ក្រោយរយៈពេល៥ឆ្នាំ អនុវត្តសេចក្ដីសម្រេចលេខ ៥៥-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកថាមពលខេត្តបាកលីវ មានការអភិវឌ្ឍជាវិជ្ជមាន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាការការពារប្រទេស និងសន្ដិសុខរបស់ខេត្ត។

គម្រោងវាយោអគ្គិសនីខេត្តបាកលីវ។
តាមប្រសាសន៍លោក ហ្វិញជីង្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ វិស័យថាមពលស្អាត ថាមពលកកើតឡើងវិញ (វាយោអគ្គិសនី អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ) និងឧស្ម័នអគ្គិសនី ត្រូវបានកំណត់ថាជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងប្រាំនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត។ ខេត្តបាកលីវ កំពុងអាទិភាពអភិវឌ្ឍន៍ថាមពលបៃតង ប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយនឹងការពារបរិស្ថានធម្មជាតិ ធានាការការពារប្រទេសសន្ដិសុខ អនុវត្តវឌ្ឍនភាពនិងសមភាពសង្គម។ មកទល់បច្ចុប្បន្ន ខេត្តបាកលីវបានទាក់ទាញ អាជីវកម្មចំនួន១០ ដែលចូលរួមវិនិយោគអភិវឌ្ឍន៍ គម្រោងវាយោអគ្គិសនីចំនួន១០ និងគម្រោងឧស្ម័នអគ្គិសនី១។ ឆ្នាំ២០២៤ បរិមាណផលប្រើប្រាស់អគ្គិសនីទូទាំងខេត្តសរុបគឺ ១.៣១៦,២ លានគីឡូវ៉ាត់ម៉ោង; បរិមាណផលប្រភពថាមពលអគ្គិសនីស្អាតដែលបានបញ្ជូនឡើងតាមបណ្ដាញអគ្គិសនីសរុបគឺ ១.៤៣៦,២ លានគីឡូវ៉ាត់ម៉ោង។ ទន្ទឹមនឹងសមិទ្ធផលក្នុងដំណើរការអនុវត្តសេចក្ដីសម្រេចលេខ ៥៥ ខេត្តបាកលីវ នៅប្រឈមនឹងការលំបាកជាច្រើនដែលជាប់ទាក់ទិន មានដូច៖ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអគ្គិសនីមិនទាន់ស៊ីសង្វាក់គ្នានឹងប្រភពដែលមានស្រាប់របស់ខេត្ត (វាយោអគ្គិសនី អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ) ជួនពេលខ្លះត្រូវកាត់បន្ថយពលានុភាពផលិតអគ្គិសនីរបស់រោងចក្រវាយោអគ្គិសនី និងបណ្ដាញអគ្គិសនីដើរដោយថាមពលព្រះអាទិត្យតាមដំបូលផ្ទះមួយចំនួន ដោយសារបណ្ដាញអគ្គិសនីលើសចំណុះ។

កសាងខេត្តបាកលីវ ក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត។
តាមផែនការខេត្តបាកលីវ នឹងអនុវត្តវិនិយោគលើគម្រោងថាមពលមុនឆ្នាំ ២០៣០ ដោយមាន ១៦ គម្រោង ពលានុភាពសរុប ១៧.៥៣០ មេហ្គាវ៉ាត់; គម្រោងប្រភពថាមពលអនុវត្តក្រោយឆ្នាំ ២០៣០ មាន៤០គម្រោង ដោយពលានុភាព សរុប ៨.០៣០ មេហ្គាវ៉ាត់ រួមចំណែកធានាយ៉ាងរឹងមាំសន្ដិសុខថាមពលជាតិ ការពារបរិស្ថាននិងសមស្របនឹងបម្រែបម្រួលអាកាសធាតុ។
ដើម្បីអនុវត្តផែនការបានល្អ លោកលឺវ៉ាន់ហ៊ុង លេខាគណៈកម្មាធិការបក្សខេត្តបាកលីវ បានស្នើគណៈកម្មាធិការបក្ស អង្គការបក្ស ស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចលេខ៥៥ របស់ការិយាល័យនយោបាយ; អនុវត្តល្អនូវគោលនយោបាយលើកទឹកចិត្តគ្រួសារឱ្យប្រើប្រាស់ថាមពលជ្រះស្អាត ថាមពលកកើតឡើងវិញ សំខាន់ក្នុងឧស្សាហកម្មនិងចរាចរណ៍។ ពិសេស ខេត្តគប្បីជំនួយអតិបរមាផ្នែកអគ្គិសនីនិងអ្នកវិនិយោគក្នុងគម្រោងប្រភពអគ្គិសនីលើភូមិសាស្រ្ត; យកចិត្តទុកដាក់ចង្អុលការស្ថាប័នឯកទេសតាមដាន ដាស់តឿនក្រើនរំលឹកអ្នកវិនិយោគក្នុងដំណើរការផ្សព្វផ្សាយអនុវត្តគម្រោង; គាំទ្រដោះស្រាយការលំបាកទាន់ពេលវេលាសម្រាប់អ្នកវិនិយោគ ដើម្បីធានាល្បឿនអនុវត្តគម្រោងសមស្របនឹងសម្រេចចិត្តអនុម័តគោលនយោបាយវិនិយោគ; ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាព សិក្សាស្រាវជ្រាវរាល់សេចក្ដីកំណត់របស់ច្បាប់ និងចង្អុលការរបស់ក្រសួង ផ្នែក រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដើម្បីធ្វើសេនាធិការទាន់ពេលដល់គណៈកម្មាធិការបក្សខេត្ត រៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងប្លង់របស់ខេត្ត ជាពិសេសគឺផ្នែកថាមពល៕
យីអាញ - ថាច់ធី