មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/07/2025 - 10:00

តំ​បន់​ជន​បទ​ឈោង​ឈាន​ឡើង 

បច្ចុប្បន្ន នៅ​តាម​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​កា​ម៉ាវ​មាន​ភាព​វិវឌ្ឍន៍ មុខ​មាត់​ជន​បទ​មាន​ភាព​ស្រស់​បំ​ព្រង ជឿន​លឿន​មិន​ខុស​ពី​ទី​ក្រុង​ឡើយ។

ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​វិនិ​យោគ​កសាង​រឹង​មាំ។

ហឹង​ហោយ ជា​ឃុំ​លំ​បាក​ខ្លាំង ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ភាព “ផ្លាស់​ថ្មី” ។ ផ្តើម​ពី​ជន​បទ​ក្រី​ក្រ អន់​ថយ ក្លាយ​ជា​តំ​បន់​ពោរ​ពេញ​ដោយ​ថាម​ពល​ជីវិត គួរ​ឱ្យ​កត់​សម្គាល់។

លោក​ថាច់​កឹង អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ហឹង​ហោយ ឱ្យ​ដឹង៖ “ពី​មុន ទី​នេះ ក្រ​ណាស់! តាំង​ពី​មាន​គោល​នយោ​បាយ​អា​ទិភាព​របស់​រដ្ឋ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ ត្រូវ​បាន​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​វិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ តភ្ជាប់​អគ្គិ​សនី ទឹក​ស្អាត ជីក​ស្តារ ប្រ​ឡាយ​បម្រើ​ការ​ផលិត​។ល។ ទន្ទឹម​នឹង​នោះ ឧបត្ថម្ភ​ដើម​ទុន​អា​ទិភាព​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ម៉្លោះ​ហើយ គ្រួ​សារ​មា​មីង​ខ្មែរ​មាន​លក្ខណៈ​បង្ក​បង្កើន​ផល ចិញ្ចឹម​សត្វ ដាំ​ដុះ ជួញ​ដូរ។ល។ រក​បាន​ប្រាក់​ចំ​ណូល​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ។ ពិ​សេស នៅ​ភូមិ​កៃ​យ៉ា មាន​គ្រួ​សារ​ខ្មែរ​រស់​នៅ​ជិត ១០០% ពី​មុន​ជា​ភូមិ​លំ​បាក​ខ្លាំង ឥឡូវ​ក្លាយ​ជា​ភូមិ​ជឿន​លឿន មាន​កម្រិត​ប្រ​ជា​បញ្ញា​ខ្ពស់​បំ​ផុត​របស់​ឃុំ។

 កសិករ​ខ្មែរ​ខេត្ត​កា​ម៉ាវ ម្ចាស់​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ដើម្បី​បង្កើន​ទាំង​ទិន្ន​ផល​និង​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ចំ​ណែក​លោក​សើុង​តាយ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “យល់​ច្បាស់​ពី​គោល​ដៅ​នៃ​ការ​កសាង​ជន​បទ​ថ្មី គឺ​បម្រើ​តម្រូវ​ការ​ប្រ​ជា​ជន ដូច្នេះ មា​មីង​ខ្មែរ​ត្រៀម​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច ដើម្បី​បរិច្ចាគ​ដី​កសាង​បាន​ត្រឹម​ត្រូវ​សំ​ណង់​ជន​បទ។ បច្ចុប្បន្ន ស្ពាន​និង​ផ្លូវ​គមនា​គមន៍​ជន​បទ អគារ​សិក្សា ដំ​ណាក់​សុខា​ភិបាល ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ មូល​ដ្ឋាន​សម្ភារៈ​វប្ប​ធម៌ ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​រឹង​មាំ​។ល។ ដើម្បី​បម្រើ​តម្រូវ​ការ​បង្ក​បង្កើន​ផល​និង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​ល្អ។ ទន្ទឹម​នឹង​នោះ រដ្ឋ​នៅ​ទាំង​ឧបត្ថម្ភ​បុល​ទុន​អា​ទិ​ភាព ជំ​នួយ​ឧបករណ៍​ផលិត​កម្ម សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ។ល។ ម៉្លោះ​ហើយ មា​មីង​ខ្មែរ​ភាគ​ច្រើន​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច រក​បាន​ប្រាក់​ចំ​ណូល ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ឥឡូវ ភូមិ​ស្រុក​ភ្លឺ បៃ​តង ជ្រះ ស្អាត ផ្ទះ​ឥដ្ឋ​សម​រម្យ​ជំ​នួស​ឱ្យ​ផ្ទះ​ស្លឹក កូន​ចៅ ជន​រួម​ជាតិ​ខ្មែរ​បាន​រៀន​សូត្រ​គ្រប់ៗ​គ្នា”។

យោង​តាម​ថេរ​ដី​កា​ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម​ខ្វែង​បបែល​ចាស់ ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ ការ​ផ្លាស់​ប្តូរ​នៃ​តំ​បន់​ជន​បទ បញ្ជាក់​ឱ្យ​ឃើញ​ថា គោល​ការណ៍ សេច​ក្តី​សម្រេច​របស់​បក្ស គោល​នយោ​បាយ​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ អនុវត្ត​ល្អ ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​មា​មីង​ពុទ្ធ​បរិ​ស័ទ។ អា​ស្រ័យ​ហេតុ​នេះ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន នៅ​លើ​ភូមិ​សាស្ត្រ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ ឈាន​ឡើង​ធ្វើ​មាន៕

   យ្វី​អាញ​-មុនី

ចែករំលែកអត្ថបទ