02/06/2025 - 10:35

បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​អភិ​រក្ស​និង​ពង្រីក 

បច្ចុប្បន្ន ខេត្ត​សុក​ត្រាំង បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​និង​ពង្រីក​បុណ្យ​វប្ប​ធម៌ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

 ប្រ​ជា​ជន​មក​សែន​ថ្វាយ​នៅ​សា​លា​ធាក់​គង​យ៉ាង​ច្រើន​កុះ​ករ។

តាម​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ខេត្ត​សុក​ត្រាំង ក្នុង​ចំ​ណោម​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ទាំង ៩ របស់​ខេត្ត មាន​បេតិក​ភណ្ឌ​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន ៦ រួម​មាន៖ ពិធី​ប្រ​ណាំង​ទូក-ង សិល្បៈ​ល្ខោន​យូរ​កេរ សិល្បៈ ប្រ​ជា​ប្រិយ​រាំ​វង់ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ សិល្បៈ​របាំ និង​បុណ្យ​ជ្រោយ​រំចេក (ឬ​ហៅ​ថា បុណ្យ​សមុទ្រ)។ បច្ចុប្បន្ន បុណ្យ​ធាក់​គង កំ​ពុង​ស្នើ​ទៅ​ក្រ​សួង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ដើម្បី​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ។ នេះ​ជា​បុណ្យ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ទាក់​ទាញ​មនុស្ស​ម្នា​រាប់​សែន​នាក់​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​សែន​ថ្វាយ។

​ ក្រុម​សិល្បៈ​រាំ​បម្រើ​ប្រ​ជា​ជន​ក្នុង​បុណ្យ​ជ្រោយ​រំចេក។

រៀង​រាល់​ឆ្នាំ បុណ្យ​ធាក់​គង ត្រូវ​បាន​ប្រា​រព្ធ​ឡើង​ក្នុង​អំ​ឡុង​ពេល ៣ ថ្ងៃ ៣ យប់ ចាប់​ពី​ថ្ងៃ​ពេញ​បូណ៌​មី​ខែ​ចេត្រ ដល់​ថ្ងៃ ២ រោច​ខែ​ចេត្រ នៅ​សា​លា​ទាន​ធាក់​គង នៅ​ឃុំ​អាង​ហ៊ីប​ស្រុក​ចូវ​ថាញ់។ បុណ្យ​ធាក់​គង ក៏​ជា​ពិធី​កិច្ច​មួយ​បួង​សួង​សុំ​សេចក្តី​សុខ​របស់​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ ជា​មួយ​នឹង​តង្វាយ​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ភូមិ​ស្រុក ដូច​ជា៖ ស្លា​ម្លូ ផ្កា​ឈូក និង​ផ្លែ​ដូង។ ផ្លែ​ដូង​ខ្ចី​ត្រូវ​បាន​អ្នក​ភូមិ​យក​មក​តាក់​តែង​ស្អិត​ស្អាង​លម្អ​ដោយ​ស្លា​ម្ហូ ផ្កា​ឈូក ហៅ​ថា​ស្លា​ធម៌​ដូង។

លោក​យ័ញ​ប៊ុង ប្រ​ធាន​គណៈ​កម្ម​ការ​សា​លា​ទាន​ធាក់​គង ឱ្យ​ដឹង៖ “ពាក្យ​ថា​ធាក់​គង ជា​ពាក្យ​ដែល​អ្នក​ភូមិ​ក្នុង​តំ​បន់​និយម​ហៅ។ ហើយ​បុណ្យ​ធាក់​គង​នេះ នៅ​ទាំង​បាន​ប្រ​ជា​ជន​ខ្មែរ​ហៅ​ថា បុណ្យ​សែន​ដូង ពី​ព្រោះ​អ្នក​ភូមិ​ភាគ​ច្រើន​ដែល​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ​ជា​សំ​ខាន់​គឺ​ថ្វាយ​ស្លា​ធម៌​ដូង (ធ្វើ​ពី​ផ្លែ​ដូង​ខ្ចី)។ ពិ​ធី​កិច្ច​ទាំង​អស់​ក្នុង​ពិធី​បុណ្យ​ ឆ្លុះបញ្ចាំង​ពី​ជំ​នឿ​ដាច់​ខាត​របស់​អ្នក​ភូមិ​នៅ​តំ​បន់​ដី​មាន “គង​មាស” ក្នុង​រឿង​ព្រេង​ចំ​ពោះ​និមិត្ត​រូប​វប្ប​ធម៌​តែ​មួយ​គត់។ ការ​រៀប​ចំ​បុណ្យ​ធាក់​គង​នេះ ដើម្បី​បួង​សួង​សុំ​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ រក​ស៊ី​កាក់​កប ដោយ​ផ្ញើ​ក្តី​ជំ​នឿ​ជា​ដាច់​ខាត​ទៅ​លើ​គ្រូ​គង ឬ​លោក​គង។

បុណ្យ​ជ្រោយ​រំចេក (បុណ្យ​សមុទ្រ) នៅ​សង្កាត់ ២ ទី​រួម​ខេត្ត​វិញ​ចូវ បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ថ្ងៃ ១៤, ១៥ កើត​និង​ថ្ងៃ ១ រោច ខែ​ផល្គុន។ បុណ្យ​នេះ ទើប​បាន​ចុះ​បញ្ជី​បេតិក​ភណ្ឌ វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ។ តាម​ប្រ​សាសន៍​លោក លី​ថេន ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិរី​ក្រ​សាំង តាំង​ពី​កកើត​វត្ត​មក បុណ្យ​ជ្រោយ​រំចេក​ក៏​កើត​មាន​នៅ​តំ​បន់​ដី​នេះ​ដែរ។ បុណ្យ​ជ្រោយ​រំចេក ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំ​ពោះ​បុព្វ​ការី​ជន​ដែល​បាន​កាប់​ឆ្ការ​រាន​ទឹក​រាន​ដី ដឹង​គុណ​មហា​សាគរ​ផ្តល់​ផល​បង្គា ត្រី និង​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ ដំ​ណាំ​ដាំ​ដុះ​អំ​ណោយ​ផល។

តាម​ប្រ​សាសន៍​លោក សើុង​ប៉ូ នា​យក​រង​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​បុណ្យជ្រោយ​រំចេក​និង​បុណ្យ​ធាក់​គង ជា​បុណ្យ​ពិ​សេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ រៀង​រាល់​ឆ្នាំ​បាន​ទាក់​ទាញ​មនុស្ស​ម្នា​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​រាប់​សែន​នាក់​មក​កម្សាន្ត សែន​ថ្វាយ។ ក្រៅ​ពី​ពិ​ធី​កិច្ច ភូមិ​ភាគ​នានា​នៅ​ទាំង​រៀប​ចំ​នូវ​សកម្ម​ភាព​វប្ប​ធម៌​កីឡា ដូច​ជា៖ ក្រុម​ល្ខោន​យូរ​កេរ​មហា​ជន​សម្តែង ក្រុម​ឆៃ​យុាំ ភ្លេង​ពិណ​ពាទ្យ ប្រ​ឡង​បាល់​ទះ ទាញ​ព្រ័ត្រ​ផ្នែក​បុរស លោត​បាវ​បុរស​-នារី។ល។ ព្រោះ​ហេតុ​នោះ មក​ចូល​រួម​បុណ្យ​នេះ ក្រៅ​ពី​បួង​សួង សុំ​សេចក្តី​សុខ ប្រ​ជា​ជន​នៅ​ទាំង​ទទួល​បាន​នូវ​អា​រម្មណ៍​ដ៏​ស្រស់​ស្រាយ​នៃ​ខឿន​វប្ប​ធម៌​ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​ទៀត​ផង៕

      យី​អាញ-​វិមាន

ចែករំលែកអត្ថបទ