19/04/2025 - 09:59

ពេល​ជ្រើស​រើស "វិជ្ជា​ជីវៈជា​អា​ជីព​យោ​ធិន" 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ មាន​យុវ​ជន​ខ្មែរ​ជា​ច្រើន​សម្រេច​ចិត្ត​ជ្រើស​រើស “វិជ្ជា​ជីវៈ​ជា​អា​ជីព​យោ​ធិន” សម្រាប់​អនា​គត។ ក្នុង​បរិស្ថាន​កង​ទ័ព បងៗ​មិន​ត្រឹម​តែ​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ភារ​កិច្ច​បាន​ល្អ​និង​ឆ្នើម​នោះ​ទេ ថែម​ទាំង​មាន​ការ​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ។

អនុសេនីយ៍​ឯក យ័ញ​មិញ (ឈរ​ទី​២ រាប់​ពី​ស្ដាំ) ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​សម្រាប់​គំ​និត​ច្នៃ​ប្រ​តិដ្ឋ “ក្ដារ​ខៀន​ហ្វឹក​ហ្វឺន​ពហុ​មុខ​ងារ” ក្នុង​ពិ​ធី​ប្រ​ឡង​ត្រៀម​លក្ខណៈ​ហ្វឹក​ហ្វឺន ឆ្នាំ​២០២៥។ រូប​ថតៈ ត្រឹង​ចៀង

១. ឆ្នាំ​២០០៦ យ័ញ​មិញ បញ្ចប់​ការ​សិក្សា​កម្រិត​ធម្យម​សិក្សា​មូល​ដ្ឋាន បាន​ជ្រើស​ចូល​រៀន​សា​លា​យុវ​សិស្ស​យោ​ធិន​នៅ​សា​លា​យោ​ធា​យោធ​ភូមិ​ភាគ៩។ តាំង​ពី​នោះ កុល​បុត្ត​នៅ​ឃុំ​ថាញ់​អៀង ស្រុក​អ៊ូ​មិញ​ទឿង (គៀង​យ៉ាង) ទើប​តែ​អា​យុ ១៥​ឆ្នាំ រៀន​វប្ប​ធម៌​បណ្ដើរ ហ្វឹក​ហ្វឺន​ពី​របៀប​រៀប​រយ​របស់​កង​ទ័ព​បណ្ដើរ។ រៀន​ចប់​វិទ្យា​ល័យ យ័ញ​មិញ ត្រូវ​បាន​ចូល​សិក្សា​មហា​វិទ្យា​ល័យ​បម្រុង​មួយ​ឆ្នាំ នៅ​សា​លា​នាយ​ទា​ហាន​ជើង​គោក​ទី​២ បន្ទាប់​មក​ប្រ​ឡង​ជាប់​ចូល​រៀន​សា​លា​នាយ​ទា​ហាន​ព័ត៌​មាន​វិទ្យា​យោ​ធា។ ឆ្នាំ ២០១៥ យ័ញ​មិញ បញ្ចប់​ការ​សិក្សា បាន​បំ​ពាក់​ឋា​នន្ត​រសក្ដិ​ជា​អនុ​សេនីយ៍​ទោ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កង​ពល​តូច​ផ្នែក​ព័ត៌​មាន ២៩ (យោធ​ភូមិ​ភាគ៩) កាន់​តួនាទី​ជា​ប្រ​ធាន​កង​អនុ​សេនា​តូច អនុ​ប្រ​ធាន​កង​អនុ​សេនា​ធំ និង​ប្រ​ធាន​កង​អនុ​សេនា​ធំ​លេខ ៣ កង​វរ​សេនា​តូច លេខ១។

ក្រោម​ការ​គ្រប់​គ្រង ដឹក​នាំ​របស់​អនុ​សេនីយ៍​ឯក យ័ញ​មិញ ឆ្នាំ​២០២៤ កង​អនុ​សេនា​ធំ​លេខ ៣ អនុវត្ត​សម្រេច​គ្រប់​ភារ​កិច្ច​ត្រៀម​ប្រ​យុទ្ធ បង្កើត​របៀប​រៀប​រយ​និង​លត់​ដំ​ច្បាប់​វិន័យ; ដោយ​ឡែក​ការ​ហ្វឹក​ហាត់​ជំ​នាញ​ផ្នែក​ព័ត៌​មាន សម​រភូមិ​ក្រោយ បច្ចេក​ទេស តែង​សម្រេច​បាន​កម្រិត​ពូ​កែ។ បង​មិញ ចែក​រំ​លែក៖ “កម្មា​ភិ​បាល យុទ្ធ​ជន តែង​ចង​ចាំ​ដំ​បូន្មាន​របស់​អ៊ំ​ហូ “ការ​ទំ​នាក់​ទំ​នង គឺ​ជា​កិច្ច​ការ​មួយ​សំ​ខាន់​បំ​ផុត​ក្នុង​ការ​ងារ​បដិវត្តន៍ ព្រោះ​វា​អាច​សម្រេច​បាន​ការ​ឯក​ភាព​ក្នុង​ការ​បញ្ជា​ការ បែង​ចែក​កង​កម្លាំង​ត្រង់​ហ្នឹង ទើប​ធា​នា​ទទួល​បាន​ជ័យ​ជំ​នះ” ដូច្នេះ ក្នុង​ការ​ធា​នា​ព័ត៌​មាន​ប្រៃ​សណីយ៍​យោ​ធា យើង​ខ្ញុំ​រៀប​ចំ​ដឹក​ជញ្ជូន​ជា​ប្រ​ចាំ​១.១៩៥​ជើង ចម្ងាយ​ផ្លូវ​៩៨.១៩០​គី​ឡូ​ម៉ែត្រ និង​ដឹក​ជញ្ជូន​ជា​បន្ទាន់​៨​ជើង​ចម្ងាយ​ផ្លូវ​២.២៨០ គី​ឡូ​ម៉ែត្រ ដើម្បី​ប្រ​មូល​ចែក​ចាយ​ឯក​សារ ១៨០ តោន; ធា​នា​ទាន់​ពេល​ច្បាស់​លាស់ សម្ងាត់ សុ​វត្ថិ​ភាព។ ពិ​សេស ពេល​មាន​លិខិត​បន្ទាន់ កំ​ណត់​ពេល​វេ​លា​ត្រូវ​ចេញ​ដំ​ណើរ​ជា​បន្ទាន់ មិន​ថា​ភ្លៀង​ក្ដៅ យប់​ថ្ងៃ ធា​នា​ប្រ​គល់​ជូន​ទាន់​ពេល ត្រូវ​អា​សយ​ដ្ឋាន។ មាន​ថ្ងៃ​ខ្លះ យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដំ​ណើរ​ចម្ងាយ​ផ្លូវ​៤២០​គីឡូ​ម៉ែត្រ ទាំង​ទៅ​ទាំង​មក​ដើម្បី​ប្រ​គល់​និង​ទទួល​ឯក​សារ​ប្រ​ហែល​៧០០ គីឡូ​ក្រាម។ ឆ្លង​កាត់​ការ​លំ​បាក​នោះ បង​ប្អូន បាន​លត់​ដំ​ស្មារតី​កាន់​តែ​ម៉ឺង​ម៉ាត់ រឹង​ប៉ឹង​ជាង​ទៀត ដើម្បី​បន្ត​ការ​ភ្ជាប់​បណ្ដាញ​ប្រ​អប់​សំ​បុត្រ សុ​វត្ថិ​ភាព រក្សា​ខ្ជាប់​មធ្យោ​បាយ​ព័ត៌​មាន​ប្រៃ​សណីយ៍​យោ​ធា​សម្រេច​ភារ​កិច្ច​ពូ​កែ”។

អនុសេនីយ៍​ឯក​បម្រុង យ័ញ​មិញ​សើុង ចូល​រួម​ក្នុង​គណៈ​កម្ម​ការ​មេ​ប្រ​យោគ ត្រួត​ពិ​និត្យ​សមត្ថ​ភាព​បំ​ណិន​វិជ្ជា​ជីវៈ បុគ្គ​លិក​ឯក​ទេស​ផ្នែក​យាន​យន្ត ឆ្នាំ​២០២៤។ រូប​ថតៈ ត្រឹង​ចៀង

ក្រៅ​ពី​អនុវត្ត​សម្រេច​ភារ​កិច្ច​នយោ​បាយ ជា​ច្រើន​លើក​បាន​ទទួល​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​មូល​ដ្ឋាន អនុសេនីយ៍​ឯក យ័ញ​មិញ នៅ​ទាំង​ស្រាវ​ជ្រាវ​ច្នៃ​ប្រ​តិដ្ឋ “ក្ដារ​ខៀន​ហ្វឹក​ហាត់​ពហុ​មុខ​ងារ” ទទួល​បាន​រង្វាន់ លើក​ទឹក​ចិត្ត​ក្នុង​ពិធី​ប្រ​ឡង​ត្រៀម​លក្ខណៈ​ហ្វឹក​ហាត់ ឆ្នាំ ២០២៥ អា​ស្រ័យ​អង្គ​ភាព​កង​ពល​តូច​ផ្នែក​ព័ត៌​មាន​២៩ រៀប​ចំ​ឡើង។ ឧប​ករណ៍​រួម​មាន​៖ ធុង​បាស​និង treble  ដើម្បី​កែ​ច្នៃ​សំ​ឡេង; ប្រ​អប់​បញ្ជា​អង្គ​ចង​ចាំ ៦៤G ។ល។ ។ល។ វរសេនីយ៍​ត្រី ឡេ​ជី​ហាយ ស្នង​ការ​នយោ​បាយ​រង ប្រ​ធាន​កង​វរសេនា​តូច លេខ​១ វាយ​តម្លៃ៖ “ច្នៃ​ប្រ​តិដ្ឋ “ក្ដារ​ខៀន​ហ្វឹក​ហាត់​ពហុ​មុខ​ងារ” អា​ស្រ័យ​ដោយ​ឧប​ករណ៍ បំ​ប្លែង​ធ្វើ​ឱ្យ​ការ​ហ្វឹក​ហ្វឺន​មុខ​វិជ្ជា​យោ​ធា​កាន់​តែ​រស់​រវើក និង​ជិត​នឹង​លក្ខណៈ​ជាក់​ស្ដែង; ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​សិល្បៈ ក្នុង​ម៉ោង​ឈប់​សម្រាក ឬ​ការ​កម្សាន្ត​អា​រម្មណ៍​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក។ ផលិត​ផល​រចនា​តូច​ល្មម ដំ​ណើរ​ការ និង​ប្រ​មូល​ទុក​ដាក់​លឿន ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ និង​ប្ដូរ​ផ្លាស់​ឧបករណ៍។ ជា​ពិ​សេស គឺ​ប្រើ​ប្រាស់​មុខ​ងារ​បញ្ចូល​ថ្ម​ដោយ​អគ្គិសនី​និង​អា​គុយ ដូច្នេះ បើ​សិន​ជា​ដាច់​ភ្លើង​ក៏​ការ​ហ្វឹក​ហ្វឺន នៅ​តែ​ដំ​ណើរ​ការ​រលូន​ដែរ។ ប្រាក់​ចំ​ណាយ​បង្កើត​ផលិត​ផល​មួយ​គឺ​ប្រ​ហែល​២​លាន​ដុង”។

២-ពិធី​ប្រ​ឡង​ត្រៀម​លក្ខណៈ​ហ្វឹក​ហ្វឺន ឆ្នាំ​២០២៥ ច្នៃ​ប្រ​តិដ្ឋ “ឧបករណ៍​ផ្លាស់​សំ​បក​កង់​រថ​យន្ត” របស់​អនុ​សេនីយ៍​ឯក​បម្រុង​យ័ញ មិញ​សើុង ជំ​នួយ​ការ​រថ​យន្ត កា​រិយា​ល័យ​ភ័ស្ដុ​ភារ-បច្ចេក​ទេស​ត្រូវ​បាន​កង​ពល​តូច​ពិ​និត្យ ទទួល​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ជាក់​ស្ដែង។ ម្ចាស់​ផលិត​ផល ឱ្យ​ដឹង៖ “សព្វ​ថ្ងៃ អង្គ​ភាព​បាន​ក្រប​ខណ្ឌ​រថ​យន្ត​ដឹក​ជញ្ជូន​រថ​យន្ត​ដឹក​មនុស្ស​ជា​ច្រើន ប្រ​ភេទ​មាន​ទំ​ហំ​កង់​ធំៗ ដូច្នេះ នៅ​ពេល​ខូច​ម្ដងៗ ផ្លាស់​ប្ដូរ​ដោយ​ឧប​ករណ៍​ធម្ម​តា​ជួប​ការ​លំ​បាក​ខ្លាំង។ អា​ស្រ័យ​ហេតុ​នេះ ក៏​ផ្ដើម​មាន​ការ​ច្នៃ​ប្រ​តិដ្ឋ​ដោយ​គ្រឿង​បង្គុំ មាន​ដូច​ជា ស្នូល​ត្រូវ​បាន​ស៊ក​ភ្ជាប់​ជា​មួយ​នឹង​ផ្នែក​រក្សា​ថាស​កង់​រថ​យន្ត ចំ​ណែក​គ្រោង​ដែក​ជុំ​វិញ ត្រូវ​បាន​ពត់​វា​ឱ្យ​មូល ទំ​ហំ​សម​ស្រប ដើម្បី​សង្កត់​លើ​ខ្នង​សំ​បក​កង់ ហើយ​ប្រ​ព័ន្ធ​ដែក​គាស់ ដង​វែង​ប្រើ​ដោយ​ដៃ។ ផលិត​ផល​នេះ ជួយ​ឱ្យ​ការ​ដោះ​ផ្លាស់​សំ​បក​កង់​រថ​យន្ត​បាន​ងាយ​ស្រួល លឿន​មិន​បាច់​យក​ទៅ​ឱ្យ​ជាង​ធ្វើ ហើយ​អាច​ធា​នា​លក្ខណៈ​បច្ចេក​ទេស; ទន្ទឹម​នឹង​នោះ ប្រិត​សំ​ចៃ​បាន​ពេល​វេលា កម្លាំង​និង​ថវិកា”។

ក្នុង​នាម​ជា​លេខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន អនុ​សេនីយ៍​ឯក​បម្រុង​យ័ញ​មិញ​សើុង បាន​សិក្សា​ស្រាវ​ជ្រាវ ឆ្នៃ​ប្រតិដ្ឋ​ចូល​រួម​ក្នុង​ពិធី​ប្រ​ឡងព័ត៌​មាន​បិទ​ផ្សាយ​លើ​ជញ្ជាំង អំ​ណរ​និទាឃ​រដូវ​អឹក​ទី ឆ្នាំ​២០២៥ ជាប់​លេខ​៣។ វរសេនីយ៍ ឯក​បម្រុង ដាវ​ស្វឹង​ត្រឿង ប្រ​ធាន​ផ្នែក​នយោ​បាយ កង​ពល​តូច ផ្នែក​ព័ត៌​មាន​២៩ វាយ​តម្លៃ៖ “ជា​ធម្ម​តា ផ្នែក​ព័ត៌​មាន​បិទ​លើ​ជញ្ជាំង តាម​វិធី​ប្រ​ពៃ​ណី គឺ​គេ​សរ​សេរ​ឬ​គូរ​ទៅ​លើ​ក្រ​ដាស តែ​សម​មិត្ត​មិញ សើុង ច្នៃ​ប្រ​តិដ្ឋ​ដោយ​ការ​រៀប​ចំ​ខ្លឹម​សារ​នៅ​លើ​ក្រ​ដាស​ជា​រាង​មូល ទុក​ល្ហ​មួយ​ចំ​ណែក ព្រម​ជា​មួយ​នោះ ដាក់​ស្នូល​បង្វិល តភ្ជាប់​ភ្លើង​ពណ៌​ឱ្យ​ល្អ មើល​សំ​ដៅ​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​កាល ២០២២​-២០២៤ សម​មិត្ត​សើុង បាន​ខ្នះ​ខ្នែង​ក្នុង​ការ​បំ​ប៉ន ឧទ្ទេស​នាម សម្ព័ន្ធ​យុវ​ជន​ឆ្នើម​៣​រូប បាន​ចូល​ក្នុង​កង​ជួរ​បក្ស លើស​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ”។

និយាយ​ពី​មូល​ហេតុ​ជ្រើស​រើស អា​ជីព​យោ​ធិន អនុ​សេនីយ៍​ឯក​បម្រុង យ័ញ​មិញ​សើុង កើត ឆ្នាំ​១៩៩៨ នៅ​ឃុំ​ហ្វា​លូវ ក្រុង​វី​ថាញ (ហូវ​យ៉ាង) រៀប​រាប់​៖ “តាំង​ពី​តូច​ខ្ញុំ​ចូល​ចិត្ត​ពណ៌​អាវ​កង​ទ័ព ដូច្នេះ ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ខំ​រៀន​ឱ្យ​ពូ​កែ ដើម្បី​បំ​ពេញ​ក្ដី​ស្រ​មៃ។ ឆ្នាំ​២០១៦ ខ្ញុំ​ប្រ​ឡង​ជាប់​ចូល​រៀន​សា​លា​យោ​ធា​ជំ​នាញ​បច្ចេក​ទេស​យោ​ធា។ រយៈ​ពេល​៥​ឆ្នាំ​រៀន​ក្នុង​សា​លា ឆ្លង​កាត់​ភាព​លំ​បាក​របស់​កង​ទ័ព ខ្ញុំ​កាន់​តែ​គោ​រព​ឱ្យ​តម្លៃ​ដល់​វីរ​ជន​គ្រប់​ជំ​នាន់​ដែល​មិន​ស្ដាយ​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​ការ​ដណ្ដើម​ឯក​រាជ្យ​សេរី​ភាព។ ហេតុ​នេះ ខ្ញុំ​រឹត​តែ​ខិត​ខំ​ប្រឹង​ប្រែង​លត់​ដំ បញ្ចប់​ការ​សិក្សា​ជាប់​និទ្ទេស​ពូ​កែ ហើយ​បាន​បំ​ពាក់​ឋា​នន្តរ​សក្ដិ​ជា​អនុសេនីយ៍​ទោ។ តាំង​ពី​ពេល​មក​បម្រើ​ការ​ក្នុង​អង្គ​ភាព ខ្ញុំ​តែង​ខិត​ខំ​ដោយ​ឥត​ឈប់​ឈរ អនុវត្ត​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ទៅ​តាម​មុខ​តំ​ណែង​ដែល​ទទួល​បន្ទុក។ ប្រ​ការ​ដែល​ខ្ញុំ​រំពឹង​គិត​នៅ​ពេល​ជ្រើស​រើស “វិជ្ជា​ជីវៈ​ជា​អា​ជីព​យោ​ធិន” គឺ​មិន​ប្រៀប​ធៀប​ជា​មួយ​នឹង​មុខ​របរ​ផ្សេងៗ​ឡើយ ព្រោះ​ខ្ញុំ​គិត​ថា សេដ្ឋ​កិច្ច​ឈរ​ក្រោយ​នយោ​បាយ​និង​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ​គឺ​ជា​កត្តា​ចម្បង”។

នោះ​មិន​ត្រឹម​តែ​ជា​ការ​បញ្ជាក់​របស់​អនុសេ​នីយ៍​ឯក​បម្រុង យ័ញ​មិញ​សើុង និង​អនុ​សេនីយ៍ ឯក​យ័ញ​មិញ ប៉ុណ្ណឹង​ទេ ទឹក​ចិត្ត​របស់​កម្មា​ភិបាល​ជា​ជន​រួម​ជាតិ​ខ្មែរ​គំរូ ច្នៃ​ប្រ​តិដ្ឋ ដែល​កំ​ពុង​បម្រើ​ការ​ងារ​នៅ​អង្គ​ភាព​កង​ពល​តូច​ផ្នែក​ព័ត៌​មាន​២៩​និយាយ​ដោយ​ឡែក និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩​និយាយ​រួម ក៏​ដូច​តែ​គ្នា។ ដ្បិត​ថា នៅ​ពេល​បងៗ​ជ្រើស​រើស “វិជ្ជា​ជីវៈ​ជា​អា​ជីព​យោ​ធិន” អា​ស្រ័យ​ដោយ​ការ​ស្រ​ឡាញ់​កង​ទ័ព ហើយ​ចង់​បន្ត​ប្រ​វេណី​គ្រួ​សារ;​យល់​ដឹង​ច្បាស់​ពី​ភារ​កិច្ច​នយោ​បាយ - សង្គម ចំ​ពោះ​មាតុ​ភូមិ​ប្រ​ទេស​ជាតិ; ចួន​កាល​មាន​ទាំង​កត្តា​សេដ្ឋ​កិច្ច​និង​ជីវ​ភាព។ល។ ហើយ​ជាក់​ស្ដែង រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​តែង​បាន​អង្គ​ភាព មិត្ត​រួម​កង​ទទួល​ស្គាល់ ដើម្បី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី បងៗ​នឹង​សម្រេច​បាន​ស្នា​ដៃ​ថ្មីៗ បន្ថែម​ទៀត​សម្រាប់​អំ​ណរ​ឆ្នាំ​ថ្មី៕

ហូគៀងយ៉ាង

ចែករំលែកអត្ថបទ