នៅក្រុងហូជីមិញ ក្នុងបរិយាកាសដ៏សប្បាយរីករាយនិងមោទនភាពរបស់ប្រជាជនរាប់លាននាក់នៅគ្រប់តំបន់ក្នុងទូទាំងប្រទេស ពិធីខួបអនុស្សាវរីយ៍ ព្យុហយាត្រាដង្ហែក្បួនអំណរ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥) ថ្នាក់ជាតិ ទើបបានគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ រៀបចំឡើងយ៉ាងឱឡារិក។

លោកអគ្គលេខា តូឡឹម និងអ្នកតំណាងតាមដានការព្យុហយាត្រា ដង្ហែក្បួននៅ
លើវេទិកាប្រារព្ធវិធី។រូប៖ TTXVN

ក្បួនព្យុហយាត្រារបស់កងកម្លាំងយោធា នគរបាល ទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជននៅក្រុងហូជីមិញ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ រូប៖ TTXVN
ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកអគ្គលេខា តូឡឹម ថ្លែងសុន្ទរកថាក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី ដោយគូសបញ្ជាក់ពីបំណងប្រាថ្នា ការពារខឿនឯករាជ្យ ឯកភាពទឹកដី និងភាពជាក់ស្តែងនៃទិសដៅកសាងប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ “ថ្លៃថ្នូរ និងស្រស់ស្អាតថែមទៀត”។ លោកអគ្គលេខា មានប្រសាសន៍ ក្នុងឱកាសដ៏ពិសិដ្ឋនេះ យើងទាំងអស់គ្នាគោរពរំលឹកនិងសម្តែងនូវការដឹងគុណដ៏វិសេសវិសាលចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញជាទីគោរព; ជានិច្ចកាលតែងចងចាំ និងដឹងគុណដល់បុព្វបុរសគ្រប់ជំនាន់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរំដោះភាគខាងត្បូង ឯកភាពទឹកដី។ លោកអគ្គលេខា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការឧបត្ថម្ភគាំទ្រដ៏ធំធេង ឧត្តុង្គឧត្តម ស្មោះសរ សុទ្ធចិត្ត ភក្តីភាព ស្មោះត្រង់របស់បងប្អូន សមមិត្ត និងមិត្តភ័ក្តិអន្តរជាតិ កងកម្លាំងជឿនលឿនទាំងអស់ និងប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក ចំពោះបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពទឹកដីរបស់ប្រជាជនវៀតណាម។ លោកអគ្គលេខា ឱ្យដឹង៖ ពង្រីកនូវមេរៀនបទពិសោធន៍ដ៏មានតម្លៃពីជ័យជម្នះនៃការតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់បក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង បានរួមកម្លាំងចិត្តមួយថ្លើមមួយ ចាប់ដៃគ្នាស្តារ ស្ថាបនា កសាងឡើងវិញនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្រោយរយៈពេល ៥០ ឆ្នាំឯកភាពទឹកដី និងជិត ៤០ ឆ្នាំអនុវត្តការងារផ្លាស់ថ្មី ប្រទេសយើងបានឆ្លងកាត់ការលំបាក សាកល្បងជាច្រើន និងសម្រេចបានសមិទ្ធផលធំៗជាច្រើន មានអត្ថន័យជាប្រវត្តិសាស្រ្ត និងបង្កបានមូលដ្ឋានដ៏ធំ សក្តានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ. លោកអគ្គលេខា បានលើកឡើងយ៉ាងច្បាស់ជាជនជាតិមួយបានឆ្លងកាត់ការឈឺចាប់ច្រើនឥតគណនា និងរងការបាត់បង់ដោយសារសង្គ្រាមក្នុងអតីតកាល ហើយក៏ជាជនជាតិមួយបានទទួលផលប្រយោជន៍ដ៏ធំធេងពីសន្តិភាព សហប្រតិបត្តិការមិត្តភាពក្នុងអំឡុងទសវត្សរ៍កន្លង វៀតណាមប៉ងប្រាថ្នាចង់ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការកសាងអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព សាមគ្គីភាពនិងវឌ្ឍនភាព។
ពិធីខួបអនុស្សាវរីយ៍ ព្យុហយាត្រា ដង្ហែក្បួនអំណរ៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី រួមចំណែកអំណះអំណាងពីកម្រិតដ៏មហស្ចារ្យនៃជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ពង្រីកស្មារតី កម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងការតស៊ូដណ្តើមឯករាជ្យ សេរីភាព និងឯកភាពទឹកដី; ពូនជ្រំ ពង្រីកស្មារតី កម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងបុព្វហេតុផ្លាស់ថ្មី ឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើបប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ទន្ទឹមនឹងនោះ ពិធីខួបអនុស្សាវរីយ៍ ក៏បានរួមចំណែកផ្សព្វផ្សាយ អប់រំ ប្រវេណីស្នេហាជាតិ បដិវត្តន៍ លើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនគ្រប់ជាន់ស្រទាប់អំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជម្នះនិទាឃរដូវ ឆ្នាំ១៩៧៥ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម លើកតម្កើង និងសម្តែងការដឹងគុណចំពោះវីរយុទ្ធជន សមមិត្ត ជនរួមជាតិដែលអង់អាចក្លាហានបានពលីសាច់ស្រស់ ឈាមស្រស់ និងបូជាជីវិតដើម្បីបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពទឹកដី កសាងនិងការពារមាតុភូមិសង្គមនិយមវៀតណាម៕
យោង៖ TTXVN - ប្រែសម្រួល៖ វិមាន