22/04/2025 - 08:29

សកម្ម​ភាព​ឆ្លង​កាត់​ពិសោធន៍ តម្រង់​ទិស​វិជ្ជាជីវៈជួយ​ឱ្យ​សិស្ស​កាន់​តែ​មាន​ភាព​ជឿ​ជាក់ 

លោក​គ្រូ គឹម​ច័ន្ទ​តា​ណា នា​យក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត​ត្រា​វិញ ឱ្យ​ដឹង៖ “សកម្ម​ភាព​ឆ្លង​កាត់​ពិសោធន៍ តម្រង់​ទិស​វិជ្ជា​ជីវៈ​នៅ​កម្រិត​វិទ្យា​ល័យ ជួយ​ឱ្យ​សិស្ស​អភិវឌ្ឍ​នូវ​អត្តច​រិត សមត្ថ​ភាព និង​លទ្ធ​ភាព​សម្រប​ជា​មួយ​នឹង​លក្ខណៈ​រស់​នៅ​រៀន​សូត្រ​និង​ធ្វើ​ការ។ ផ្តើម​ពី​នោះ សិស្ស អភិវឌ្ឍ​ចំ​ណូល​ចិត្ត​វិជ្ជា​ជីវៈ និង​សម្រេច​ចិត្ត​ជ្រើស​រើស​បាន​នូវ​វិជ្ជា​ជីវៈ​សម្រាប់​អនា​គត ឆ្លើយ​តប​តម្រូវ​ការ​វិជ្ជា​ជីវៈ និង​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍។

គ្រូ​និង​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ ថត​រូប​អនុស្សាវ​រីយ៍​នៅ​សា​លា​យ៉ុក​ថាញ - កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ខេត្ត​ប៊ិញ​ធ្វឹង។

ឆ្នាំ​សិក្សា ២០២៤​-២០២៥ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​ដំ​ណើរ​សកម្ម​ភាព​ឆ្លង​កាត់​ពិ​សោធន៍ និង​ពិ​គ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ​នៅ​សា​កល​វិទ្យា​ល័យ បច្ចេក​វិទ្យា​ក្រុង​ហូជី​មិញ និង​វិល​មក​រក​ប្រ​ភព​នៅ​សា​លា​យ៉ុក​ថាញ ក្រុង​ផាង​ធៀក ខេត្ត​ប៊ិញ​ធ្វឹង។ ក្រៅ​ពី​នោះ សា​លា​នៅ​ទាំង​រៀប​ចំ​ជូន​ប្អូនៗ ទៅ​បំ​ពេញ​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​នៅ​បូជ​នីយ​ដ្ឋាន​អ៊ំ​ហូ ឃុំ​ឡុង​ឌឹក ក្រុង​ត្រា​វិញ និង​រៀន​សូត្រ​ឆ្លង​កាត់​ពិសោធន៍​នៅ​តាម​បន្ទប់​ប្រ​ពៃ​ណី​របស់​សា​លា​ជា​ដើម។

គ្រូ​និង​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត​ត្រា​វិញ ថត​រូប​អនុស្សាវ​រីយ៍​នៅ HUTECH- សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ក្រុង​ហូជី​មិញ។

ប្អូន​ថាច់​ង៉ុក​ក្វាង សិស្ស​ថ្នាក់​ទី ១២C របស់​សា​លា ឱ្យ​ដឹង៖ “ពេល​ឮ​ដំ​ណឹង​ថា សា​លា​រៀប​ចំ​ដំ​ណើរ​សកម្ម​ភាព​ឆ្លង​កាត់​ពិ​សោធន៍ និង​ពិ​គ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ​នៅ​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ក្រុង​ហូ​ជី​មិញ និង​វិល​មក​រក​ប្រ​ភព​នៅ​សា​លា​យ៉ុក​ថាញ នៅ​ក្រុង​ផាង​ធៀក ខេត្ត​ប៊ិញ​ធ្វឹង ប្អូន​បាន​សូម​គ្រួ​សារ​ចុះ​ឈ្មោះ​ទៅ​ចូល​រួម។ មុន​ពេល​ចេញ​ដំ​ណើរ ប្អូន​បាន​ត្រៀម​ស្មារតី​ជា​ស្រេច ដើម្បី​កម្សាន្ត​ផង​និង​រៀន​សូត្រ​ផង។ ប្អូន​មាន​ចំ​ណេះ​ដឹង​ថ្មីៗ​បន្ថែម បាន​ពិ​គ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ ហេតុ​នោះ ប្អូន​នឹង​ចុះ​ឈ្មោះ​មុខ​ជំ​នាញ​សិក្សា​ឱ្យ​បាន​សម​ស្រប​នឹង​សមត្ថ​ភាព និង​បំ​ណិន​របស់​ប្អូន”។ ប្អូន​ត្រឹង​ធី​មី​ក្វៀង សិស្ស​ថ្នាក់ ទី ១២C សិក្សា​នៅ​សា​លា​ជា​មួយ​នឹង​ប្អូន​ក្វាង ឱ្យ​ដឹង៖ “ពី​មុន កាល​មិន​ទាន់​ចូល​រួម​ដំ​ណើរ សកម្ម​ភាព​ឆ្លង​កាត់​ពិ​សោធន៍ និង​ពិគ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ​ដែល​សា​លា​រៀប​ចំ​ឡើង ប្អូន​មាន​ភាព “ញ​ញើត​ញ​ញើម” មិន​សូវ​មាន​មិត្ត​ភ័ក្តិ។ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ដំ​ណើរ​សកម្ម​ភាព​ឆ្លង​កាត់​ពិសោធន៍ និង​ពិគ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ​ដែល​សា​លា​រៀប​ចំ​ឡើង ប្អូន​បាន​ស្គាល់​មិត្ត​ភ័ក្តិ​ច្រើន និង​ស្គាល់​ប្អូនៗ​ថ្នាក់​តូច​ជា​ច្រើន​ទៀត។ ប្អូន​ចូល​ចិត្ត​ឆ្លង​កាត់​ពិសោធន៍ និង​ពិគ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ​ណាស់ ពី​ព្រោះ​ឃើញ​នឹង​ភ្នែក​នូវ​មិត្ត​ភ័ក្តិ​រៀន​សូត្រ និង​លោក​គ្រូ អ្នក​គ្រូ​បង្រៀន​ធ្វើ​ការ”។

វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ បាន​វិនិ​យោគ​នូវ​មូល​ដ្ឋាន​សម្ភារៈ​យ៉ាង​សម​រម្យ មាន​បណ្ណា​ល័យ​អន្តេ​វា​សិក​ដ្ឋាន អា​ហា​រដ្ឋាន​សមូហ​ភាព មណ្ឌល​កីឡា។ល។ ឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន។ បច្ចុប្បន្ន សា​លា​មាន​កម្មា​ភិបាល បុគ្គ​លិក គ្រូ​បង្រៀន ៥១ នាក់ និង​សិស្ស ៤១៦ នាក់ ក្នុង​នោះ សិស្ស​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន ២៥៧ នាក់ សិក្សា​ពី​ថ្នាក់​ទី ១០ ទី ១១ និង​ថ្នាក់​ទី ១២៕

សើុង​ម៉ា​ល័យ-វិមាន

ចែករំលែកអត្ថបទ