ការិយាល័យនគរបាលចរាចរណ៍ នគរបាលក្រុងកឹងធើ ទើបសហការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត TKG Taekwang កឹងធើ រៀបចំផ្សព្វផ្សាយ ឃោសនា អប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងផ្លូវទឹកក្នុងស្រុកដល់កម្មាភិបាល កម្មកររោងចក្រ ប្រមាណ ១០០ នាក់។

នគរបាលចរាចរណ៍ក្រុងកឹងធើ ចែកខិត្តប័ណ្ណផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍
ដល់កម្មករក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត TKG Taekwang។
នៅឱកាសផ្សព្វផ្សាយ វរសេនីយ៍ត្រី ង្វៀងហ្វាងត្វឹង កម្មាភិបាលការិយាល័យនគរបាលចរាចរណ៍ នគរបាលក្រុងកឹងធើ បានធ្វើការផ្សព្វផ្សាយ ឃោសនា អប់រំច្បាប់ដោយផ្ទាល់ អំពីបទប្បញ្ញត្តិថ្មីនៃច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២៤ ដូច៖ បទប្បញ្ញត្តិអភិបាលកិច្ច អំពីសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងផ្លូវទឹកក្នុងស្រុក; បទប្បញ្ញត្តិសម្រាប់អ្នកចូលរួមចរាចរណ៍; បទប្បញ្ញត្តិពិន័យរដ្ឋបាលចំពោះបទល្មើសលើវិស័យចរាចរណ៍ផ្លូវគោក និងផ្លូវទឹក។ ទន្ទឹមនឹងនោះ កម្មាភិបាលការិយាល័យនគរបាលចរាចរណ៍ ក្រើនរំលឹកអំពីបទល្មើសនិងកំហុសដែលតែងជួបប្រទះ ដូច៖ បើកបរលើសល្បឿនកំណត់ អ្នកបើកបរពិសាគ្រឿងស្រវឹង បើកជែងដោយមិនប្រុងប្រយ័ត្ន និងដឹកមនុស្សលើសកំណត់; បញ្ចាំងវីដេអូឃ្លីបព្រមានពីការធ្វេសប្រហែសពេលពាក់អាវភ្លៀងបើកបរលើដងផ្លូវក្នុងរដូវភ្លៀង នាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ អាស្រ័យហេតុនេះ ជួយកម្មាភិបាលកម្មករ បង្កើនការយល់ដឹងនិងស្មារតីភ្ញាក់រលឹកគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងផ្លូវទឹក។ បងង្វៀងញុឹកតុង កម្មករធ្វើខាង IP របស់ក្រុមហ៊ុន ឱ្យដឹង៖ “វគ្គផ្សព្វផ្សាយនេះ បានជួយឱ្យខ្ញុំកាន់តែមានការយល់ដឹងអំពីបទប្បញ្ញត្តិថ្មីនៃច្បាប់ទាក់ទងនឹងសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ តាមរយៈនោះ ខ្ញុំនឹងខ្នះខ្នែងផ្សព្វផ្សាយដល់កម្មករក្នុងរោងចក្រដើម្បីឱ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីវប្បធម៌ចរាចរណ៍; បទប្បញ្ញត្តិថ្មីក្នុងច្បាប់សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២៤; កម្រិតពិន័យចំពោះទង្វើបំពានបទប្បញ្ញត្តិសុវត្ថិភាពចរាចរណ៍...”។
ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត TKG Taekwang កឹងធើ បានរៀបចំព្រឹត្តិការណ៍សុវត្ថិភាពចរាចរណ៍ជូនដល់កម្មករ; សិក្ខាសាលា “សុវត្ថិភាពចរាចរណ៍ - ដំណើរប្រកបដោយសុវត្ថិភាពកសាងអនាគត”; បណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍ដល់សមាជិកប្លុកសុវត្ថិភាព; រៀបចំប្រឡងសុវត្ថិភាពអនឡាញ ស្កែនកូដ QR និងផ្តល់រង្វាន់ដល់កម្មករទាំងអស់។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានរៀបចំផ្សព្វផ្សាយចំនួន ២ លើក ធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិថ្មីទាក់ទងនឹងសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងផ្លូវទឹកក្នុងស្រុក; បទប្បញ្ញត្តិ ពិន័យរដ្ឋបាលចំពោះអ្នកបើកបរមធ្យោបាយដឹកទំនិញ។ នាពេលខាងមុខនេះ ក្រុមហ៊ុនបន្តជំរុញការផ្សព្វផ្សាយ ឃោសនា អប់រំច្បាប់សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយរូបភាពជាច្រើន ដើម្បីជួយកម្មករបង្កើនការយល់ដឹងអំពីស្មារតីភ្ញាក់រលឹកគោរពច្បាប់សុវត្ថិភាពចរាចរណ៍៕
គឹមស្វឹង- ប្រែសម្រួល៖ ទីទុយ