(កឹងធើ) គណៈកម្មាធិការបក្សឃុំដាយង៉ាយ ក្រុងកឹងធើ បានរៀបចំមហាសន្និបាតតំណាងលើកទី ១ អាណត្តិកាល ២០២៥-២០៣០។ សមមិត្ត ង្វៀងវ៉ាំងហ្វា សមាជិកគណៈកម្មាធិការបក្សក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានអញ្ជើញចូលរួមនិងដឹកនាំមហាសន្និបាត។

គណៈប្រតិបត្តិការបក្ខភាគឃុំដាយង៉ាយ អាណត្តិកាល ២០២៥-២០៣០
បង្ហាញមុខក្នុងមហាសន្និបាត។
ក្នុងអាណត្តិកាល ២០២០-២០២៥ គណៈកម្មាធិការបក្សឃុំដាយង៉ាយ បានអនុវត្តសម្រេចនិងសម្រេចលើស ២០/២០ ភាគកម្រិតដែលបានដាក់ចេញ។ ក្នុងអាណត្តិកាលកន្លង ឃុំបានផ្តោតលើការអនុវត្តគម្រោងរៀបចំឡើងវិញនូវវិស័យកសិកម្ម តាមទិសដៅលើកកម្ពស់តម្លៃបន្ថែម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈនោះ ភាគកម្រិតអំពីការផលិតនិងចិញ្ចឹមសត្វប្រចាំឆ្នាំ សម្រេចនិងសម្រេចលើសផែនការដាក់ចេញ។ កិច្ចការគ្រប់គ្រង និងចាត់ចែងការប្រមូលថវិការដ្ឋត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ស្ថានភាពផលិតកម្មឧស្សាហកម្ម សិប្បកម្មខ្នាតតូចបានបន្តរក្សាការអភិវឌ្ឍប្រកបដោយស្ថិរភាព។ ក្នុងឃុំមានអាជីវកម្មចំនួន៤៨០ និងសហគ្រាសក្រៅកសិកម្ម ជលផលចំនួន ៣១ បានរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដោះស្រាយការងារ លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន…។
ថ្លែងចង្អុលការក្នុងមហាសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ លោកង្វៀងវ៉ាំងហ្វា បានស្នើឱ្យគណៈកម្មាធិការបក្សឃុំដាយង៉ាយ បង្កើនការកសាងបក្សនិងប្រព័ន្ធនយោបាយប្រកបដោយភាពស្អាតស្អំ រឹងមាំ; រៀបចំនិងពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយឱ្យមានភាពសម្រិតសម្រាំង រឹងមាំ ដំណើរការប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយនឹងគុណភាពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងដំណាក់កាលថ្មី។ ឆ្លៀតឱកាសកៀរគរប្រភពធនធានវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ផ្សារភ្ជាប់ជាមួយនឹងការទាក់ទាញ និងអំពាវនាវវិនិយោគគម្រោងមណ្ឌលឧស្សាហកម្ម បណ្តុំឧស្សាហកម្មដែលបានអនុម័ត។ ជំរុញខ្លាំងក្លាការផ្លាស់ប្តូរឌីជីថល ចំណុចសំខាន់បំផុតគឺការកសាងរដ្ឋាភិបាលឌីជីថល ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តកំណែទម្រង់រដ្ឋបាល លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចនិងគុណភាពបម្រើប្រជាជន។
មហាសន្និបាត បានអនុម័តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីការចាត់តាំងគណៈប្រតិបត្តិការបក្ខភាគឃុំដាយង៉ាយ អាណត្តិកាល ២០២៥-២០៣០ រួមមានសមមិត្ត ២៧ រូប។ ចាត់តាំងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំដាយង៉ាយ រួមមានសមមិត្ត ៩ រូប; សមមិត្ត ហ្វិញធីយីមង៉ុក ទទួលតួនាទីជាលេខាគណៈកម្មាធិការបក្សឃុំដាយង៉ាយ អាណត្តិកាល ២០២៥-២០៣០៕
ដំណឹងនិងរូប÷ គីមង៉ុក - សុផន