ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/06/2025 - 20:43

ប្រ​ជុំ​ពិភាក្សា​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​និង​អង្គ​ភាព​រដ្ឋ​បាល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រមៗ​គ្នា​ថ្នាក់​ខេត្ត​ថ្នាក់​ឃុំ​ក្រុង​កឹង​ធើ 

ប្រ​ចាំ​ការ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ​ខេត្ត​ហូវ​យ៉ាង​និង​ខេត្ត​សុក​ ត្រាំង​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​និង​អង្គ​ភាព​រដ្ឋ​បាល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រមៗ​គ្នា​ថ្នាក់​ខេត្ត​ ថ្នាក់​ឃុំ ចាប់​ពីថ្ងៃ​ទី ​០១​ ខែ​កក្កដា ​ឆ្នាំ​២០២៥។

 ​សម​មិត្ត ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ​ថ្លែង​ការណ៍​បូក​សរុប​និង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។​

កិច្ច​ប្រ​ជុំ​ បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេចក្ដី​កំ​ណត់​ អំពី​ការ​មិន​បាច់​បង់​ថ្លៃ​ប្រាក់​កម្រៃ​ខណៈ​ពេល​អនុ​វត្ត​ការ​ផ្លាស់​ប្ដូរ​ក្រដាស​ស្នាម​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ដល់​បុគ្គល​អង្គ​ការ​ អាជីវ​កម្ម​ អាស្រ័យ​ដោយ​ផ្លាស់​ប្ដូរ​ភូមិ​សាស្ត្រ​រដ្ឋ​បាល​និង​ឈ្មោះ​ហៅ​អង្គ​ភាព​រដ្ឋ​បាល​គ្រប់​ថ្នាក់;​ ការ​ធ្វើ​សេនា​ធិការ​គម្រោង​ រៀប​ចំ​ផ្ទះ​បេសក​កម្ម;​ របាយ​ការណ៍​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ ពេល​រួម​បញ្ចូល​គ្នា​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ ថ្នាក់​ឃុំ; ​ខ្លឹម​សារ​ពាក់​ព័ន្ធ​អំពី​ឌីជី​ថល​ភាវូបនីយ​កម្ម​ឯក​សារ; ​ដំ​ណើរ​ការ​នូវ​ប្រ​ព័ន្ធ​ផ្នែក​ទន់​ដែល​ប្រើ​រួម​ក្នុង​សកម្ម​ភាព​របស់​ស្ថាប័ន​ រដ្ឋ​បាល​ក្រុង;​ អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ក្រោយ​ពីរួម​បញ្ជូល​គ្នា។ ​សន្និបាត​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​អំពី​ឌីជី​ថល​ភាវូបនីយ​កម្ម​ឯក​សារ; ​ដំណើរ​ការ​នូវ​ប្រ​ព័ន្ធ ​ផ្នែក​ទន់​ដែល​ប្រើ​រួម​ក្នុង​សកម្ម​ភាព​របស់​ស្ថា​ប័ន​រដ្ឋ​បាល​ក្រុង; ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ ឃុំ​ក្រោយ​ពីរួម​បញ្ជូល​គ្នា; ​ណែ​នាំ​ប្រើ​ប្រាស់​ត្រា​ចាស់ ​ឆ្លាក់​ត្រា​ថ្មី ​និង​ខ្លឹម​សារ​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ។​

ថ្លែង​បូក​សរុប​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ត្រឿង​ កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ​ចង្អុល​ការ៖​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំ​ណាច់​ខែ​មិថុនា ​ឆ្នាំ​២០២៥​ គ្រប់​មន្ទីរ​ ផ្នែក ​ភូមិ​ភាគ​ទាំង​ ៣ ​ក្រុង​កឹង​ធើ ​ខេត្ត​សុក​ត្រាំង ​និង​ខេត្ត​ហូវ​យ៉ាង ​ត្រូវ​តែ​ប្រ​ញាប់​អនុ​វត្ត​ផ្សព្វ​ផ្សាយ​នូវ​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​និង​អង្គ​ភាព​រដ្ឋ​បាល ​ពិសេស​ គឺ​បណ្តា​ស្ថាប័ន​មុខ​ជំ​នាញ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បណ្តា​ស្ថា​ប័ន​អភិ​បាល​កិច្ច​ថ្នាក់​ឃុំ ​ដើម្បី​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​ រដ្ឋ​បាល​របស់​ប្រជា​ជន​និង​អាជីវ​កម្ម​ ធានា​ឱ្យ​ បាន​រលូន​ ប​ន្តបន្ទាប់​។ ​ប្រ​គល់​ឱ្យ​មន្ទីរ​មហា​ផ្ទៃ​ភូមិ​ភាគ​ទាំង​៣ ​សហ​ការ​ធ្វើ​សេនា​ធិការ​កសាង​រៀបចំ​ក្បាល​ម៉ា​ស៊ីន​គ្រប់​មន្ទីរ​ ផ្នែក​ នីមួយៗ​របស់​ក្រុង;​ ធ្វើ​សេនា​ធិការ​ឈប់​ប្រ​គល់​ក្រប​ខណ្ឌ​មក​ឱ្យ​គ្រប់​មន្ទីរ​ ផ្នែក ​និង​អង្គ​ភាព​ការ​ងារ;​ ណែ​នាំ​រាល់​អង្គ​ភាព​ការ​ងារ​រដ្ឋ ​ក្រោម​ឱវាទ​មន្ទីរ​ រក្សា​ដូច​ដើម​នូវ​ទម្រង់​សកម្ម​ភាព​ អាច​នឹង​ដំណើរ​ការ​រៀប​ចំ​ដំ​ណាក់​កាល ​២។ ​ប្រ​គល់​ឱ្យ​មន្ទីរ​ហិរញ្ញ​វត្ថុ​ភូមិ​ភាគ​ទាំង​៣ ​សហ​ការ​ធ្វើ​សេនា​ធិការ​ឈប់​ប្រ​គល់​គ្រោង​ថវិកា​ដល់​គ្រប់​មន្ទីរ​ ផ្នែក​និង​ឃុំ​ សង្កាត់​ថ្មី ​ទាំង​១០៣;​ ធ្វើ​សេនា​ធិការ​ឧបត្ថម្ភ​ចំពោះ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ ​បុគ្គលិក​និង​និយោ​ជិត ​ក្រោយ​ពី​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ មិន​ស្ថិត​ក្នុង​ករណី​ដែល​ត្រូវ​បាន​រៀប​ចំ​ផ្ទះ​បេសក​កម្ម​ រថ​យន្ត​ជូន​នាំ​ទៅ​ធ្វើ​ការ​ ធ្វើ​សេនា​ធិការ​អំពី​កម្រិត ​យក​កម្រៃ​ បង់​កម្រៃ​៕

 យោង៖ ​កាសែត​កឹងធើ -​ លី​សៀ

ចែករំលែកអត្ថបទ