មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/02/2025 - 15:53

បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ឈាន​មុខ 

ឃុំ​ហូ​ធីគី ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។ រយៈ​ពេល​កន្លង មាន​បក្ខ​ជន​ជា​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច បាន​ពង្រីក​ល្អ​នូវ​តួនា​ទី​ឈាន​មុខ គំរូ​ក្នុង​ការ​អនុវត្ត​នូវ​ចលនា​របស់​ភូមិ​ភាគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

លោក​ឡេ​វ៉ាន់​កុង ឆ្លៀត​ដាំ​បន្លែ​បង្ការ​លើ​ផ្ទៃ​ដី​ទំ​នេរ​ជុំ​វិញ​ផ្ទះ ​សម្រាប់​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ។

តួយ៉ាង​ដូច​លោក ឡេ​វ៉ាន់​កុង ជា​ជន​ជាតិ​ខ្មែរ​មាន​អា​យុបក្ស ៣០ ឆ្នាំ ប្រ​ជុំ​ជីវ​ភាព​បក្ស​នៅ​សា​ខា​បក្ស​ភូមិ​កៃ​ខូ ជា​បក្ខ​ជន​ឈាន​មុខ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ កសាង​ជន​បទ​ថ្មី និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ។ល។ ដោយ​ឡែក​អំ​ពី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ជា​មួយ​នឹង​ផ្ទៃ​ដី ៣ ហិក​តា គាត់​តែង​បន្ត​ធ្វើ​ស្រែ​លើ​ដី​ចិញ្ចឹម​បង្កង - ក្តាម គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​សត្វ ធាតុ​ផ្សេងៗ​ទៀត។ ដើម្បី​ការ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់ គាត់​ទ្រាំ​លំ​បាក​សិក្សា​ស្រាវ​ជ្រាវ និង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន ដែល​ភូមិ​ភាគ​រៀប​ចំ​ឡើង និង​មោះ​មុត​បង្វែរ​ពី​ការ​ចិញ្ចឹម​បង្កង​វិបុល​វប្ប​កម្ម​បែប​ប្រ​ពៃណី​មក​ចិញ្ចឹម​បង្កង ២ ដំ​ណាក់​កាល។

បង​ស្រី ថាច់​ធី​សា​តា​ណា មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ការ​ចិញ្ចឹម​
បង្កង-ក្តាមគួបផ្សំលើផ្ទៃដី ៣ហិកតា។

លោក ឡេ​វ៉ាន់​កុង ចែក​រំលែក​បទ​ពិសោធន៍៖ “គប្បី​ជ្រើស​រើស​កូន​ពូជ​មាន​សុខ​ភាព​មាំ​មួន ថែ​បំ​ប៉ន​ក្នុង​ស្រះ​ពី ១៥​-២០ ថ្ងៃ បន្ទាប់​មក ទើប​ព្រ​លែង​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម​បង្កង​-ក្តាម​ទំ​និញ។ ស្រះ ថែ​បំ​ប៉ន​និង​ស្រះ​ចិញ្ចឹម គប្បី​កែ​ប្រែ​ធា​នា​បច្ចេក​ទេស អនុវត្ត​ហ្មត់​ចត់​ទៅ​តាម​ផ្នែក​នីមួយៗ តាំង​ពី​ការ​កម្ចាត់​ត្រី​ចម្រុះ​រហូត​ដល់​យក​ទឹក វិនិច្ឆ័យ​ទឹក ។ល។ ឱ្យ​ចំ​ណី​បង្កង​ស៊ីម្តង​ក្នុង​មួយ​ថ្ងៃ និង​វិនិច្ឆ័យ​អតិ​សុ​ខុម​ប្រាណ លំ​នឹង​បរិស្ថាន​ចិញ្ចឹម​តាម​កាល​កំ​ណត់។ បង្កង​ចិញ្ចឹម​ក្នុង​រយៈ​ពេល​ពី ២-២,៥ ខែ គឺ​អាច​ប្រ​មូល​ផល​បាន។ ចិញ្ចឹម​បង្កង ២ ដំ​ណាក់​កាល កាត់​បន្ថយ​ហា​និភ័យ​ជំងឺ​ឆ្លង​រាល​ដាល និង​កាត់​បន្ថយ​ពេល​វេលា​បង្កើន​រដូវ​ចិញ្ចឹម​ពី ៣-៤ រដូវ​ក្នុង​មួយ​ឆ្នាំ រក​បាន​ប្រាក់​ចំ​ណេញ​ពី ៤០ - ៥០ លាន​ដុង​/រដូវ។ ដោយ​សង្កេត​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ខ្ញុំ​អស់​ពីចិត្ត​ណែ​នាំ​បច្ចេក​ទេស​ជូន​មា​មីង​ក្នុង​ភូមិ​ធ្វើ​តាម​ដែរ។

ចំ​ណែក​បង​ស្រី ថាច់​ធី​សា​តា​ណា ជា​បក្ខ​ជន​ជន​ជាតិ​ខ្មែរ ប្រ​ជុំ​ជីវ​ភាព​បក្ស​នៅ​សា​ខា​បក្ស​ភូមិ​កៃ​ខូ ក៏​ជា​គំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ចិញ្ចឹម​អប់រំ​កូន និង​កសាង​គ្រួ​សារ​សុភ​មង្គល។ បច្ចុប្បន្ន គ្រួ​សារ​គាត់​គឺ​ជា​គ្រួ​សារ​មួយ​ធូរ​ធារ មាន​ប្រាក់​ចំ​ណូល​នឹង​ពី​ការ​ចិញ្ចឹម​បង្កង ក្តាម​លើ​ផ្ទៃ​ដី​ជាង ៣ ហិក​តា និង​គួប​ផ្សំ​នឹង​ដាំ​ផ្កា​អង្គា​សីល ដាំ​ដំ​ណាំ ឈើ​ហូប​ផ្លែ​នៅ​តាម​ភ្លឺ​ស្រះ។

មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម និង​ទ្រាំ​លំ​បាក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ បង​ស្រី សា​តា​ណា នៅ​ទាំង​សកម្ម​ពង្រីក​តួនាទី​ជា​បក្ខ​ជន ក្តាប់​ពី​គោល​បំ​ណង​របស់​ប្រ​ជា​ជន និង​ចលនា​ថែ​រក្សា ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ លុប​បំ​បាត់​ទម្លាប់​ឱន​ថយ; គោ​រព​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ទៀត​ផង។

លោក ង្វៀង​វៀត​បាក់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហូធីគី ឱ្យ​ដឹង៖ “ទូ​ទាំង​ឃុំ​មាន​បក្ខ​ជន ៥២៩ នាក់ ក្នុង​នោះ​បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច ២៩ នាក់។ ច្រើន​ឆ្នាំ​កន្លង ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង មាន​អត្ថ​ន័យ​បក្ខ​ជន​ថាច់​ធី​សា​តាណា និង​ឡេ​វ៉ាន់​កុង បាន​បង្ហាញ​ពី​តួនា​ទី “ដឹក​នាំ” គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ចែក​រំលែក​បទ​ពិសោធន៍ និង​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​កាត់​បន្ថយ​ភាព​ក្រី​ក្រ រួម​ចំ​ណែក​រក្សា​លំ​នឹង និង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ៕

 យោង៖ កា​សែត​កា​ម៉ាវ - វិ​មាន

ចែករំលែកអត្ថបទ