ឃុំអាងនិញ ក្រុងកឹងធើ ជាឃុំមួយមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា ៥៧,៧៦% នៃចំនួនប្រជាជនទូទាំងឃុំ រយៈពេលកន្លង មានគោលនយោបាយជាច្រើនឧបត្ថម្ភអភិវឌ្ឍតំបន់ជនជាតិភាគតិចបានផ្សព្វផ្សាយអនុវត្ត ផ្តើមពីនោះ ជីវភាពរបស់មាមីងបានលើកកម្ពស់ ទិដ្ឋភាពជនបទកាន់តែផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។

កម្មាភិបាលឃុំអាងនិញ ក្រុងកឹងធើ និងប្រជាជនអនាម័យដងផ្លូវជនបទបៃតង-ជ្រះ-ស្អាត។
ជាច្រើនឆ្នាំមកនេះ ឃុំអាងនិញ បានឧបត្ថម្ភពីកម្មវិធី គម្រោង និងគោលនយោបាយជនជាតិជាច្រើន ដូចជា៖ គោលនយោបាយតាំងទីលំនៅ ឧបត្ថម្ភសង់ផ្ទះ ដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ អន្ទងអគ្គិសនីប្រើប្រាស់ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វី បុលទុនអភិវឌ្ឍផលិតកម្ម អភិវឌ្ឍអប់រំ និងបណ្តុះបណ្តាល អភិរក្សនិងពង្រីកវប្បធម៌ជាដើម។ មកទល់ពេលនេះ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងដំណាក់សុខាភិបាល បានវិនិយោគបង្កើនកម្រិតសម្រេចរួចរាល់ គ្រួសារជនជាតិភាគតិចមានទឹកស្អាតប្រើប្រាស់ស្របអនាម័យចំនួន ៨០% និងគ្រួសារមានអគ្គិសនីប្រើប្រាស់៩៩%។
សមមិត្ត ចូវង៉ុកហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញ ទីក្រុងកឹងធើ ឱ្យដឹង៖ “ឆ្នាំកន្លងហើយ ឃុំអាងនិញ បានអនុវត្តគោលនយោបាយមានប្រសិទ្ធភាព ជាសន្សឹមៗដោះស្រាយបានការលំបាក ឆ្លើយតបនឹងគោលបំណងរបស់ប្រជាជន រួមចំណែកលើកកម្ពស់គុណភាព ជីវភាពប្រជាជននៅភូមិភាគ។ ជាក់ស្តែង គឺឧបត្ថម្ភសង់និងជួសជុលផ្ទះ លើកទឹកចិត្តមាមីងអភិវឌ្ឍផលិតកម្ម ចិញ្ចឹមសត្វ និងឧបត្ថម្ភប្រជាជនប្រភពទុនបុលរបស់រដ្ឋ ដើម្បីបង្កលក្ខណៈឱ្យគ្រួសារជនជាតិភាគតិចក្រីក្រឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ព្រមទាំងបើកវគ្គបង្រៀនរបរតាមតម្រូវការរបស់មូលដ្ឋានផលិត និងធ្វើអាជីវកម្ម។ ទន្ទឹមនឹងនោះ ជំរុញវិនិយោគហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវគមនាគមន៍មានភាពងាយស្រួល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច”។
គោលនយោបាយវិនិយោគ ឧបត្ថម្ភបុលទុននិងគោលនយោបាយផ្សេងៗទៀតបានអនុវត្តជាច្រើនឆ្នាំមកនេះ បានពង្រីកប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍកសិកម្មជនបទ ពង្រីកសក្តានុភាពរបស់ភូមិភាគ។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិចបានកែលម្អយ៉ាងច្បាស់។ លោកពូត្រឹងលីវ អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ នៅភូមិកិញឆាង ឃុំអាងនិញ ឱ្យដឹង៖ “ដោយសាររដ្ឋបានអនុវត្តគោលនយោបាយឧបត្ថម្ភជាច្រើន ម្ល៉ោះហើយជីវភាពសេដ្ឋកិច្ច វប្បធម៌របស់ជនជាតិខ្មែរមានការវិវឌ្ឍជាវិជ្ជមាន ផ្លូវជនបទ អគ្គិសនី ទឹកស្អាតបានយកចិត្តទុកដាក់វិនិយោគ មាមីងខ្មែរនៅទាំងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស ក្នុងការធ្វើស្រែ ដាំដំណាំ ហេតុនោះ ជីវភាពសេដ្ឋកិច្ចរបស់មាមីងបានល្អប្រសើរជាងទៀត”។
ការអនុវត្តល្អនូវគោលនយោបាយ និងការវិនិយោគរបស់មជ្ឈិម ព្រមទាំងការយកចិត្តទុកដាក់ ចង្អុលការយ៉ាងសកម្មរបស់ទីក្រុងកឹងធើ ឃុំអាងនិញបានផ្តុំកម្លាំងរៀបចំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ ទើបជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងខ្មែរបានកែលម្អដោយឥតឈប់ឈរ ទិដ្ឋភាពជនបទក៏កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ទ្រឿងផល-វិមាន