(CT) - កងវរសេនាធំលេខ ៩៣២ អគ្គមេបញ្ជាការយោធាក្រុងកឹងធើ បានសហការជាមួយសាកលវិទ្យាល័យត្រាវិញ រៀបចំពិធីបើកវគ្គបំប៉ន់ភាសាជនជាតិឆ្នាំ ២០២៥ ដល់នាយទាហាន និងយោធិនជំនាញចំនួន ៥០ នាក់នៅកងកម្លាំងប្រដាប់អាវុធក្រុងកឹងធើ។ ចូលរួមក្នុងពិធីបើកវគ្គ មានវរសេនីយ៍ឯក ឡេហ្វាងយ៉ឺ អធិការនយោបាយរងនៃយោធភូមិភាគ៩; វរសេនីយ៍ឯក ង្វៀងវ៉ាំងកាម អគ្គស្នងការនយោបាយរងនៃអគ្គមេបញ្ជាការយោធាក្រុងកឹងធើ; តំណាងសាកលវិទ្យាល័យត្រាវិញ។

ថ្នាក់ដឹកនាំនាយកដ្ឋាននយោបាយយោធភូមិភាគ៩ អគ្គមេបញ្ជាការយោធាក្រុងកឹងធើ រាល់ស្ថាប័ន អង្គភាព និងសិក្ខាកាមចូលរួមពិធីបើកវគ្គបំប៉ន់ភាសាជនជាតិឆ្នាំ២០២៥។
ថ្លែងការណ៍ក្នុងពិធីបើកវគ្គ វរសេនីយ៍ឯក ង្វៀងវ៉ាំងកាម បានស្នើគណៈចាត់តាំងគប្បីគ្រប់គ្រង និងដំណើរការថ្នាក់រៀនស្របតាមផែនការកម្មវិធី និងខ្លឹមសារសិក្សា; រក្សាម៉ឺងម៉ាត់នូវលក្ខន្តិកៈ បទប្បញ្ញត្តិ... គ្រូបង្រៀនគប្បីធ្វើការស្រាវជ្រាវស៊ីជម្រៅនូវខ្លឹមសារដែលទទួលបន្ទុក ផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន ណែបង្ហាញនូវអ្វីដែលសំខាន់ៗ អនុវត្តនិងគួបផ្សំរវាងទ្រឹស្តីនិងអនុវត្ត។ សិក្ខាកាមត្រូវសកម្មរៀនសូត្រ; គោរពយ៉ាងម៉ឺងម៉ាត់ច្បាប់របស់រដ្ឋ វិន័យរបស់កងទ័ព និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។
វគ្គបំប៉ន់ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១១ ខែសីហា ដល់ថ្ងៃទី ១៧ ខែតុលា។ សិក្ខាកាមនឹងបានបំប៉ន់លើខ្លឹមសារមានដូច៖ កំណត់សម្គាល់តួអក្ខរៈ ប្រកបអក្សរ ទំនាក់ទំនងនិងបច្ចេកស័ព្ទយោធាជាភាសាជនជាតិ។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់វិធីសាស្រ្ត បំណិន និងបទពិសោធន៍ក្នុងការផ្សព្វផ្សាយ ចលនាប្រជាជននៅតំបន់ជនជាតិភាគតិច។ អនុវត្តការងារយោធា និងការពារប្រទេសនៅភូមិភាគប្រកបដោយប្រសិទ្ធភាព...៕
ដំណឹង និងរូបថត៖ ផាមទ្រុង - វ៉ាំងតឹន