គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបរៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេច និងសេចក្តីសម្រេចស្តីពីរៀបចំក្បាលម៉ាស៊ីន និងការងារកម្មាភិបាល។

លោក ង្វៀងង៉ុកតឹម អគ្គនិពន្ធនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។
ឆ្លងតាមរយៈនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានប្រកាសសេចក្តីសម្រេចបែងមុខងារ តែងតាំងលោកង្វៀងង៉ុកតឹម អតីតប្រធានគណៈឃោសនា អប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុងកឹងធើ (ចាស់) ជាអគ្គនិពន្ធនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។ ក្រៅពីនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ ក៏បានប្រកាសសេចក្តីសម្រេចបែងមុខងារ តែងតាំងអគ្គនិពន្ធនាយករងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើចំនួន ១០ រូប។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ង្វៀងង៉ុកតឹម - អគ្គនិពន្ធនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ឱ្យដឹង៖ នឹងខិតខំប្រឹងប្រែងរៀនសូត្រដោយឥតឈប់ឈរ លត់ដំបំណិន មុខជំនាញ សមត្ថភាពនៃការរៀបចំអនុវត្តសម្រាប់តម្រូវការដ៏ខ្ពស់អំពីកិច្ចការ និងដំណើរការរៀបចំក្បាលម៉ាស៊ីនថ្មី។ ក្រៅពីនេះ នឹងរួមជាមួយសមមិត្តទាំងឡាយដែលត្រូវបានបែងមុខងារ តែងតាំង ប្តេជ្ញាចិត្តអនុវត្តជោគជ័យរាល់ភាគកម្រិតទិសដៅដែលបានដាក់ចេញ រួមចំណែកក្នុងការអភិវឌ្ឍក្រុង ដើម្បីរួមជាមួយប្រទេសជាតិឈានចូលយុគសម័យថ្មី៕
កាសែតកឹងធើភាសាខ្មែរ- ប្រែសម្រួល៖ លីសៀ