ច្បាប់កម្មាភិបាល អ្នករដ្ឋការ វិសោធនកម្ម ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី ២៤ ខែ មិថុនា នឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ បានបន្ថែមមាតិកាលម្អិតអំពីការងារដែលកម្មាភិបាល អ្នករដ្ឋការមិនត្រូវធ្វើ។

រូបជាឧទាហរណ៍។
យោងតាមបទប្បញ្ញត្តិថ្មី កម្មាភិបាល អ្នករដ្ឋការ មិនត្រូវមានការគេចវេះ ជៀសវាង ផ្ដែកបដិសេធន៍ភារកិច្ច; បង្កើតបក្ខពួក បង្កឱ្យបែកបាក់សាមគ្គី; ឈប់ធ្វើការដោយគ្មានការអនុញ្ញាត បោះបង់ការងារ; ចូលរួមធ្វើកូដកម្ម; បញ្ចេញមតិ ផ្សព្វផ្សាយឬចែកចាយព័ត៌មានខុសពីការពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសរបស់ភូមិភាគ និងអង្គភាពដែលខ្លួនបម្រើការ។
ច្បាប់ក៏ហាមប្រាមចំពោះអំពើពុករលួយ ការស៊ីសំណូកសូកប៉ាន់ ភាពអវិជ្ជមាន ខ្ជះខ្ជាយ កេងប្រវ័ញ្ច ធ្វើទុក្ខបុកម្នេញប្រជាជន និងសហគ្រាសក្នុងអំឡុងពេលអនុវត្តកិច្ចការសាធារណៈ។ ជាមួយគ្នានេះ កម្មាភិបាល អ្នករដ្ឋការ មិនត្រូវប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់ មិនត្រូវបំពានតួនាទី សិទ្ធិអំណាចរបស់ខ្លួន ហើយទាញយកព័ត៌មានកិច្ចការសាធារណៈដើម្បីកេងប្រវ័ញ្ច។
លើសពីនេះ ច្បាប់បានបញ្ញត្តិហាមឃាត់រាល់ទង្វើរើសអើង បែងចែកជនជាតិ ភេទ អាយុ ភាពពិការ សាសនា ជំនឿ ឬសមាសភាពសង្គមក្នុងពេលអនុវត្តកិច្ចការសាធារណៈ។ កម្មាភិបាល អ្នករដ្ឋការ ក៏មិនត្រូវចូលរួមផលិតធ្វើពាណិជ្ជកម្ម ឬចូលរួមធ្វើកិច្ចការបុគ្គលិកដែលផ្ទុយនឹងបទប្បញ្ញត្តិស្តីពីការប្រឆាំងអំពើពុករលួយ ការសន្សំសំចៃ ប្រឆាំងនឹងភាពខ្ជះខ្ជាយ និងការពារ ការសម្ងាត់របស់រដ្ឋ។
ច្បាប់ថ្មីបានកំណត់កាតព្វកិច្ចនៃការអនុវត្តកិច្ច ការសាធារណៈ ក្នុងនោះ កម្មាភិបាល អ្នករដ្ឋការ ត្រូវអនុវត្តភារកិច្ចយ៉ាងត្រឹមត្រូវនិងពេញលេញ ហើយទទួលខុសត្រូវចំពោះលទ្ធផល; ម្ចាស់ការរៀនសូត្រ បង្កើនសមត្ថភាពអនុវត្តបច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល។
បើប្រទះឃើញការប្រព្រឹត្តល្មើសនៅក្នុងអង្គភាព កម្មាភិបាល អ្នករដ្ឋការ ត្រូវរាយការណ៍ជូនអ្នកដែលមានសិទ្ធិសម្រេចព្រមជាមួយនោះ ត្រូវគោរពតាមបទប្បញ្ញត្តិស្តីពីការការពារការសម្ងាត់របស់រដ្ឋ។ ទ្រព្យសម្បត្តិសាធារណៈដែលបានប្រគល់ឱ្យ ត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពនិងសន្សំសំចៃ។
ក្នុងករណីដែលទទួលបទបញ្ជាផ្ទុយនឹងច្បាប់ កម្មាភិបាល អ្នករដ្ឋការត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរដល់អ្នកចេញសេចក្តីសម្រេច។ ប្រសិនបើនៅតែត្រូវបង្ខំឱ្យធ្វើតាម គឺត្រូវអនុវត្តតាម ប៉ុន្តែភ្លាមៗនោះត្រូវរាយការណ៍ជាលាយលក្ខណ៍ អក្សរជូនថ្នាក់លើរបស់អ្នកចេញសេចក្តីសម្រេចនោះ។ នៅពេលបានអនុវត្តត្រឹមត្រូវតាមនីតិវិធីនេះ អ្នកអនុវត្តនឹងមិនត្រូវទទួលខុសត្រូវចំពោះលទ្ធផលនោះឡើយ; អ្នកចេញសេចក្តីសម្រេចត្រូវទទួលខុសត្រូវចំពោះច្បាប់។
ច្បាប់បានកំណត់ ថ្នាក់ដឹកនាំស្ថាប័ន ឬអង្គភាព ត្រូវមានភារកិច្ចផ្សព្វផ្សាយបញ្រ្ជាបពីការទប់ស្កាត់អំពើពុករលួយ ភាពអវិជ្ជមាន ការសន្សំសំចៃនិងប្រឆាំងនឹងការខ្ជះខ្ជាយ។ ព្រោះថ្នាក់ដឹកនាំត្រូវទទួលខុសត្រូវ ប្រសិនបើមានការប្រព្រឹត្តបំពាន ហើយមានសិទ្ធិចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះកម្មាភិបាលក្រោមឱវាទដែលធ្វើខុសវិន័យការិយាធិបតេយ្យ ប្រើអំណាចឬបង្កការលំបាកដល់ប្រជាជន៕
ប្រភព៖ vnexpress.net - ពេជ្រសឿន