03/03/2025 - 15:05

ទី​បង្អែក​សម្រាប់​អ្នក​ក្រី​ក្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ 

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ទី​រួម​ខេត្ត​វិញ​ចូវ ខេត្ត​សុក​ត្រាំង មិន​ត្រឹម​តែ​ធ្វើ​បាន​ល្អ​នូវ​ការ​ងារ​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​លំ​នឹង​ជីវ​ភាព​ទៀត​ផង។

ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ។

ឆ្នាំ​កន្លង ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ បាន​សហ​ការ​ជា​មួយ​សមា​គម​នារី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ចលនា​សប្បុ​រស​ជន​រៀប​ចំ “ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង” ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក មនុស្ស​ចាស់​គ្មាន​ទី​ពឹង និង​ជន​ពិការ​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ។ អំ​ណោយ​រួម​មាន៖ សម្លៀក​បំ​ពាក់ បន្លែ​បង្ការ អង្ករ​និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ។ ដោយ​ឡែក​បន្លែ​បង្ការ​គឺ​អង្គ​ភាព​ដាំ​ដុះ​ផ្ទាល់​ដើម្បី​ជួយ​ផ្គត់​ផ្គង។ អនុវត្ត​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូនៗ​ទៅ​សា​លា កូន​ធម៌​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន” អង្គ​ភាព​កំ​ពុង​ឧបត្ថម្ភ​ប្អូនៗ​ចំ​នួន ១១ នាក់ ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក (ឧបត្ថម្ភ​ម្នាក់ ៥០០​.០០០​ដុង​/ខែ) អា​ស្រ័យ​កម្មា​ភិបាល យុទ្ធ​ជន​រួម​វិភាគ​ទាន។ ចលនា​សប្បុ​រស​ជន​ជូន​កង់​បាន ៦ គ្រឿង​និង​អា​ហា​រូប​ករណ៍ ៥០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​មាន​ស្ថាន​ភាព​លំ​បាក; ជូន​ផ្ទះ​មហា​សាមគ្គី និង​អំ​ណោយ​រាប់​រយ​ចំ​ណែក​ទឹក ស្អាត​ប្រើ​ប្រាស់​ចំ​នួន ២៣០ ធុង (៣០ លីត្រ​/ធុង); ទឹក​សុទ្ធ​១.៩៥០ ធុង និង​ទឹក​សុទ្ធ​ដប​ចំ​នួន ៣០០ កេស ជូន​គ្រួ​សារ​លំ​បាក មនុស្ស​ចាស់​គ្មាន​ទី​ពឹង ជន​ពិ​ការ ។ល។ ឆ្លង​តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​ឆ្លង​កាត់​ការ​លំ​បាក លំ​នឹង​ជីវ​ភាព។

លោក​ឡឹម​វ៉ាន់​កាវ នៅ​ឃុំ​ឡាក​ហ្វា ទី​រួម​ខេត្ត​វិញ​ចូវ ឱ្យ​ដឹង៖ “អា​ស្រ័យ​ការ​ជួយ​ឧបត្ថម្ភ​របស់​ក្មួយៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ទើប​ខ្ញុំ​មាន​ផ្ទះ​ឥដ្ឋ​ថ្មី​ស្នាក់​នៅ។ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ដើរ​លក់​ឆ្នោត បាន​ត្រឹម​តែ​គិត​គូរ​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ។ កូន​ប្រុស​ខ្ញុំ​មាន​ជំ​ងឺ ម្ល៉ោះ​ហើយ​ក្មួយៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តែង​មក​ជូន​អំ​ណោយ អង្ករ បន្លែ​បង្ការ មី និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ជា​រឿយៗ ជួយ​គ្រួ​សារ​ខ្ញុំសម្រាល​ការ​លំ​បាក”។ ចំ​ណែក​ប្អូន​គឹម​ធី​លៀង រៀន​ថ្នាក់​ទី​៦ អនុ​វិ​ទ្យា​ល័យ​វិញ​ហាយ ឱ្យ​ដឹង៖ “គ្រួ​សារ​ប្អូន​ក្រ ម្តាយ​ធ្វើ​ការ​ឈ្នួល​ឱ្យ​គេ​នៅ​ក្នុង​ភូមិ គ្មាន​លទ្ធ​ភាព​គិត​គូរ​ឱ្យ​ប្អូន​រៀន​សូត្រ ហេតុ​នោះ​ឆ្នាំ​រៀន​ថ្នាក់​ទី ៤ ម្តាយ​បង្ខំ​ចិត្ត​ឱ្យ​ប្អូន​ឈប់​រៀន។ ពេល​ដឹង​ដំ​ណឹង​នេះ ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​មក​ចលនា​ដល់​ផ្ទះ និង​ជួយ​ឱ្យ​ប្អូន​បាន​ទៅ​រៀន​បន្ត។ ជាង​៣​ឆ្នាំ​មក​នេះ ខែ​ណា​ក៏​ពូៗ​កង​ទ័ព​មក​ឱ្យ​ប្រាក់ អង្ករ បន្លែ​បង្ការ ត្រី សាច់​។ល។ ចំ​ណែក​ដើម​ឆ្នាំ​សិក្សា​ឱ្យ​ប្រាក់ ខោ អាវ កា​តាប ប៊ិក សៀវ​ភៅ ។ល។ ហេតុ​នោះ​ប្អូន​សន្យា​នឹង​ខិត​ខំ​រៀន​ឱ្យ​បាន​ពូ​កែ ដើម្បី​មិន​ឱ្យ​ពូៗ កង​ទ័ព​ខក​បំ​ណង​ឡើយ”។

វរសេនីយ៍​ឯក ង្វៀង​យ្វី​ខាញ់ ស្នង​ការ​នយោ​បាយ​រង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ឱ្យ​ដឹង៖ “ជា​មួយ​ទិស​ស្លោក “ប៉ុស្តិ៍​ជា​ផ្ទះ ព្រំ​ដែន​ជា​ស្រុក​កំ​ណើត ជន​រួម​ជាតិ​ភាគ​តិច​ជា​បង​ប្អូន​បង្កើត” កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន តែង​ពង្រឹង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន រួម​គ្នា​ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​ជន​រួម​ជាតិ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ ពេល​ខាង​មុខ អង្គ​ភាព​នឹង​ចលនា​សប្បុ​រស​ជន ព្រួត​ដៃ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ជូន​អំ​ណោយ​ដល់​មា​មីង​ខ្មែរ ដើម្បី​មា​មីង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​ជាតិ ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ និង​កក់​ក្តៅ”៕

    លី​ធាន-វិមាន 

ចែករំលែកអត្ថបទ