មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/08/2025 - 09:35

រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ការ​ដាំ​ជីរ​រណា​ 

កសិករ​ខ្មែរ​ជា​ច្រើន​នៅ​សង្កាត់​សុក​ត្រាំង​ ក្រុង​កឹង​ធើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ការ​ដាំ​ជីរ​រណា​តាម​បែប​សរី​រាង្គ។​ នេះ​ត្រូវ​បាន​ចាត់​ជា​ទម្រង់​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ចំ​ណាយ​ដើម​ទុន​តិច​ ហើយ​ទី​ផ្សារ​ក៏​មាន​ភាព​លំ​នឹង។​

  ដាំ​ជីរ​រណា​ជួយ​កសិករ​ខ្មែរ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។​

ក្រុម​សហ​ការ​ជីរ​រណា​សរីរាង្គ​ស្ថិត​នៅ​អនុសង្កាត់​ទី ៦ សង្កាត់​សុក​ត្រាំង​ បាន​បង្កើត​ឡើង​ដោយ​មាន​សមា​ជិក​ ១៥ នាក់ ដាំ​លើ​ផ្ទៃ​ដី​ជាង​ ៣ ហិក​តា។​ សមា​ជិក​ចូល​រួម​ក្រុម​សហ​ការ​បាន​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ផ្ដល់​ព័ត៌​មាន​អំ​ពី​រដូវ​កាល​ដាំ​ដុះ​ តម្លៃ​ទីផ្សារ​និង​ច្រក​ចេញ​នៃ​ផលិត​ផល។​ ទន្ទឹម​នឹង​នោះ​ សមា​គម​កសិករ​សង្កាត់​ក៏​បាន​ជំ​នួយ​ពូជ​ បច្ចេក​ទេស​ថែ​ទាំ​ សម្ភារៈ​កសិកម្ម​ជី​សរីរាង្គ។​ បង​ដៀងដេន ប្រ​ធាន​ក្រុម​សហ​ការ​ជីរ​រណា​សរី​រាង្គ​ ឱ្យ​ដឹង៖ “ខ្ញុំ​ដាំ​ជីរ​រណា​២​កុង​ មិន​សូវ​ចំ​ណាយ​កម្លាំង​មើល​ថែ​ ចំ​ណេញ​ក៏​បង្គួរ​ ថែម​ទាំង​អាច​ប្រើ​ប្រាស់​ស្លឹក​ជីរ​ដែល​ចោល​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ទៀត​ផង។​ ដាំ​ជីរ​រណា​តាម​បែប​សរីរាង្គ​ធ្វើ​ឱ្យ​ដី​ផុស​ មិន​សូវ​បង់​ជីគីមី​ តិច​មាន​សត្វ​ល្អិត​និង​ជំ​ងឺ​ ប៉ុន្តែ​ជីរ​រណា​នៅ​តែលូត​លាស់​ល្អ​ ផ្តល់​ទិន្ន​ផល​ខ្ពស់។​ ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ប្រ​មូល​ផល​ជីរ​រណា​៣​លើក​ ក្នុង​នោះ​ប្រ​មូល​ផល​ស្លឹក​២លើក​ និង​ប្រ​មូល​ផល​គ្រាប់​១​លើក”។​ បើ​តាម​បង​ដេន ស្លឹក​ជីរ​រណា​ផ្តល់​ទិន្ន​ផល​ប្រ​មាណ​ ៣,៥ តោន​/កុង​/រដូវ​ លក់​ក្នុង​តម្លៃ​ពី​ ១៥.០០០ - ២០.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ រីឯ​គ្រាប់​ប្រ​មូល​ផល​ប្រ​មាណ​៧០​គីឡូ​ក្រាម​ក្នុង​មួយ​កុង​ លក់​តម្លៃ​ជាង​ ៣០០​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។​ ក្រៅ​ពី​នេះ​ បង​ដេន នៅ​ទាំង​ប្រើ​ប្រាស់​ស្លឹក​ជីរ​រណា​ដែល​ចោល​ លាង​ជ្រះ​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ដើម្បី​យក​លា​មក​គោ​ផ្អាប់​ធ្វើ​ជី​សរី​រាង្គ​សម្រាប់​ដាំ​ដុះ​ទៀត​ផង។​

ទម្រង់​ដាំ​ជីរ​រណា​របស់​គ្រួ​សារ​បង​ដៀង​ដេន រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។​

កសិករ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ ការ​ដាំ​ជីរ​រណា​តាម​បែប​សរីរាង្គ​កាត់​បន្ថយ​ការ​ចំ​ណា​យ​ ធ្វើ​ឱ្យ​ដី​មាន​ជី​ជាតិ​ បង្កើន​ទិន្ន​ផល​និង​គុណ​ភាព។​ ក្នុង​ដំ​ណាក់​កាល​ដាំ​ ភាគ​ច្រើន​គឺប្រើ​ប្រាស់​ជី​សរី​រាង្គ កាត់​បន្ថយ​ការ​ចំ​ណាយ​លើ​ជី​គីមី​; ពេល​មាន​សត្វ​ល្អិត​និង​ជំ​ងឺ​ គឺ​ប្រើ​ប្រាស់​ថ្នាំ​ជីវ​សាស្ត្រ​ត្រូវ​តាម​បែប​បទ​ ម្ល៉ោះ​ហើយ​បន្លែ​ធានា​សុវត្ថិ​ភាព​អនា​ម័យ ចំ​ណី​អា​ហារ អតិ​ថិ​ជន​និយម​ចូល​ចិត្ត​ និង​បាន​ឈ្មួញ​មក​ស្វែង​រក​ទិញ។​ បង​ហ្វិញ​វុាំង​ល្វឹង​ សមា​ជិក​ក្រុម​សហ​ការ​ជីរ​រណា​ បាន​បង្វែរ​ដី​២​កុង​ ដែល​ផ្តល់​ទិន្ន​ផល​ទាប​មក​ដាំ​ជីរ​រណា​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ បង​ល្វឹង​ ឱ្យ​ដឹង៖ “ចូល​ក្រុម​សហ​ការ​បាន​រៀន​សូត្រ​បច្ចេក​ទេស របៀប​ដាក់​ជី ថែ​ទាំ​និង​វិធី​ផ្អាប់​ជី​សរី​រាង្គ​៘ ដាំ​ជីរ​រណា​តាម​បែប​សរីរាង្គ​គឺ​ចំ​ណាយ​ដើម​ទុន​តិច​ មិន​សូវ​ចំ​ណាយ​កម្លាំង​ថែទាំ​ ប៉ុន្តែ​ចំ​ណេញ​ច្រើន។​ ជីរ​រណា​ដាំ​ក្នុង​រយៈ​ពេល​ប្រ​មាណ​ ៣ ខែ​គឺអាច​នឹង​ប្រ​មូល​ផល​បាន។​ ក្នុង​មួយ​ឆ្នាំ​ ខ្ញុំ​ប្រ​មូល​ផល​បាន​៣​លើក​ ក្នុង​នោះ​ ប្រ​មូល​ផល​ស្លឹក​២​លើក​និង​គ្រាប់​១​លើក។​ ដាំ​ជីរ​រណា​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ច្រើន​ជាង​បើ​ប្រៀប​ធៀប​នឹង​ផលិត​ស្រូវ”។​

តាម​បទ​ពិសោធន៍​របស់​កសិករ​ដែល​ដាំ​ជីរ​រណា​ ក្រោយ​ពី​ប្រ​មូល​ផល​ស្លឹក​រួច​ស្រេច​ កូន​ជី​រណា​តូចៗ​ចា​ប់ផ្ដើម​ដុះ​ឡើង​ ម្ល៉ោះ​ហើយ​យើង​ត្រូវ​ថែ​ទាំ​កូន​ជីរ​តូចៗ​ដើម្បី​យក​គ្រាប់​ធ្វើ​ពូជ​សម្រាប់​ដាំ​រដូវ​បន្ត​ ឬ​ក៏​លក់​ក្នុង​តម្លៃ​ជាង​ ៣០០​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។​ អាច​និយាយ​បាន​ថា​ ទម្រង់​សហ​ការ​ជីរ​រណា​សរី​រាង្គ​នៅ​សង្កាត់​សុក​ត្រាំង​ ជា​ទម្រង់​មួយ​ដែល​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​ បង្ក​បង្កើន​ផល​លើ​ផ្ទៃ​ដី​តែ​មួយ​និង​លើក​ស្ទួយ​ប្រាក់​ចំ​ណូល​ជួយ​កសិករ​លំ​នឹង​ជីវ​ភាព៕​

                                   យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ