06/01/2025 - 16:04

ចែក​ដៃ​អ្នក​ចាស់​ ស្វាគមន៍​អ្នក​ថ្មី​ 

ឆ្នាំ​ ២០២៤ កីឡា​វាយ​សី​ពិ​ភព​លោក​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ប្រា​កដ។​ លេច​ធ្លោ​នោះ​គឺការ​វិល​មក​កាន់​លំ​ដាប់​ថ្នាក់​លេខ​ ១ ពិ​ភព​លោក​របស់​កីឡា​ករ​ Shi Yuqi  និង​ការ​ផ្ទុះ​ឡើង​តាម​ន័យ​ត្រង់​ និង​ន័យ​ប្រ​យោល​របស់​កីឡា​កា​រិនី​លេខ​ ១ ពិ​ភព​លោក​ កូរ៉េ​ខាង​ត្បូង​ An Se Young។​

កីឡា​ការិ​នី Aya Ohori លា​លះ​ពី​អា​ជីព​ពី​កីឡា​វាយ​សី។​

ឆ្នាំ​២០២៤ ជា​ឆ្នាំ​របស់​កីឡា​ការិ​នី An Se Young ព្រោះ​នាង​ឈាន​ឡើង​លំ​ដាប់​ថ្នាក់​លេខ​១ ពិ​ភព​លោក​ និង​ទទួល​បាន​ពាន​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត។​ កី​ឡា​ការិនី​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ លេង​ដោយ​ការ​ប្រ​យ័ត្ន​ប្រ​យែង​និង​មាន​ប្រ​សិទ្ធ​ភាព​ណាស់។​ មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ជា​កីឡា​កា​រិនី​លេខ​ ១ ពិ​ភព​លោក​ប៉ុណ្ណោះ​ទេ​ បន្ទាប់​ពី​ឈ្នះ​មេ​ដាយ​មាស​អូ​ឡាំ​ពិក ឆ្នាំ​ ២០២៤ នាង​បាន​ “ ចាប់​កំ​ហុស​” សហ​ព័ន្ធ​កី​ឡា​វាយ​សី​កូ​កូ​រ៉េ​ខាង​ត្បូង។​ ចាប់​ពី​ការ​ចង់​រក្សា​បាន​ស្នា​ដៃ​ បាន​បង្ខំ​ឱ្យ​អត្ត​ពលិក​ប្រ​កួត​ជា​បន្ត​បន្ទាប់​ របប​អនុគ្រោះ​និង​ការ​រៀប​គូ ក៏​មិន​សម​ស្រប។ល។​ រហូត​ដល់​ទង្វើ​អត្ត​ពលិក​រៀម​ច្បង​ បង្ខំ​អត្ត​ពលិក​ថ្មី​ត្បាញ​រ៉ា​កែត​និង​បោក​គក់​សម្លៀក​បំ​ពាក់​ជា​ដើម​។​ បន្ទាប់​ពី​ការ​ “ថ្កោល​ទោស​” របស់​នាង An កូរ៉េ​ខាង​ត្បូង​បាន​កែ​ទម្រង់​ធំ​មួយ​ ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​ឬ​អត់​នោះ​ត្រូវ​តែ​រង់​ចាំ​មើល។​

កីឡា​ការិ​នី Miyazaki នឹង​តំ​ណាង​ឱ្យ​ខ្លឹម​សារ​ទោល​នា​រី​របស់​កីឡា​វាយ​
សី​ជប៉ុន​ក្នុង​ពេល​អនា​គត។​

ក្រៅ​ពី​ការ​ចែក​ដៃ​គួរ​ឱ្យ​សោក​ស្តាយ​ ពេល​កី​ឡា​ករ​ជើង​ចាស់​ចូល​និវត្តន៍។​ អ្នក​គាំ​ទ្រ​នៅ​តែ​មាន​ការ​ “ភ្ញាក់​ផ្អើល” ពី​ព្រោះ​គូរ​វាយ​សី​បុរស​ នា​រីលំ​ដាប់​ថ្នាក់​លេខ​ ១ ពិ​ភព​លោក​ ជន​ជាតិ​ចិន​ Zheng Siwei បាន​ប្រ​កាស​លា​លះ​អា​ជីព​ ខណៈ​ពេល​កំ​ពុង​តែ​ស្ថិត​នៅ​កម្រិត​កំ​ពូល​ លេង​បាន​ល្អ។​ កីឡា​ករ​ Zheng Siwei ចង់​ចំ​ណាយ​ពេល​ថែ​ទាំ​គ្រួ​សារ​ ខណៈ​ពេល​គាត់​មាន​កូន​ស្រី​ម្នាក់​ថែម​ទៀត។ កី​ឡា​ករ​ Zheng Siwei ក៏​ចង់​អនុវត្ត​គម្រោង​ការ​ផ្សេង​ទៀត​សម្រាប់​ជីវិត​របស់​គាត់​ដែរ។​ មិន​ត្រឹម​តែ​កី​ឡា​ករ​ Zheng Siwei លា​លះ​អា​ជីព​នៅ​អា​យុ​២៧​ឆ្នាំ​នោះ​ទេ​ រីឯ​កីឡា​ការិ​នី​ជន​ជាតិ​ជប៉ុន​ដ៏​ស្រស់​ស្អាត​ Aya Ohori ក៏​បាន​ប្រ​កាស​លា​លះ​អា​ជីព​កីឡា​វាយ​សី​ផង​ដែរ។ល។​ អ្នក​គាំ​ទ្រ​សែន​សោក​ស្តាយ​ ពី​ព្រោះ​មិន​បាន​ឃើញ​ការ​វាយ​សី​ដ៏​ខ្លាំង​ដូច​រន្ទះ​របស់​ Siwei ទៀត ប៉ុន្តែ​ក៏​យល់​ថា​ គាត់​បាន​សម្រេច​នូវ​កម្រ​ង​សមុច្ច័យ​ដ៏​ល្បី​បំ​ផុត​របស់​កីឡា​វាយ​សី​ពិ​ភព​លោក​ ព្រោះ​ហេតុ​នោះ​ គាត់​សក្តិ​សម​ចាប់​ផ្តើម​គម្រោង​ផ្សេង​ទៀត​ទៅ​អនា​គត។​

ទំ​ពាំង​ស្នង​ឫ​ស្សី​ គឺជា​ច្បាប់​នៃ​កីឡា​ផង​ដែរ។​ ក្នុង​ឆ្នាំ​ ២០២៤ អ្នក​គាំ​ទ្រ​មាន​ក្តី​រំភើប​ចំ​ពោះ​ការ​វិវឌ្ឍ​របស់​ Miyazaki ដែល​ជា​កីឡា​ការិនី​វាយ​សី​ជន​ជាតិ​ជប៉ុន​ អា​យុ​ ១៨ ឆ្នាំ​ និង​កីឡា​ករ​ Alex Lanier ពេល​គាត់​ក្លាយ​ជា​កី​ឡា​ករ​របស់​បា​រាំង​ដំ​បូង​បង្អស់​ ទទួល​បាន​ជើង​ឯក​​Super​៧៥០។​ ដំ​ណើរ​ឆ្ពោះ​ទៅ​កាន់​ជើង​ឯក​របស់​កីឡា​ករ​វ័យ​ ១៩ ឆ្នាំ​ រូប​នេះ​ ពិត​ជាគួរ​ឱ្យ​ចាប់​អា​រម្មណ៍​ណាស់​ ពី​ព្រោះ​ដៃ​គូ​ដែល​គាត់​យក​ឈ្នះ​ សុទ្ធ​សឹង​តែជា​គ្រាប់​ពូជ​ ក្នុង​នោះ​មាន​កីឡា​ករ​លេខ​ ១ ពិភព​លោក​ Shi Yuqi។​ គាត់​ក៏​ធ្លាប់​ផ្តួល​ “ជើង​ខ្លាំង​” Axlsen យ៉ាង​ឆាប់​រហ័ស​ក្នុង​ព្រឹត្តិ​ការណ៍​ Denmark Open ផង​ដែរ។​

អ្នក​គាំ​ទ្រ​ទន្ទឹង​រង់​ចាំ​ការ​ប្រ​កួត​ដ៏​លេច​ធ្លោ​របស់​កីឡា​ករ​វ័យ​ក្មេង​នៅ​ឆ្នាំ​២០២៥នេះ៕​

           ហា​ថា​ញ-វិមាន​

ចែករំលែកអត្ថបទ