សាលាចំណេះទូទៅជនជាតិអន្តេវាសិកបាកលីវ ខេត្តកាម៉ាវ តែងបានផ្នែកអប់រំយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ និងគ្រឿងបរិក្ខារតាមទិសដៅសម្រេចបទដ្ឋានជាតិ កងជួរគ្រូបង្រៀនសម្រេចបទដ្ឋានវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការបង្រៀនបានល្អ ម៉្លោះហើយគុណភាពអប់រំជាជំហានៗបានលើកកម្ពស់។

លោកគ្រូអ្នកគ្រូរបស់សាលាតែងពន្យល់ណែនាំសិស្សដោយអស់ពីចិត្ត។
តាមប្រសាសន៍លោកគ្រូ យឺក្វឹកវៀត ចាងហ្វាងសាលាចំណេះទូទៅជនជាតិអន្តេវាសិកបាកលីវ ឆ្លងកាត់ជាង ៣១ ឆ្នាំកសាង និងអភិវឌ្ឍ គ្រូនិងសិស្សបានខិតខំឈានឡើង ដោយឥតឈប់ឈរ ដើម្បីអនុវត្តសម្រេចល្អភារកិច្ច ដែលបានប្រគល់ឱ្យ។ កងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀននិងបុគ្គលិករបស់សាលា តែងខ្នះខ្នែងចូលរួមកសាងសាលាដោយអស់ពីចិត្ត; ប្អូនៗសិស្សសាលាតែងបញ្ចេញកម្លាំងរៀនសូត្រនិងលត់ដំ ដើម្បីស័ក្តិសមជាកូនលុះក្នុងដំបូន្មាន សិស្សពូកែ។ មូលដ្ឋានសម្ភារៈរបស់សាលាតែងបានខេត្តនិងផ្នែកអប់រំយកចិត្តទុកដាក់វិនិយោគកសាង រឹងមាំ ទំនើប ឆ្លើយតបទៅនឹងតម្រូវការរស់នៅ រៀនសូត្រ លេងកម្សាន្តរបស់សិស្សអន្តេវាសិក; របបគោលនយោបាយសម្រាប់សិស្សបានអនុវត្តគ្រប់សព្វ ទាន់ពេល។ល។ បង្កបានទំនុកចិត្តដើម្បីគ្រូបង្រៀនល្អ សិស្សស្ងប់អារម្មណ៍រៀនសូត្រ។ ឆ្នាំសិក្សា ២០២៥-២០២៦ សាលាមានសិស្សរៀន ១៨ បន្ទប់ ក្នុងនោះ កម្រិតវិទ្យាល័យមាន ១០ បន្ទប់ កម្រិតអនុវិទ្យាល័យមាន ៨ បន្ទប់ ដោយមានសិស្សជាង ៦០០ នាក់។ ដោយឡែកឆ្នាំសិក្សា ២០២៤-២០២៥ កន្លងហើយ សាលាមានសិស្សប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យនិងសញ្ញាបត្រវិទ្យាល័យ ១០០%។ ជារៀងរាល់ឆ្នាំ សាលាមានសិស្សសម្រេចកិត្តិនាមសិស្ស រៀនពូកែថ្នាក់ខេត្តពី ៥ ទៅ ១០ នាក់។ លទ្ធផលទាំងនេះរឹតតែបញ្ជាក់យ៉ាងច្បាស់ពីគុណភាពអប់រំរបស់សាលា ដោយមានការកើនឡើងជាលំដាប់។ ទិសដៅរបស់សាលាគឺបន្តការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ដើម្បីលើកកម្ពស់ជាងទៀតគុណភាពបង្រៀននិងរៀន ខិតខំកាត់បន្ថយទាបបំផុតអត្រាសិស្សខ្សោយ។ ដើម្បីសម្រេចបានទិសដៅនេះ ចាប់តាំងពីដើមឆ្នាំសិក្សា សាលាបានយកចិត្តទុកដាក់ពិសេសចំពោះកន្លែងស្នាក់នៅ កន្លែងហូបចុក ព្រមទាំងបង្កើនការបង្រៀនបន្ថែមដល់សិស្សទើបចូលរៀនថ្នាក់ទី ៦ ទី ១០ និងសិស្សថ្នាក់ទី ១២ ដើម្បីសិស្សមានទំនុកចិត្តជាងក្នុងការសិក្សា។ ក្រៅពីនោះ សាលានៅទាំងរៀបចំសកម្មភាពក្រៅម៉ោងសិក្សាជារឿយៗ ដោះដូរសិល្បៈ វប្បធម៌ កីឡា ជួយសិស្សជឿជាក់លើខ្លួនឯង ចិញ្ចឹមក្តីស្រមៃនិងបំណងប្រាថ្នា។ អាស្រ័យការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ សិស្សគ្រប់រូបមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការសិក្សា និងបានកំណត់ទិសដៅសម្រាប់ឆ្នាំសិក្សាថ្មី ធ្វើជាមូលដ្ឋានគ្រឹះដើម្បីខិតខំប្រឹងប្រែង។
ប្អូនថាច់ង៉ុកបាវត្រឹង អតីតសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកបាកលីវ ឱ្យដឹង៖ “គ្រួសារប្អូនក្រ ដូច្នេះពេលបានចូលរៀននៅសាលានេះ ប្អូនពិតជាសប្បាយចិត្តខ្លាំងណាស់ ពីព្រោះបានរដ្ឋឧបត្ថម្ភតាំងពីការហូបចុក ថ្លៃសិក្សារហូតដល់កន្លែងស្នាក់នៅ; ពេលសម្រេចបានលទ្ធផលល្អក្នុងការសិក្សាក៏ទទួលបានអាហារូបករណ៍ ដូច្នេះ ប្អូនលើកទឹកចិត្តខ្លួនឯង ត្រូវតែខំប្រឹងរៀនសូត្រឱ្យបានល្អ ដើម្បីសម្រេចនូវក្តីស្រមៃ។ ក្នុងដំណាក់ការសិក្សា ប្អូនតែងបានលោកគ្រូ អ្នកគ្រូពន្យល់ណែនាំដោយអស់ពីចិត្ត ប្អូនយកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់មេរៀន រកអានសៀវភៅល្អៗនិងវិធីធ្វើលំហាត់លើប្រព័ន្ធ ដើម្បីបង្កើនចំណេះដឹង។ ឥឡូវ ប្អូនបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ សាលាបានជួយសិស្សក្រដូចប្អូនមានទំនុកចិត្ត ដើម្បីបន្តក្តីស្រមៃចូលរៀនមហាវិទ្យាល័យគរុកោសល្យ”។
លោកគ្រូ យឺក្វឹកវៀត ឱ្យដឹងបន្ថែម៖ “អស់រយៈកាលជាង ៣១ ឆ្នាំកន្លង សាលាបានបណ្តុះបណ្តាលសិស្សជាច្រើនជំនាន់ដែលជាកូនចៅរបស់ជនជាតិភាគតិច សិស្សភាគច្រើនបានក្លាយជាកម្មាភិបាល បុគ្គលិករដ្ឋ អាជីវករ ពលរដ្ឋឆ្នើម។ល។ រួមកម្លាំងកាយចិត្តកសាងភូមិស្រុករីកចម្រើន សម្បូរសប្បាយ។ លោកគ្រូ អ្នកគ្រូរបស់សាលា តែងអនុវត្តល្អភារកិច្ចបង្រៀន ដើម្បីស័ក្តិសមជាទីបណ្តុះបណ្តាលធនធានកម្មាភិបាល និងធនធានមនុស្សមានគុណភាពសម្រាប់ខេត្ត”៕
យ្វីអាញ-ប្រែសម្រួល៖ មុនី