រយៈពេលកន្លង សមាគមកសិករខេត្តអាងយ៉ាង ផ្សព្វផ្សាយមានប្រសិទ្ធភាពនិងជាក់ស្ដែងក្នុងការចលនា ផ្សព្វផ្សាយទូលំទូលាយទម្រង់កសិករផលិត ធ្វើអាជីវកម្មពូកែនៅភូមិភាគ។

កសិករង្វៀងង៉ុកផាក នៅភូមិកៃមែ ឃុំចូវឡាំង ស្រុកទ្រីតូង ផលិតស្រូវគុណភាពខ្ពស់រក
បានប្រាក់ចំណូលរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ។
យោងតាមសមាគមកសិករខេត្តអាងយ៉ាង ដើម្បីជំរុញចលនាកសិករផលិត ធ្វើអាជីវកម្មពូកែ រយៈពេលកន្លង សមាគមបានសហការជាមួយស្ថានីយវិទ្យុនិងទូរទស្សន៍អាងយ៉ាង អនុវត្តប្រធានបទ “កសិករសម័យសមាហរណកម្ម” ។ សហការជាមួយកាសែតអាងយ៉ាងនិងគេហទំព័រ Website សមាគមកសិករខេត្ត តែងចុះផ្សាយដំណឹង អត្ថបទអំពីសកម្មភាពរបស់សមាគមគ្រប់លំដាប់ថ្នាក់ និងបំផុសចលនាកសិករ ផលិត ធ្វើអាជីវកម្មពូកែ។ សមាគមឃោសនា ផ្សព្វផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋអំពីកសិកម្ម កសិករជនបទ។ ក្នុងនោះ ផ្តុំកម្លាំងផ្សព្វផ្សាយ ចលនាកសិករអនុវត្ត ចលនាប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមានបាននិងកាត់បន្ថយភាពក្រីក្រ ដោយចីរភាព; ផ្សព្វផ្សាយជំរុញលើកទឹកចិត្តសមាជិកកសិករ មោះមុតផ្លាស់ប្ដូរផ្នត់គំនិត របៀបធ្វើ; ទាញយកផលល្អពីសក្តានុភាព ឧត្តមភាពរបស់ភូមិភាគដើម្បីផលិត ធ្វើអាជីវកម្ម ឈានឡើងចាកភាពក្រីក្រ ធ្វើមានដោយពិតប្រាកដ៘ មិនត្រឹមតែប៉ុណ្ណោះ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ថែមទាំងជំរុញសកម្មភាពផ្តល់ពិគ្រោះ សេវាកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភកសិករ មានដូច ជាដើមទុន សម្ភារៈចំណាយទៅលើការផលិតកម្ម ផ្ទេរជូនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មី រៀបចំផលិតកម្ម ទីផ្សារ អនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថល កសាងនិងផ្សព្វផ្សាយទូលំទូលាយទម្រង់រកស៊ីមានប្រសិទ្ធភាព កសាងយីហោផលិតផល៘ ទន្ទឹមនឹងនោះ សហការរៀបចំនូវសកម្មភាពដំណើរការពាណិជ្ជកម្ម បើកទូលាយទីផ្សារប្រើប្រាស់ ផលិតផល ឧបត្ថម្ភកសិករចូលរួមទីផ្សារដោះដូរពាណិជ្ជកម្មអេឡិកត្រូនិច ជួយគ្រួសារកសិករអភិវឌ្ឍការផលិត ធ្វើអាជីវកម្ម។

ទម្រង់ផលិតកសិកម្មគួបផ្សំនឹងអគ្គិសនីពន្លឺព្រះអាទិត្យនៅឃុំអាងកឺ ទីរួមខេត្តទិញបៀង។
លោកឡេភឿកយុង ប្រធានសមាគមកសិករខេត្តអាងយ៉ាង ឱ្យដឹង៖ អាស្រ័យដោយរបៀបធ្វើជាក់ស្តែង ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ បានទាក់ទាញសមាជិកច្រើនកុះករ កសិករចូលរួមនិងកាន់តែមានភាពសុសសាយលើគ្រប់វិស័យជាច្រើន ដូច៖ ដាំដុះ ចិញ្ចឹមសត្វ ពាណិជ្ជកម្ម សេវាកម្ម ៘ មធ្យមភាគ រៀងរាល់ឆ្នាំ មានប្រមាណ ៨០.០០០/៩០.០០០ គ្រួសារប្រជាជនចុះឈ្មោះសម្រេចកិត្តិនាមកសិករផលិត ធ្វើអាជីវកម្មពូកែគ្រប់ថ្នាក់។ ដោយឡែក ឆ្នាំ២០២៤ ប្រាក់ចំណូលរបស់កសិករផលិត ធ្វើអាជីវកម្មពូកែលើភូមិសាស្ត្រខេត្ត សម្រេចជាង ៨.១០០ ពាន់លានដុង; ក្នុងនោះ ប្រាក់ចំណូលពី ៥០០ លាន - ១ ពាន់លានដុង សម្រេចជាង ៤.៥០០ គ្រួសារ ប្រាក់ចំណូលជាង ១ ពាន់លានដុង មានជាង ៣.១០០ គ្រួសារ៘ តួយ៉ាងដូច គំរូជឿនលឿន គំរូកសិករឆ្នើម មាន៖ កសិករឡេធីប៊ិតឡែ (ឃុំវិញចូវ ក្រុងចូវដុក) កសិករវ៉ាន់កុងត្រៀក (ឃុំភូធ្វឹង ស្រុកថ្វ័យសើុង) ជាមួយទម្រង់បង្វែររចនាសម្ព័ន្ធឈើដំណាំ សត្វចិញ្ចឹមនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់; កសិករង្វៀងវ៉ាន់តូម (ឃុំវិញថាញ់ទ្រុង ស្រុកចូវភូ) ទម្រង់ពិពិធកម្មផលិតផលពីដំណាំក្រូចត្លុង; កសិករប៊ូយវ៉ាន់អ៊ុក (ឃុំវិញសឿង ទីរួមខេត្តតឹងចូវ) ជាមួយទម្រង់អនុវត្តបចេ្ចកវិទ្យាខ្ពស់៘ រកបានប្រាក់ចំណូលរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ។
“រយៈពេលខាងមុខ សមាគមគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយចលនាគ្រួសារកសិករផលិត ធ្វើអាជីវកម្មពូកែមានប្រជាប្រិយធ្វើជាស្នូល ដើម្បីកសាងសាខាសមាគមកសិករនិងមុខរបរ។ ផ្តើមពីនោះ បន្តរួមចំណែកផ្លាស់ថ្មីបែបបទ ខ្លឹមសារ លើកកម្ពស់ប្រសិទ្ធភាពចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែក្នុងស្ថានភាពថ្មី”- លោកឡេភឿកយុង បានឱ្យដឹងដូច្នេះ៕
ថាញឡុង- លីសៀ