ជាមួយទិសស្លោក “មិនទុកចោលអ្នកណាម្នាក់នៅក្រោយគេ” គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់របស់ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានផ្តុំកម្លាំងចង្អុលការ ចាត់តាំងផ្សព្វផ្សាយអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាព កម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម (ហៅកាត់ថា កម្មវិធី)។ ផ្តើមពីនោះ ជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកមានផ្ទះនៅលំនឹង ស្ងប់អារម្មណ៍ប្រកបការងារ ឈានឡើងក្នុងជីវភាព។

អ្នកមីងថាច់ធីធូ មានក្តីរីករាយពេលបានឧបត្ថម្ភសង់ផ្ទះថ្មី។
តាមប្រសាសន៍សមមិត្ត តាមិញថៃ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ ផ្តើមពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ឃុំបានបង្កើតគណៈចង្អុលការកម្មវិធី ផ្តើមពីនោះ ជួយឱ្យការពិនិត្យផ្ទៀងផ្ទាត់និងផ្សព្វផ្សាយកម្មវិធីមានភាពងាយស្រួល សមស្រប នឹងមុខសញ្ញាបានទទួលផល។ ឆ្នាំ ២០២៤ លើភូមិឋានឃុំមាន ១៩ គ្រួសារបានឧបត្ថម្ភសាងសង់ផ្ទះថ្មីនិងជួសជុលផ្ទះជូន ៥ គ្រួសារ សរុបថវិកាជាង១ពាន់លានដុង។
អ្នកមីងថាច់ធីធូ នៅភូមិតឹងក្វី A ឃុំតឹងថាញ់ បានប្រាប់យើងខ្ញុំដោយក្តីរំភើបថា ចាប់ពីពេលនេះទៅគ្រួសារគាត់លែងនៅក្នុងផ្ទះស្លឹកទ្រុឌទ្រោមទៀតឡើយ។ ជាគ្រួសារមួយស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ សេដ្ឋកិច្ចនៅជួបលំបាកច្រើន ដូច្នេះ គាត់មិនហ៊ាននឹកគិតដល់ការសង់ផ្ទះនោះទេ។ ផ្តើមពីកម្មវិធី គ្រួសារគាត់បានឧបត្ថម្ភប្រាក់ចំនួន ៦០ លានដុង ដើម្បីសង់ផ្ទះរឹងមាំ។ “មានផ្ទះថ្មី ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំអរគុណបក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់ឧបត្ថម្ភសង់ផ្ទះជូនគ្រួសារខ្ញុំ យើងខ្ញុំនឹងខិតខំពលកម្មផលិត ឈានឡើងលំនឹងជីវភាព” - អ្នកមីងធូ បានចែករំលែកដូច្នេះ។
ចំណែកលោកត្រេវទុំ នៅក្នុងភូមិជាមួយ រំភើបឱ្យដឹង៖ “ប៉ុន្មានឆ្នាំមុន គ្រួសារគាត់រស់នៅក្នុងផ្ទះទ្រុឌទ្រោម ពេលភ្លៀងធំម្តងៗមិនហ៊ាននៅក្នុងផ្ទះ។ ឥឡូវនេះ បានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មីរឹងមាំ ចាប់ពីពេលនេះទៅ គ្រួសារខ្ញុំលែងបារម្ភពីភ្លៀងខ្យល់ទៀត”។ ដោយបានដឹងថា គ្រួសារគាត់មានជីវភាពលំបាក គ្មានដីផលិត ពីរនាក់ប្តីប្រពន្ធធ្វើការឈ្នួលបានត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អាស្រ័យបានរដ្ឋអំណាចពិនិត្យឧបត្ថម្ភប្រាក់ចំនួន ៦០ លានដុងពីកម្មវិធី សង់បានផ្ទះរឹងមាំ ជួយឱ្យគ្រួសារគាត់ស្ងប់អារម្មណ៍ពលកម្មផលិត ឈានឡើងចាកផុតពីភាពក្រីក្រ។
សមមិត្ត តាមិញថៃ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ ផ្តល់ព័ត៌មានបន្ថែម៖ “អាស្រ័យការព្រួតដៃជួយឧបត្ថម្ភពីសំណាក់សប្បុរសជន និងការយកចិត្តទុកដាក់របស់រដ្ឋអំណាច មានផ្ទះជាច្រើនខ្នងបានសាងសង់ជូនដល់គ្រួសារក្រីក្រ។ ការឧបត្ថម្ភសាងសង់ផ្ទះពីកម្មវិធី “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” បង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ការព្រួតដៃរួមកម្លាំងពីសំណាក់អង្គការ អាជីវកម្ម សប្បុរសជននិងសហគមន៍ ដូច្នេះ លំនៅឋានបានសាងសង់ឡើងពីទឹកចិត្តមនុស្សធម៌ ជួយអ្នកក្រឈានឡើងក្នុងជីវភាព”។
រំពឹងថា ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាច ការព្រួតដៃរួមកម្លាំងពីសំណាក់អង្គការអាជីវកម្ម នៅពេលខាងមុខនឹងមានផ្ទះសម្បែងរឹងមាំប្រកបដោយភាពកក់ក្តៅជាច្រើនខ្នងទៀត បានសាងសង់ឡើងជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាក ដើម្បីបំពេញក្តីប្រាថ្នាអនាគតបានល្អប្រសើរ៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-មុនី