មុនថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ម្ចាស់រថយន្ត ត្រូវអនុវត្តការប្ដូរពីគណនីគិតលុយដែលកំពុងប្រើប្រាស់បច្ចុប្បន្នទៅជាគណនីចរាចរណ៍វិញ ដោយតភ្ជាប់ទៅនឹងមធ្យោបាយទូទាត់មិនប្រើប្រាក់។ ប្រសិនបើមិនអនុវត្តមធ្យោបាយ នឹងមិនអាចចរាចរណ៍ឆ្លងស្ថានីយគិតលុយបានទេ។

រូបជាឧទាហរណ៍។
មាត្រា ៣១ នៃអនុក្រឹត្យលេខ ១១៩/២០២៤/NĐ-CP របស់រដ្ឋាភិបាល បានកំណត់អំពីការទូទាត់តាមអេឡិចត្រូនិកសម្រាប់ផ្លូវគោក ចែងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់យានយន្តដូចខាងក្រោម៖ សហការជាមួយអ្នកផ្គត់ផ្គង់សេវាបង់ថ្លៃផ្លូវថ្នល់ អនុវត្តការផ្លាស់ប្ដូរគណនីគិតលុយដែលកំពុងប្រើប្រាស់តាមសេចក្តីសម្រេចលេខ ១៩/២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទៅជាគណនីចរាចរណ៍និងអនុវត្តការតភ្ជាប់មធ្យោបាយទូទាត់ដោយមិនប្រើប្រាក់ជាមួយ នឹងគណនីចរាចរណ៍មុនថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។
អនុក្រឹត្យលេខ ១១៩/២០២៤/NĐ-CP អនុញ្ញាតរយៈពេលមួយឆ្នាំ (ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥) សម្រាប់ម្ចាស់យានយន្តនិងអ្នកផ្គត់ផ្គង់សេវាគិតលុយ អនុវត្តការផ្លាស់ប្ដូរគណនីគិតលុយ ទៅជាគណនីចរាចរណ៍ ដោយតភ្ជាប់នឹងមធ្យោបាយទូទាត់មិនប្រើប្រាក់។
ជាក់ស្ដែង ត្រង់កថាខ័ណ្ឌ ៦ និងកថាខ័ណ្ឌ ៧ មាត្រា ៣៦ នៃអនុក្រឹត្យលេខ ១១៩/២០២៤/NĐ-CP បានកំណត់៖ អ្នកផ្គត់ផ្គង់សេវាទូទាត់កម្រៃប្រើប្រាស់ផ្លូវថ្នល់ ត្រូវអនុវត្តជាស្រេចការប្ដូរគណនីគិតលុយរបស់ម្ចាស់យានយន្តស្របតាមសេចក្តីសម្រេចលេខ ១៩/២០២០/QĐ-TTg ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលទៅជាគណនីចរាចរណ៍ តភ្ជាប់នឹងមធ្យោបាយទូទាត់របស់ម្ចាស់យានយន្ត មុនថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៥។
អ្នកផ្គត់ផ្គង់សេវាទូទាត់កម្រៃប្រើប្រាស់ផ្លូវថ្នល់ ត្រូវអនុវត្តជាស្រេចការផ្ទេរប្រាក់ពីគណនីគិតលុយរបស់ម្ចាស់យានយន្តតាមសេចក្តីសម្រេចលេខ១៩/២០២០/QĐ-TTg ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទៅជាមធ្យោបាយទូទាត់របស់ម្ចាស់យានយន្ត ដោយតភ្ជាប់ទៅនឹងគណនីចរាចរណ៍មុនថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។
អាស្រ័យហេតុនោះ មុនថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ម្ចាស់យានយន្តត្រូវអនុវត្តការប្ដូរគណនីគិតលុយដែលប្រើប្រាស់បច្ចុប្បន្ន ទៅជាគណនីចរាចរណ៍តភ្ជាប់ទៅនឹងមធ្យោបាយទូទាត់មិនប្រើប្រាក់។ ប្រសិនបើមិនអនុវត្តមធ្យោបាយនឹងមិនអាចចរាចរណ៍ឆ្លងស្ថានីយគិតលុយបានទេ៕
យោង៖ Chinhphu.vn-ថាច់ធី