ជាច្រើនឆ្នាំកន្លង ជនរួមជាតិខ្មែរនៅខេត្តបាកលីវ តែងព្រួតដៃជាមួយរដ្ឋអំណាចកសាងជនបទថ្មី ជំរុញតំបន់ជនបទកាន់តែសមរម្យ ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ ជនបទថ្មីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកនិងដោះដូរមុខទំនិញ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ។
![ជនរួមជាតិខ្មែរព្រួតដៃកសាងជនបទថ្មី](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/51.jpg)
ផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរខេត្តបាកលីវ ត្រូវបានកសាងយ៉ាងសមរម្យ។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តបាកលីវ មកទល់បច្ចុប្បន្ន ឃុំតំបន់ដែលមានរួមជនជាតិខ្មែររស់នៅកុះករទាំង ១០០% គឺមានផ្លូវរថយន្តអាចបើកបរបាន ភ្លើងអគ្គិសនី សាលារៀន ដំណាក់សុខាភិបាល និងទឹកស្អាតប្រើប្រាស់។ សម្រេចបានលទ្ធផលនេះ គឺអាស្រ័យការខិតខំរួមកម្លាំងកាយចិត្តរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងការអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី។ ក្នុងនោះ ខេត្តជំរុញការឃោសនាផ្សព្វផ្សាយដោយការសហការយ៉ាងជិតស្និទ្ធជាមួយកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម ជាពិសេស គឺអ្នកមានប្រជាប្រិយ អ្នកមុខអ្នកការ និងកសិករឆ្នើម។ ដើម្បីកសាងជនបទថ្មី ធ្វើពិពិធកម្ម ដោយរូបភាពជាច្រើន។ ផ្តើមពីនោះ ជនរួមជាតិ ខ្មែរបានឯកភាពនិងចូលរួមអនុវត្ត។
![ជនរួមជាតិខ្មែរព្រួតដៃកសាងជនបទថ្មី](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/52.jpg)
កសិករខ្មែរនៅខេត្តបាកលីវ រកបានចំណូលខ្ពស់ពីទម្រង់ស្រូវ-បង្កង។
លោកគឹមអ៊ុក អ្នកមានប្រជាប្រិយនៅឃុំវិញមី B ស្រុកហ្វាប៊ិញ គឺជាគំរូក្នុងការចលនាជនរួមជាតិខ្មែរព្រួតដៃកសាងជនបទថ្មី។ លោកអ៊ុក រ៉ាយរ៉ាប់៖ “ពេលមានជីវភាពធូរធារ គឺមាមីងនឹងស្ម័គ្រចិត្តរួមចំណែកជាសម្ភារៈនិងកម្លាំងពលកម្ម ដើម្បីកសាងភូមិស្រុកស្រស់ស្អាត។ ខ្ញុំបានចលនាមាមីងខ្មែរនិងសប្បុរសជនចូលរួមវិភាគទានជាអង្ករ សាងសង់ផ្ទះសប្បុរសធម៌ជូនដល់គ្រួសារក្រីក្រ សាងសង់ស្ពានបេតុងចំនួន ៧ ផ្លូវបេតុង ៤ខ្សែ ចូលទៅក្នុងភូមិប្រវែងជាង ៣ គីឡូម៉ែត្រ។ ចលនាប្រជាជនរក្សាបរិស្ថានបៃតង ជ្រះ ស្អាត នៅកន្លែងរស់នៅនិងតាមដងផ្លូវ។ ចំណែកលោក យ័ញវ៉ាន់ថ្វយ នៅភូមិឡុងឌឹក ទីប្រជុំជនភឿកឡុង ស្រុកភឿកឡុង ឱ្យដឹង៖ “កាលពីជាង ១០ ឆ្នាំមុន ពេលឃើញប្អូនៗក្នុងភូមិដើរទៅរៀនដួលប្រឡាក់ អាវខោ។ ខ្ញុំក៏ចំណាយប្រាក់ ២០០,០០០ ដុង/ខែពីគោលនយោបាយយុទ្ធជនពិការ ដើម្បីទិញគ្រឿងសម្ភារៈជួសជុលផ្លូវ។ ឥឡូវនេះ បានរដ្ឋវិនិយោគសាងសង់ផ្លូវជនបទ ដូច្នេះ ខ្ញុំគ្រាន់តែចលនាមាមីងចូលរួមបរិច្ចាគដី។ ហើយដាំផ្កាលម្អតាមដងផ្លូវ និងកាប់ឆ្ការមែកឈើស៊ុបទ្រុបតែប៉ុណ្ណោះ; សាងសង់កន្លែងដាក់កាកសំណល់តាមផ្ទះចំនួន ៦០ រណ្តៅ។ល។ ដូច្នេះ បានជាដងផ្លូវតំបន់ជនបទក្លាយជាពណ៌បៃតង ជ្រះ ស្អាតនិងសុវត្ថិភាព”។
តាមប្រសាសន៍លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ចាប់តាំងពីអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មីមក ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរមានភាពប្រសើរឡើង ហើយកម្រិតប្រជាបញ្ញាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ជនរួមជាតិខ្មែររស់នៅចេះសាមគ្គី ចូលរួមបរិច្ចាគដី កម្លាំងពលកម្មនិងសម្ភារៈជាដើម ដើម្បីរួមជាមួយរដ្ឋអំណាចកសាងជនបទថ្មី។ ក្រៅពីនោះ មាមីងខ្មែរក៏ខ្នះខ្នែងបង្កបង្កើនផល អនុវត្តវិទ្យាសាស្ត្រក្នុងការផលិតកម្មនិងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូលអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកជាមួយនឹងភូមិភាគសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ និងជនបទថ្មីគំរូ ៕
លីធាន-ត្រឹងរ៉ូន