ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/09/2025 - 21:57

ខិត​ខំ​កសាង​ទី​ក្រុង​កឹង​ធើ​ ក្លាយ​ជា​កម្លាំង​ជំ​រុញ​ការ​អភិវឌ្ឍ​សាយ​ភាយ នាំ​មុខ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង 

រយៈ​ពេល​៥​ឆ្នាំ​កន្លង (២០២០​-២០២៥) ដោយ​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​ក្រ​សួង ផ្នែក​មជ្ឈិម; ការ​ចូល​រួម​យ៉ាង​ប្ដូរ​ផ្ដាច់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ ការ​រួម​កម្លាំង​កាយ​ចិត្ត និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​។ល។ ទី​ក្រុង​កឹង​ធើ ជា​ជំ​ហានៗ​បាន​ទប់​ស្កាត់​ចំ​ណុច​ខ្វះ​ចន្លោះ ខិត​ខំ​ជម្នះ​លំ​បាក លំ​នឹង​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម អះ​អាង​ពី​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​ស្នូល​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ក្នុង​វិស័យ​ពា​ណិជ្ជ​កម្ម ទេស​ចរណ៍ វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា សុខា​ភិបាល ការ​អប់រំ ការ​ដឹក​ជញ្ជូន​ក្នុង​តំ​បន់​និង​ការ​ដឹក​ជញ្ជូន​អន្តរ​ជាតិ​។ល។ នេះ​ជា​កម្លាំង​ជំ​រុញ​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ទី​ក្រុង​កឹង​ធើ បន្ត​អភិ​វឌ្ឍ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ (២០២៥​-២០៣០)។

កញ្ចប់​ទំ​និញ​អង្ករ​វៀត​បៃ​តង ដែល​បញ្ចេញ​ឧស្ម័ន​កា​បូន​ទាប​ជា​លើក​ដំ​បូង​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម
ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុន។

* ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន

ចុង​ខែ​កញ្ញា ឆ្នាំ​២០២៥ ទឹក​ជំ​នន់​កើន​ឡើង​ខ្ពស់ គ្រួ​សារ​បង​ស្រី​មី​ហាញ ស្នាក់​នៅ​ផ្លូវ​ម៉ូវ​ថឹង សង្កាត់​កៃ​ខេ (ទី​ក្រុង​កឹង​ធើ) នៅ​តែ​បន្ត​បើក​ហាង​លក់​ដូរ​ធម្ម​តា។ បង​ស្រី​មី​ហាញ ​ឱ្យ​ដឹង៖ “ឆ្នាំ​មុនៗ ពេល​ទឹក​ជំ​នន់​ឡើង​ខ្ពស់ ខ្ញុំ​ត្រូវ​បិទ​ហាង ពី​ព្រោះ​ផ្លូវ​ទឹក​ជន់​ឡើង​លិច​អស់។ ចាប់​តាំង​ពី​ឆ្នាំ២០២៤​មក ទី​ក្រុង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​គម្រោង​អាង​ចត​ទូក លូ​ទឹក ទ្វារ​បើក​បិទ ទើប​កន្លែង​ទំ​នាបៗ​ដូច​ជា ផ្លូវ​ម៉ូវ​ថឹង ផ្លូវ​វ៉​វ៉ាំង​កៀក ផ្លូវ​ង្វៀង​វ៉ាំង​កឺ ។ល។ មិន​មាន​ទឹក​ជំ​នន់​ដូច​មុន​ទៀត មិន​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំ​ណើរ​ឬ​ការ​លក់​ដូរ​ដូច​មុន​ទៀត។ យើង​សង្ឃឹម​ថា ផ្នែក​សមត្ថ​កិច្ច​គ្រប់​គ្រង​គម្រោង​នេះ​ឱ្យ​បាន​ល្អ ដើម្បី​បន្ត​រក្សា​ប្រ​សិទ្ធ​ភាព​ការ​ទប់​ស្កាត់​ទឹក​ជំ​នន់ ធា​នា​សោ​ភណ​ភាព​ទី​ក្រុង សុ​វត្ថិ​ភាព​ក្នុង​ការ​លក់​ដូរ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​មូល​ដ្ឋាន។

ជា​ច្រើន​ឆ្នាំ​មក​នេះ ទី​ក្រុង​កឹង​ធើ​ឆ្លៀត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​មជ្ឈិម ប្រ​ភព​ទុន​ពី​ធនា​គារ​ពិភព​លោក និង​អង្គ​ការ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ដើម្បី​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទប់​ស្កាត់​នឹង​គ្រោះ​រាំង​ស្ងួត ការ​ជ្រាប​ទឹក​ប្រៃ​និង​ទឹក​ជំ​នន់​ក្នុង​ទី​ក្រុង។ ជាក់​ស្ដែង ទី​ក្រុង​បាន​ផ្តោត​លើ​ផ្នែក​សំ​ណង់​សំ​ខាន់ៗ​ក្នុង​គម្រោង​លេខ ៣ - គម្រោង​អភិ​វឌ្ឍ​ទី​ក្រុង​កឹង​ធើ និង​បង្កើន​សមត្ថ​ភាព​បន្សាំ​របស់​ទី​ក្រុង ដែល​មាន​ទឹក​ប្រាក់​វិនិ​យោគ​សរុប​ជាង ៧.៣៤៣​ពាន់​លាន​ដុង។ នេះ​ជា​គម្រោង​ធំ​មួយ​ដែល​ទី​ក្រុង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ បង្កើន​សក្ដា​នុភាព​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង និង​បង្កើន​សមត្ថ​ភាព​បន្សាំ​របស់​ទី​ក្រុង ប្រ​ឈម​នឹង​ស្ថាន​ភាព​អា​កាស​ធាតុ​ប្រែ​ប្រួល​កាន់​តែ​ស្មុគ​ស្មាញ។ ពិ​សេស គម្រោង​នេះ​បាន​ជួយ​ត្រួត​ពិនិត្យ​ការ​ជន់​លិច​លើ​ផ្ទៃ​ដី ២.៦៥៧​ហិក​តា នៅ​តំ​បន់​ទំ​នាប់​ចំ​ណុះ​សង្កាត់​មជ្ឈ​មណ្ឌល​នៃ​ទី​ក្រុង​កឹង​ធើ។ ការ​វិនិ​យោគ​សាង​សង់​មាន​ដូច​ជា៖ ច្រាំង​មាត់​ទន្លេ​កឹង​ធើ​ប្រ​វែង​ជាង ៦,១ គីឡូ​ម៉ែត្រ តាម​បណ្ដោយ​ដង​ទន្លេ​កៃ​ស៊ើង​មឿង​ខាយ ជាង​៣​គី​ឡូ​ម៉ែត្រ គួប​ផ្សំ​ជា​មួយ​ផ្នែក​សំ​ណង់​ផ្សេងៗ​ក្នុង​គម្រោង ដូច​ជា៖ អាង​ចត​ទូក (កៃ​ខេ, ហាង​បាង) ទំ​នប់​ស្កាត់​ទឹក​ជន់ (ដៅ​សូវ, រ៉ាច់​សៅ, រ៉ាច់​រ៉ាញ់, រ៉ាច់​សុក, រ៉ាច់​ណឹក​ឡាញ, រ៉ាច់​ផូ-ថ, រ៉ាច់​កី​យឿ, រ៉ាច់​បា​លីវ, រ៉ាច់​ត្រឹង​ង៉ុក​វ៉េ, រ៉ាច់​ថាម​តឿង) ទ្វារ​ទំ​នប់​បើក​បិទ​ទាំង​នេះ និង​ស្ថា​នីយ​បូម​ទឹក ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ទឹក​ជំ​នន់​នូវ​មណ្ឌល​ក្រុង​នៃ​មជ្ឈ​មណ្ឌល​ទី​ក្រុង​កឹង​ធើ។ រួម​ចំ​ណែក​ក្នុង​ការ​ការ​ពារ​សុវត្ថិ​ភាព និង​សោ​ភណ​ភាព​ទី​ក្រុង ជា​ពិ​សេស សម្រាប់​សកម្ម​ភាព​ពា​ណិជ្ជ​កម្ម ការ​លក់​ដូរ​និង​ទេស​ចរណ៍​លើ​ភូមិ​ឋាន​នៃ​មជ្ឈ​មណ្ឌល​ទី​ក្រុង។

រយៈ​ពេល​កន្លង ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​អំ​ពី​ក្រុង​ប្រ​ភេទ​ទី​១ កាន់​តែ​ស៊ី​វិល័យ​និង​ទំ​នើប ក្លាយ​ជា​ទី​ក្រុង​ស្នូល​មាន​តួនា​ទី​ជា​មជ្ឈ​មណ្ឌល និង​ជំ​រុញ​ការ​អភិវឌ្ឍ​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​បង្ហាញ​ឱ្យ​ឃើញ​ជា​បន្ត​បន្ទាប់​ក្នុង​រាល់​គោល​ការណ៍ ការ​កំ​ណត់​គោល​នយោ​បាយ​របស់​មជ្ឈិម​និង​របស់​ទី​ក្រុង។ ជា​ពិ​សេស ក្នុង​អា​ណត្តិ​២០២០​-២០២៥ បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ទាំង​៣​គឺ ក្រុង​កឹង​ធើ ខេត្ត​ហូវ​យ៉ាង និង​សុក​ត្រាំង (ឥឡូវ​ជា​ទី​ក្រុង​កឹង​ធើ) បាន​សាមគ្គី ប្ដេជ្ញា​ចិត្ត​ខ្ពស់ ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង សកម្ម​ភាព​យ៉ាង​ប្ដូរ​ផ្ដាច់ ពង្រីក​ប្រ​ភព​ធន​ធាន​អស់​ពី​សមត្ថ​ភាព​ផ្លាស់​ថ្មី បត់​បែន​ក្នុង​ការ​ដឹក​នាំ គ្រប់​គ្រង ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​និង​បញ្ហា​សាក​ល្បង​ជា​ច្រើន ហើយ​ទទួល​បាន​លទ្ធ​ផល​សំ​ខាន់ៗ​និង​ស្ទើរ​គ្រប់​វិស័យ។ សេដ្ឋ​កិច្ច​មាន​កំ​ណើន​ខ្ពស់ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ផ្លាស់​ប្តូរ​តាម​ទិស​វិជ្ជ​មាន សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​នៃ​ផលិត​ផល​មួយ​ចំ​នួន​បាន​កែ​លម្អ។ ផ្នែក​ពា​ណិជ្ជ​កម្ម-សេវា​កម្ម ឧស្សា​ហកម្ម​-សំ​ណង់​មាន​ការ​អភិ​វឌ្ឍ ខណៈ​ដែល​សមា​មាត្រ​ការ​ផលិត​កសិ​-រុក្ខ​កម្ម​និង​នេ​សាទ​បាន​ថយ​ចុះ។

វិសាល​ភាព​នៃ​ខឿន​សេដ្ឋ​កិច្ច​បន្ត​ពង្រីក ប្រាក់​ចំ​ណូល​សរុប​ក្នុង​តំ​បន់ (GRDP) គិត​តាម​តម្លៃ​បច្ចុប្បន្ន នៅ​ឆ្នាំ ២០២៥ មាន​ការ​កើន​ឡើង​ខ្ពស់​ប្រ​មាណ​១,៥​ដង​បើ​ប្រៀប​នឹង​ដើម​អា​ណត្តិ; ប្រាក់​ចំ​ណូល​មធ្យម​ក្នុង​មនុស្ស​ម្នាក់ (GRDP​/មនុស្ស) បាន​កែ​លម្អ​យ៉ាង​ច្បាស់; ការ​ផលិត​កើន​ឡើង​លឿន​តាម​លំ​ដាប់​ឆ្នាំ។ ឱកាស​វិនិ​យោគ​និង​អា​ជីវ​កម្ម បាន​កែ​លម្អ​យ៉ាង​ទូលំ​ទូ​លាយ ភាព​ច្បាស់​លាស់ ងាយ​ស្រួល មាន​សុ​វត្ថិ​ភាព និង​មិត្ត​ភាព; សូច​នា​ករ​ថាម​ពល​ប្រ​កួត​ប្រ​ជែង​ថ្នាក់​ខេត្ត (PCI) របស់​តំ​បន់​ទាំង​៣ បាន​ចាត់​ទុក​ក្នុង​ក្រុម​មធ្យម​ខ្ពស់​។ល។ កសិ​កម្ម កសិ​ករ និង​ជន​បទ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ជន​បទ​បាន​កែ​លម្អ។ ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​កសិ​កម្ម​ឡើង​វិញ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជន​បទ ​បាន​រឹត​បន្តឹង​តាម​ទិស​ដៅ​ទំ​នើប ការ​ផលិត​ទំ​និញ​ប្រ​មូល​ផ្ដុំ ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់ ក្នុង​នោះ មាន​ផលិត​ផល​កសិកម្ម​ជា​ច្រើន​ដែល​មាន​តម្លៃ​ពា​ណិជ្ជ​សញ្ញា ហើយ​កំ​ពុង​បង្កើត​ជា​បណ្តើរៗ​នូវ​មជ្ឈ​មណ្ឌល​សេវា​កម្ម​វិទ្យា​សាស្ត្រ និង​បច្ចេក​ទេស​សម្រាប់​ការ​ផលិត​និង​កែ​ច្នៃ​ផលិត​ផល​កសិ​កម្ម-នេ​សាទ​របស់​តំ​បន់…។

ពង្រីក​តួនា​ទី​ជំ​រុញ​ការ​អភិ​វឌ្ឍ​របស់​តំបន់​

ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង ទី​ក្រុង​កឹង​ធើ​បាន​ផ្តោត​លើ​ការ​ចលនា​ប្រ​ភព​ធន​ធាន​វិនិ​យោគ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម ទទួល​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន។ ទី​ក្រុង​បាន​ចូល​រួម​សម្រប​សម្រួល​ប្រើ​ប្រាស់​ថវិកា​ដោយ​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​ពង្រឹង​ការ​ទាក់​ទាញ​ប្រ​ភព​ធន​ធាន​សង្គ​មូប​នីយ​កម្ម ទុន FDI ទុន ODA និង​គម្រោង​វិនិ​យោគ​តាម​វិធី​ដៃ​គូរ​ដ្ឋ-ឯក​ជន (PPP) ។ មាន​គម្រោង​និង​សំ​ណង់​សំ​ខាន់ៗ​ជា​ច្រើន បាន​អនុវត្ត​ធ្វើ​ឱ្យ​សុក្រឹត​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ បង្កើន​សក្ដា​នុភាព​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ទី​ក្រុង សុខា​ភិបាល អប់រំ វប្ប​ធម៌។ល។ ក្នុង​នោះ គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​សំ​ខាន់ៗ​អន្តរ​តំ​បន់ ឬ​ផ្លូវ​គមនា​គមន៍​យុទ្ធ​សាស្ត្រ​សម្រាប់​ដោះ​ស្រាយ​កន្លែង​កក់​ស្ទះ​ចរា​ចរណ៍​របស់​ក្រុង​និង​តំបន់​។ គម្រោង​ទាំង​នេះ រួម​មាន​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង; គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ខាង​លិច (ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៩១​ជា​មួយ​ជាតិ​ផ្លូវ​លេខ ៦១C); គម្រោង​វិនិ​យោគ​បង្កើន​កម្រិត ពង្រីក​ផ្លូវ​ជាតិ​លេខ៩១ (ចាប់​ពី Km០ - Km៧), ផ្លូវ​ខេត្ត ៩១៧, ៩១៨, ៩២១, ៩២៣; ការ​កែ​លម្អ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ; ការ​អនុវត្ត​គម្រោង​ផ្លូវ​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទិស​នីរតី​នៅ​សុក​ត្រាំង (មុន​ពេល​រួម​បញ្ចូល) និង​ការ​ផ្តោត​ប្រើ​អត្ថ​ប្រ​យោជន៍​ផ្លូវ​សេដ្ឋ​កិច្ច​ទន្លេ​សុង​ហូវ ភ្ជាប់​ទៅ​តំ​បន់​សេដ្ឋ​កិច្ច​សមុទ្រ។ល។ តាម​រយៈ​នោះ បាន​បង្ក​ជា​កម្លាំង​ជំ​រុញ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន។

ជ្រុង​មួយ​នៃ​ទី​ក្រុង​ភ្លឺ បៃ​តង ជ្រះ ស្អាត​របស់​សង្កាត់​ប៊ិញ​ធ្វី ទី​ក្រុង​កឹង​ធើ។

អា​ណត្តិ​កាល ២០២៥​-២០៣០ ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​យក​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ភាព​លោត​ផ្លោះ​ដើម្បី​ធា​នា​ស្ថិរ​ភាព និង​យក​ស្ថិរ​ភាព​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍ ជំ​រុញ​ដំ​ណាក់​ការផ្លាស់​ថ្មី; អភិ​វឌ្ឍន៍​លឿន​ចីរ​ភាព តុល្យ​ភាព​សរុប និង​គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ​សេដ្ឋ​កិច្ច វប្ប​ធម៌ - សង្គម បរិ​ស្ថាន​និង​ការ​ពារ​ជាតិ - សន្តិ​សុខ។ ក្នុង​នោះ ទី​ក្រុង​បាន​កំ​ណត់​យក​មនុស្ស​ជា​ស្នូល ជា​តួ​អង្គ​សំ​ខាន់ ជា​គោល​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​ដោយ​ភ្ជាប់​ជា​មួយ​ការ​បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស។ ដល់​ឆ្នាំ​២០៣០ ទី​ក្រុង​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​ក្លាយ​ជា​ប៉ូល​មជ្ឈ​មណ្ឌល​កំ​ណើន​សេដ្ឋ​កិច្ច​មួយ​របស់​ប្រ​ទេស។

លោក​ត្រឹង​វ៉ាំង​ឡូវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ "ទី​ក្រុង​នឹង​បន្ត​ចង្អុល​ការ​ដល់​ស្ថា​ប័ន​និង​ផ្នែក​ជំ​នាញ​នា​នា ក៏​ដូច​ជា​ភូមិ​ភាគ​បន្ត​ក្រើន​រំ​លឹក ត្រួត​ពិ​និត្យ ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​សាង​សង់​នូវ​សំ​ណង់​មូល​ដ្ឋាន ដើម្បី​ឱ្យ​បញ្ចប់​តាម​ពេល​វេ​លា​កំ​ណត់។ ជា​ពិ​សេស​ទៀត គឺ​សំ​ណង់​និង​គម្រោង​សាង​សង់​នា​នា​ដែល​ដំ​ណើរ​ការ​អនុវត្ត​ដើម្បី​អប​អរ​សា​ទរ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល​២០២៥​-២០៣០ ត្រូវ​តាម​ផែន​ការ​និង​ធា​នា​គុណ​ភាព។ ទន្ទឹម​នឹង​នោះ ទី​ក្រុង​នឹង​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​គោល​នយោ​បាយ បង្ក​ភាព​លោត​ផ្លោះ​សម្រាប់​កឹង​ធើ​អភិវឌ្ឍន៍។ យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិ​និត្យ និង​ដាក់​ចេញ​យន្ត​ការ គោល​នយោ​បាយ សំ​ដៅ​ទាក់​ទាញ​ជា​អតិ​បរ​មា​នូវ​ប្រ​ភព​ធន​ធាន សំ​ខាន់​គឺ​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់ សម្រាប់​បម្រើ​តម្រូវ​ការ​អភិវឌ្ឍន៍; ជំ​រុញ​ការ​បង្កើត​និង​អភិ​វឌ្ឍន៍​តំ​បន់​សេដ្ឋ​កិច្ច ទម្រង់​សេដ្ឋ​កិច្ច​ថ្មី អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ឌី​ជី​ថល សេដ្ឋ​កិច្ច​បៃ​តង សេដ្ឋ​កិច្ច​វិល​ជុំ; ព្រម​ទាំង​ជំ​រុញ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​លើ​គ្រប់​វិស័យ”៕

អត្ថ​បទ​និង​រូប​ថត÷ ហា​វ៉ាន់ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ