ខេត្តសុកត្រាំង បានយកចិត្តទុកដាក់ពិសេសដល់ការវិនិយោគសម្រាប់វិស័យអប់រំនៅតំបន់ជនរួមជាតិភាគតិច ដោយចាត់ទុកជាភារកិច្ចដ៏សំខាន់មួយក្នុងការលើកកម្ពស់កម្រិតប្រជាបញ្ញា និងគុណភាពប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកឡុងភូ បានវិនិយោគកសាងប្រព័ន្ធសាលារៀន
និងបំពាក់សម្ភារៈគ្រប់សព្វ ឆ្លើយតបតម្រូវការបង្រៀននិងរៀន។
ខេត្តសុកត្រាំង មានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន១០ ត្រូវបានវិនិយោគកសាងនៅគ្រប់ស្រុកទីរួមខេត្ត ក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករ រួមមាន១០២បន្ទប់ និងសិស្ស៣.៤៥៥នាក់កំពុងសិក្សា។ យោងតាមមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត ផ្ដើមពីប្រភពទុនទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ដំណាក់កាល២០២១ - ២០៣០ ខេត្តកំពុងវិនិយោគកែលម្អ ជួសជុលសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន៨។ មកទល់បច្ចុប្បន្ន ទូទាំងខេត្តមានសាលាចំណេះទូទៅជនជាតិអន្តេវាសិក៥/១០ សម្រេចបទដ្ឋានជាតិ និងខិតខំឱ្យមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកទាំង១០ សម្រេចបទដ្ឋានជាតិ នៅចុងឆ្នាំ២០២៥ តាមប្រសាសន៍ លោកយ័ញហ្វាងង្វៀង នាយករងមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តសុកត្រាំង បច្ចុប្បន្ន គោលនយោបាយវិនិយោគអំពីមូលដ្ឋានសម្ភារៈត្រូវបានផ្សព្វផ្សាយអនុវត្តប្រព័ន្ធសាលារៀនកំពុងបានពន្លឿនដំណើរការសាងសង់ ដោយធានាឆ្លើយតបនឹងតម្រូវការសិក្សារបស់ប្អូនៗនៅតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ បណ្តារបបគោលនយោបាយសម្រាប់គ្រូបង្រៀនកម្មាភិបាល គ្រប់គ្រង និងសិស្សតំបន់ជនរួមជាតិភាគតិចក៏បានអនុវត្តត្រឹមត្រូវពេញលេញនិងទាន់ពេលផងដែរ។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់ សម្រេចបទដ្ឋានជាតិ។
ជាមួយនឹងមូលដ្ឋានសម្ភារៈបានវិនិយោគ រួមជាមួយនឹងការអនុវត្តគ្រប់សព្វនូវរបបគោលនយោបាយ បានបង្កជាកម្លាំងចលករដល់គ្រូបង្រៀន លំនឹងចិត្តបង្ហាត់បង្រៀនសិស្សានុសិស្សរៀនសូត្របានល្អគុណភាពអប់រំរបស់ប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិកបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រៀងរាល់ឆ្នាំ បណ្ដាសាលាចំណេះទូទៅជនជាតិអន្តេវាសិកទាំងអស់ មានអត្រាសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើជាង ៨០%; អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅនៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិកសម្រេច១០០% ជាច្រើនឆ្នាំ បន្តបន្ទាប់ និងអត្រាសិស្សប្រឡងជាប់ចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យសម្រេចជាង ៧០%។ ទន្ទឹមនឹងនោះ ផ្នែកអប់រំតែងរៀបចំការងារបំពាក់បំប៉ន ហ្វឹកហាត់មុខជំនាញវិជ្ជាជីវៈជូនកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀននៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិក និងសាលា ដែលមានសិស្សជនរួមជាតិខ្មែរច្រើនកុះករ ម្ល៉ោះហើយគុណភាពអប់រំត្រូវបានកើនឡើង។
លោកគ្រូដោវ៉ាន់ណូន នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ ឱ្យដឹង៖ “សាលាត្រូវបានផ្នែកអប់រំវិនិយោគសាងសង់ជាង៥៩ ពាន់លានដុង ម្ល៉ោះហើយ នៅឆ្នាំ២០២១ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។ បច្ចុប្បន្ន មូលដ្ឋានសម្ភារៈនិងគ្រឿងបរិក្ខារបង្រៀននិងរៀន ត្រូវបានវិនិយោគគ្រប់សព្វបង្គួរ ឆ្លើយតបទៅនឹងការបង្រៀន ស្នាក់នៅប្រជុំជីវភាពរបស់សិស្សានុសិស្ស។ ទន្ទឹមនឹងនោះ គឺការប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀន ទើបគុណភាពរៀនសូត្ររបស់សិស្សត្រូវបានបង្កើន។ ឆ្នាំសិក្សា ២០២៣ - ២០២៤ សាលាមានសិស្សានុសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើជាង៧០% និងសិស្សគ្រប់រូបបានឡើងថ្នាក់។ លោកគ្រូលៀងហៀងសឺ នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ឱ្យដឹង៖ “សាលាទើបបានផ្នែកអប់រំវិនិយោគជាង២១ពាន់លានដុងសម្រាប់ជួសជុល សាងសង់សម្រេចរួចរាល់ បន្ទប់រៀនអគារពហុមុខងារអន្តេវាសិកដ្ឋាន ព្រមទាំងបំពេញបន្ថែមសម្ភារៈគ្រប់សព្វ ឆ្លើយតបតម្រូវការបង្រៀននិងរៀន។ អាស្រ័យហេតុនោះ សាលាធានាឱ្យសិស្សស្នាក់រៀនក្នុងសាលា ម្ល៉ោះហើយការងារគ្រប់គ្រង បង្ហាត់បង្រៀនមានភាពងាយស្រួល រួមចំណែកបង្កើនគុណភាព។ ជាក់ស្ដែង រយៈពេល៣ឆ្នាំមកនេះ សិស្សប្រឡងឡើងថ្នាក់ជាប់ ១០០% ក្នុងនោះ មានសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើជាង៧០%”។
លោកយ័ញហ្វាងង្វៀង ឱ្យដឹងបន្ថែម៖ “រយៈពេលខាងមុខ ខេត្តបន្តការអនុវត្តមានប្រសិទ្ធភាពនូវបទបញ្ជាសេចក្ដីសម្រេចចិត្ត គោលការណ៍របស់បក្សនិងរដ្ឋ ស្ដីពីផ្លាស់ថ្មីនិងអភិវឌ្ឍការអប់រំតំបន់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ អាទិភាពប្រភពធនធានសម្រាប់វិនិយោគធ្វើឱ្យរឹងមាំប្រព័ន្ធសាលាជនជាតិអន្តេវាសិក និងសាលារៀននៅតំបន់លំបាកខ្លាំង; បន្តការត្រួតពិនិត្យ រៀបចំប្រព័ន្ធសាលា រៀបចំឡើងវិញគ្រឹះស្ថានអប់រំតំបន់ជនរួមជាតិភាគតិច ជាពិសេសគឺបណ្ដាសាលាចំណេះទូទៅជនជាតិអន្តេវាសិក។ ទន្ទឹមនឹងនោះ ផ្នែកអប់រំនឹងបណ្តុះបណ្ដាល បំពាក់បំប៉នវិជ្ជាជីវៈ មុខជំនាញជារឿយៗ ដល់កម្មាភិបាលគ្រប់គ្រងគ្រូបង្រៀន និងផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនតាមទិសដៅអភិវឌ្ឍគុណសម្បត្តិនិងសមត្ថភាពរបស់សិស្ស សមស្របជាមួយនឹងសិស្សជនជាតិភាគតិច ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំតំបន់ជនរួមជាតិភាគតិច”៕
យ្វីអាញ - ថាច់ធី