ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងហើយ គណៈចង្អុលការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិសាស្រ្តស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង បានប្រគល់ជូនផ្ទះមហាសាមគ្គី ១៧ ខ្នង។ ក្នុងនោះ សង់ថ្មី ១៥ ខ្នង ជួសជុល ២ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនៅឃុំចំនួន ៣ គឺឃុំឌិញអាង ឌិញហ្វា និងថើយក្វាង។


ពិធីប្រគល់ជូនផ្ទះមហាសាមគ្គីនៅឃុំឌិញហ្វា។ រូប៖ សហការី
លោកវ៉មិញម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ក្នុងចំណោមផ្ទះ ១៧ ខ្នង ដែលបានប្រគល់ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ នៅលើភូមិសាស្រ្តឃុំមាន៥គ្រួសារបានទទួលផ្ទះ។ នោះគឺ៖ គ្រួសារធីញ៉ គ្រួសារធីឡេម (នៅភូមិហ្វាហើង) គ្រួសារយ័ញធីកីមឡាង (នៅភូមិហ្វាហីវ ២) គ្រួសារយ័ញឡេវ (នៅភូមិហ្វាអឹង) និងគ្រួសារធីកែត (នៅភូមិហ្វាតាវ)។ ដើម្បីមាមីងខ្មែរទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅក្នុងផ្ទះថ្មី ឃុំតែងចុះទៅត្រួតពិនិត្យ ដាស់តឿនការងារ សាងសង់ផ្ទះជារឿយៗ។ ផ្ទះបានប្រគល់ជូនជាបន្តបន្ទាប់នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ បាននាំមកនូវក្តីសប្បាយរីករាយជូនគ្រួសារដែលជួបលំបាកខាងលំនៅឋាន។ ព្រះតេជព្រះគុណ យ័ញមិញត្វឹង ព្រះចៅអធិការវត្តតាមុំ នៅឃុំឌិញហ្វា មានថេរដីកា៖ “គ្រួសារដែលជួបលំបាក បានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅក្នុងផ្ទះថ្មី បង្ហាញពីការយកចិត្តទុកដាក់ គិតគូររបស់បក្សនិងរដ្ឋ ចំពោះជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត។ ផ្តើមពីនោះ មាមីងកាន់តែជឿជាក់ទៅលើការដឹកនាំ គ្រប់គ្រងរបស់បក្សនិងរដ្ឋ”។
តាមគណៈចង្អុលការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមស្រុកហ្គវ៉ាវ អនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិសាស្រ្ត ស្រុកត្រូវបានផ្ដល់សច្ចានុម័តសាងសង់ផ្ទះថ្មី ២០៥ ខ្នងនិងជួសជុលផ្ទះមហាសាមគ្គី ៧ ខ្នង គិតជាទឹកប្រាក់ ១២,៥០០ ពាន់លានដុង ពីប្រភពគណៈចលនាមូលនិធិដើម្បីអ្នកក្រខេត្តគៀងយ៉ាង។ មកដល់ពេលនេះ ស្រុកដំណើរការសាងសង់ផ្ទះបាន ១៩៥/៣១៥ ខ្នង សម្រេច ៦១,៩% (ក្នុងនោះ សង់រួចរាល់ និងប្រគល់ជូនប្រើប្រាស់ចំនួន ៥៥ ខ្នង សម្រេច ២៨,២%) និងជួសជុលបាន ៧ ខ្នង សម្រេច ១០០%។ ក្នុងដំណើរការផ្សព្វផ្សាយអនុវត្តកម្មវិធី គណៈចង្អុលការទទួលបានការឧបត្ថម្ភជាកម្លាំងពលកម្មជិត ៥០០ ថ្ងៃរបស់កងកម្លាំងនគរបាល យោធា សម្ព័ន្ធយុវជនឃុំនិងទីប្រជុំជននានា។ល។ តាមផែនការដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ស្រុកហ្គវ៉ាវ នឹងសម្រេចរួចរាល់ការសាងសង់ផ្ទះថ្មី ២០៥ ខ្នង និងជួសជុលផ្ទះសាមគ្គី ៧ ខ្នងជូនគ្រួសារក្រីក្រ ដើម្បីបង្កើតស្នាដៃជាក់ស្តែងអំណរមហាសន្និបាតតំណាងបក្ខភាគគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស។
តាមប្រសាសន៍លោក ត្រឹងថាញវៀត លេខាគណៈកម្មាធិការបក្សស្រុកហ្គវ៉ាវ៖ ការប្រគល់ផ្ទះជូនគ្រួសារជនរួមជាតិខ្មែរនាពេលកន្លង មានអត្ថន័យខ្លាំងណាស់ជួយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយភាពកក់ក្តៅ និងសប្បាយរីករាយ។ កម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” និយាយរួម បានរួមចំណែកអនុវត្តល្អនូវការងារគិតគូរដល់អ្នកក្រនៅលើភូមិសាស្រ្តស្រុក៕
ហាថាញ-វិមាន