មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/08/2025 - 09:00

យុទ្ធ​ជន​ពិ​ការ​ ឡេ​មិញ​ដួង​ អ្នក​រក្សា​ស្មារតី​បដិវត្តន៍​នៅ​ស្រុក​កំ​ណើត​ហូដាក់​កៀង​ 

ស្ថិត​នៅ​កណ្តាល​វាល​ស្រែ​ពោរ​ពេញ​ដោយ​កួរ​ស្រូវ​ឱន​ដាក់​គ្រាប់​ និង​ចម្ការ​ឈើ​ហូប​ផ្លែ​ខៀវ​ស្រ​ងាត់​នៅ​តំ​បន់​ដី​ដែល​សម្បូរ​ដោយ​ប្រ​វេណី​បដិវត្តន៍​របស់​ឃុំ​ហូ​ដាក់​កៀង​ ក្រុង​កឹង​ធើ មាន​បុរស​ម្នាក់​សក់​ស្កូវ ប៉ុន្តែ​ស្មារតី​តែង​ពោរ​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា​ នោះ​គឺ​លោក​ឡេ​មិញ​ដួង។​ ទោះ​បី​ជា​យុទ្ធ​ជន​ពិ​ការ​កម្រិត​ ៣/៤ ក៏​ដោយ​ ប៉ុន្តែ​ពេញ​មួយ​ជីវិតគាត់​តែង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ស័ក្តិ​សម​នឹង​ពាក្យ​ដែល​អ៊ំ​ហូធ្លាប់​និយាយ៖ “យុទ្ធ​ជន​ពិ​ការ​ ប៉ុន្តែ​មិន​ឥត​ប្រ​យោជន៍”។​

យុទ្ធ​ជន​ពិ​ការ​ឡេ​មិញ​ដួង​ (ខាង​ឆ្វេង​) នៅ​ឃុំ​ហូ​ដាក់​កៀង​ ក្រុង​កឹង​ធើ បង្ហាញ​ស្នា​ដៃ​ដែល​បក្ស​ រដ្ឋ បានប្រគល់ជូន។

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​សម័យ​សង្គ្រាម​ ហេតុ​នោះ​ កុមារ​ឡេ​មិញ​ដួង​ ឆាប់​ភ្ញាក់​រលឹក​ខាង​ស្មារតី​បដិវត្តន៍ និង​ចូល​រួម​តស៊ូ​ប្រ​យុទ្ធ​តាំង​ពី​ក្មេង។​ ឆ្នាំ​ ១៩៧២ គាត់​បាន​ចូល​រួម​កង​ឈ្លប​នៅ​ឃុំ​ហូ​ដាក់​កៀង​ មួយ​ឆ្នាំ​ក្រោយ​មក​ គាត់​ធ្វើ​ជា​ប្រ​ធាន​កង​អនុសេនា​តូច​ឃុំ។​ ក្នុង​ការ​ប្រ​យុទ្ធ​ដ៏​សា​ហាវ​មួយ​គាត់​រង​របួស​ធ្ងន់​ ក្រោយ​មក​បាន​ទទួល​ស្គាល់​ជា​យុទ្ធ​ជន​ពិ​ការ​កម្រិត​ ៣/៤ ដោយ​រង​ផល​ប៉ះ​ពាល់​សារ​ធាតុ​ពុល​ឌី​អុក​ស៊ីន បាត់​បង់​សមត្ថ​ភាព​ពល​កម្ម​៣៥%។​ ទោះ​បី​មាន​របួស​ស្នាម​ពី​សង្គ្រាម​ក៏​ដោយ​ ប៉ុន្តែ​ស្មារតី​គាត់​នៅ​តែ​មិន​ចុះ​ញ៉ម​ឡើយ។​

ក្រោយ​ពី​ប្រ​ទេស​ជាតិ​បាន​រំដោះ​ទាំង​ស្រុង​ លោក​ឡេ​មិញ​ដួង​ បន្ត​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ។​ គាត់​ធ្លាប់​កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​កង​យោ​ធា​ឃុំ​ ប្រ​ធាន​នគរ​បាល​ឃុំ​ អនុ​ប្រ​ធាន​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ (ចាស់) រហូត​ដល់​ឆ្នាំ​ ២០១២ គាត់​ចូល​និវត្តន៍។​ ទោះ​បី​ស្ថិត​ក្នុង​មុខ​តំ​ណែង​ណា​ក៏​ដោយ​ គាត់​តែង​ខិត​ខំ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​ ជួយ​ឱ្យ​ស្រុក​កំ​ណើត​ហូ​ដាក់​កៀង​ មាន​ភាព​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ។​

ចម្ការ​ខ្នុរ​របស់​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ​ ឡេ​មិញ​ដួង​ (ខាង​ស្តាំ​) នៅ​ឃុំ​ហូ​ដាក់​កៀង​ ក្រុង​កឹង​ធើ។

ក្រោយ​ពី​ចូល​និវត្តន៍​ លោក​ឡេ​មិញ​ដួង​ បន្ត​ចូល​រួម​ក្នុង​ចលនា​បង្កើន​ការ​ផលិត ក្រៅ​ពី​នោះ​ លោក​ថែម​ទាំង​ចលនា​ប្រ​ជា​ជន​ធ្វើ​ស្រែ​ប្រ​មូល​ផ្តុំ​ផលិតស្រូវ​តាម​រយៈ​ការ​បង្កើត​ក្រុម​សហ​ការ​ផលិត​កសិកម្ម​។​ ផ្តើម​ពី​ទម្រង់​សហ​ការ​នេះ​ ប្រ​ជា​ជន​បាន​កៀក​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ប្រើ​ប្រាស់​ពូជ​ស្រូវ​មាន​ការ​បញ្ជាក់​ ពូជ​ស្រូវ​អតិផល​ និង​ពូជ​ស្រូវ​អតិ​ផល​។ល។​ ពិ​សេស​គឺ​ផលិត​ផល​ត្រូវ​បាន​ធា​នា​ទិញ​ តម្លៃ​លំ​នឹង​ និង​ប្រាក់​ចំ​ណេញ​បាន​កើន​ខ្ពស់។​ លោក​ឡេ​មិញ​ដួង​ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ទិន្ន​ផល​ស្រូវ​កើន​ឡើង​ពី​ ៦-៨ តោន​ក្នុង​មួយ​ហិក​តា​ ជា​ពិ​សេស​ កសិករ​មាន​ការ​យល់​ដឹង​ខ្ពស់​បង្គួរ​ក្នុង​ការ​ផលិត​កសិកម្ម​ ហេតុ​នោះ​ទើប​ទិន្ន​ផល​បាន​លំ​នឹង។​ ចំ​ណែក​គ្រួ​សារ​ខ្ញុំ​ បច្ចុប្បន្ន​ធ្វើ​ស្រែ​ ៤,៥ ហិក​តា​ ស្រូវ​រដូវ​ដើម​ឆ្នាំ​នេះ​ ទើប​ប្រ​មូល​ផល​រួច​ ដោយ​សារ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ទំ​នើប​ និង​សង្វាក់​បច្ចេក​ទេស​ជឿន​លឿន​ ទើប​ទិន្ន​ផល​បាន​ជិត​ ៦ តោន​ក្នុង​មួយ​ហិក​តា​ ក្រោយ​ពី​ទូទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​៥០%។​ ក្រៅ​ពី​នោះ​ ខ្ញុំ​បាន​វិនិ​យោគ​ដាំ​ខ្នុរ​ ដើម្បី​កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ​ទៀត​ផង”។​

លោក​ង្វៀង​វុាំង​មី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង​ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ពង្រីក​ប្រ​វេណី​ “កង​ទ័ព​អ៊ំ​ហូ” ច្រើន​ឆ្នាំ​កន្លង​ សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ហូ​ដាក់​កៀង​ ក្នុង​នោះ​មាន​សមា​ជិក​ជា​ច្រើន​ក្នុង​នាម​ជាពូ ជា​អ៊ំ​ដែល​ជា​យុទ្ធ​ជន​ពិ​ការ​តែង​ធ្វើ​ជា​គំរូ​និង​ឈាន​មុខ​ក្នុង​ចលនា​ផលិត និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ ផ្តើម​ពី​ចលនា​នេះ​ បាន​ជួយ​ឱ្យ​សមា​ជិក​អតីត​យុទ្ធ​ជន​ យុទ្ធ​ជន​ពិ​ការ​ជា​ច្រើន​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​ រួម​ចំ​ណែក​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ”។​

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​របស់​ខ្លួន​ លោក​ឡេ​មិញ​ដួង​ បាន​បក្ស​និង​រដ្ឋ​ជូន​គ្រឿង​ឥស្ស​រិយ​យស តស៊ូ​ប្រ​ឆាំង​អា​មេរិក​ថ្នាក់​លេខ​២ មេដាយ​អនុស្សាវ​រីយ៍​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ សញ្ញា​លក្ខណ៍​អា​យុ​បក្ស​៥០​ឆ្នាំ​ ព្រម​ជា​មួយ​នឹង​ប័ណ្ណ​សរ​សើរ​ លិខិត​សរ​សើរ​ជា​ច្រើន​ទៀត៕​

                                 ត្រឿង​ផល​ - វិមាន​

ចែករំលែកអត្ថបទ