាំ​ទ្រ​ជា​ច្រើន​របស់​រដ្ឋ ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច និង​វប្ប​ធម៌​របស់​មា​មីង​ខ្មែរ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សកម្ម។ ផ្លូវ​គមនា​គមន៍​ជនបទ អគ្គិ​សនី ទឹក​ស្អាតប្រើ​ប្រាស់ បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ មា​មីង​ជន​រួមជាតិ​ខ្មែរ​ថែម​ទាំងចេះ​អនុវត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ក្នុង​ការ​ធ្វើ​ស្រែ ដាំ​ដំ​ណាំ ជួយ​ឱ្យ​ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​មាន​ភាព​កែ​លម្អ”។

 ផ្លូវ​ជន​បទ​នៅ​ឃុំ​ហូ​ដាក់​កៀង​ ទី​ក្រុង​កឹង​ធើ ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។

សម​មិត្ត ង្វៀង​វុាំង​មី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ “ឃុំ​បន្ត​ពង្រឹង​គណៈ​ចង្អុល​ការ​កម្ម​វិធី​គោល​ដៅ​ជាតិ ដើម្បី​លំ​នឹង​អង្គ​ការ​ចាត​តាំង និង​បង្កើន​ប្រ​សិទ្ធ​ភាព។ ទន្ទឹង​នឹង​នោះ ក៏​បាន​បែង​ចែក​ការ​ងារ​ច្បាស់​លាស់​នូវ​ដើម​ទង​ទទួល​បន្ទុក​កម្ម​វិធី​នីមួយៗ​ដើម្បី​បង្កើន​កិច្ច​សហ​ការ ធានា​ផ្ដល់​ព័ត៌​មាន​យ៉ាង​រលូន​និង​អនុវត្ត​ភារ​កិច្ច​សម្រេច​ប្រ​សិទ្ធ​ភាព។ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ពិនិត្យ ផ្ទៀង​ផ្ទាត់ ឃុំ​បាន​កំ​ណត់​ច្បាស់​ជា​ក្រុម​ទី II ដាក់​គោលដៅ​ខិត​ខំ​ឱ្យ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​នៅ​ឆ្នាំ ២០៣០ ឆ្ពោះ​ទៅ​កាន់​ជន​បទ​ថ្មី​ទំ​នើប​ដំ​ណាក់​កាល ២០២៦​-២០៣៥។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​បាន​ដាក់​សំ​ណើ​បញ្ជី​ដើម​ទុន​វិនិ​យោគ​សា​ធារ​ណៈ ដំ​ណាក់​កាល ២០២៦​-២០៣០ ដើម្បី​បម្រើ​ដល់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី”។

ដោយ​ការ​ប្តេជ្ញា​ចិត្ត​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​អង្គ​ការ​នយោ​បាយ​និង​ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន បាន​រួម​គ្នា​កសាង​មាតុ​ភូមិ​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ មិន​ត្រឹម​តែ “ទិដ្ឋ​ភាព​ផ្លាស់​ថ្មី” អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​ព្រមៗ​គ្នា​ប៉ុណ្ណោះ​ទេ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ​ពី​មួយ​ថ្ងៃ​ទៅ​តែ​បាន​លើក​កម្ពស់​ផង​ដែរ៕

                                    ដា​លីន-មេង​លី

ចែករំលែកអត្ថបទ