23/12/2024 - 15:04

រួម​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​អភិរក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី 

តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត លី​ហុង សមា​ជិក​ក្រុម​ប្រឹក្សា​ភិ​បាល អនុ​ប្រ​ធាន​គណៈ​អភិ​បាល​មជ្ឈិម​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម អនុ​ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ វិទ្យា​ធិ​ការ​រង​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ខ្មែរ ការ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​បាន​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ។

នារី​ជន​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ចូល​រួម​ពិធី​ប្រ​ឡង​ធ្វើ​នំ​ប្រ​ពៃណី។

បច្ចុប្បន្ន ក្រុង​កឹង​ធើ​មាន​វត្ត​ខ្មែរ ១២ វត្ត វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ ០១ និង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ។ ការ​ងារ​ថែ​រក្សា អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​បេ​តិក​ភណ្ឌ វប្ប​ធម៌​រូបី​និង​អរូបី​របស់​សហ​គមន៍​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​សមា​គម​អនុវត្ត​ល្អ។ រៀង​រាល់​ឆ្នាំ សមា​គម​បាន​សហ​ការ​ជា​មួយ​ក្រុង​រៀប​ចំ​ពិ​ធី​បុណ្យ​ជា​ច្រើន ទៅ​តាម​ទំ​នៀម​ទម្លាប់ ជំ​នឿ​សា​សនា ជំ​នឿ​ប្រ​ជា​ប្រិយ និង​ពិ​ធី​កិច្ច​របស់​និកាយ​ផ្សេង​ៗ។ ស្រប​ក្នុង​ឱកាស​នេះ មា​មីង​ខ្មែរ​រំ​ភើប​រីក​រាយ​ចូល​រួម ច្រៀង​រាំ​សិល្បៈ​ប្រ​ជា​ប្រិយ ប្រ​គំ​ភ្លេង​ប្រ​ពៃ​ណី​នៅ​តាម​វត្ត​អា​រាម ដាក់​តាំង​បង្ហាញ​នូវ​ឧប​ករណ៍​ប្រើ​ប្រាស់​មួយ​ចំ​នួន​និង​ឧប​ករណ៍​ពល​កម្ម ប្រ​ជុំ​ជីវ​ភាព និង​ចំ​ណី​អា​ហារ​ប្រ​ពៃ​ណី​ជា​ដើម។ ក្រៅ​ពី​នោះ ជន​រួម​ជាតិ​ខ្មែរ​ក៏​ព្រួត​ដៃ​ជា​មួយ​ផ្នែក​វប្ប​ធម៌​កឹង​ធើ ថែ​រក្សា អភិ​រក្ស​និង​ពង្រីក​បេ​តិក​ភណ្ឌ​វប្ប​ធម៌​ជន​ជាតិ​ក្នុង​ឱកាស​បុណ្យ​ទាន ចូល​រួម​សម្ដែង​បង្ហាញ​ក្នុង​ពិ​ធី​បុណ្យ “សម្រស់​និ​ទា​ឃ​រដូវ​តំ​បន់​ស្រែ​ចម្ការ” នៅ​សារ​មន្ទីរ​កឹង​ធើ​និង​ប្រ​គល់​ជូន​វត្ថុ​តាំង ឯក​សារ​រូប​ភាព​ដល់​សារ​មន្ទីរ​បម្រើ​ការ​ដាក់​តាំង​ពិ​ព័រណ៍។ល។

បង​យ័ញ​តាយ មាន​ក្ដី​សោ​មន្ស​រីក​រាយ​ក្រៃ​លែង ខណៈ​ពេល​បាន​ក្លាយ​ជា​សមា​ជិក
​ក្រុម​កីឡា​ករ​ទូក-ង​ខ្នាតតូចរបស់វិទ្យាស្ថានពុទ្ធសាសនាខ្មែរ។

ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត លី​ហុង មាន​ថេរ​ដី កា​បន្ថែម៖ “ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ឆ្នាំ​កន្លង ក្រុង​បាន​ប្រ​គេន​ទូក-ង ១ គ្រឿង​ដល់​វត្ត​សេតុត្តរ នៅ​ស្រុក​កើ-ដ និង​ទូក-ង​ខ្នាត​តូច ៦ គ្រឿង​ដល់​វត្ត​ចំ​នួន ៥ និង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ។ នេះ​ជា​ប្រ​ភព​កម្លាំង​ដ៏​សំ​ខាន់ ដើម្បី​ស្ដារ​ឡើង​វិញ អភិ​រក្ស​និង​ពង្រីក​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​ប្រ​ណាំង​ទូក-ង​របស់​ភូមិ​ភាគ រួម​ចំ​ណែក​អភិ​រក្ស និង​ពង្រីក​ពិធី​បុណ្យ​អក​អំ​បុក​របស់​ក្រុង​កឹង​ធើ”។

ផ្ដើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​ក្រុង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ បាន​សហ​ការ​រៀប​ចំ​ពិ​ធី​ប្រ​ណាំង​ទូក-ង​ខ្នាត តូច​២​លើក​នៅ​ដង​ព្រែក​អូរ​ម៉ូង។ បង​យ័ញ​តាយ នៅ​សង្កាត់​ភឿក​ថើយ ខ័ណ្ឌ​អូរ​ម៉ូង ឱ្យ​ដឹង៖ “បង​ប្អូន​ក្នុង​ភូមិ​ឃើញ​ប្រ​ណាំង​ទូក-ង គឺ​ចូល​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​ហាត់​សម​ដើម្បី​ចូល​រួម​អុំ​ប្រ​ណាំង។ ចាប់​តាំង​ពី​បាន​ក្រុង​វិនិ​យោគ​ទូក-ង​ខ្នាត​តូច យើង​ខ្ញុំ​បាន​ហ្វឹក​ហាត់​យ៉ាង​សប្បាយ រីក​រាយ ដោយ​សង្ឃឹម​ថា ផ្ដើម​ពី​ការ​ប្រ​ណាំង​ទូក-ង ខ្នាត​តូច​បែប​នេះ យើង​អាច​ប្រ​មូល​ផ្ដុំ​គ្នា​ជា​ក្រុម​ធំ ដើម្បី​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ណាំង​ថ្នាក់​តំ​បន់។ ខ្ញុំ​គិត​ថា នេះ​ក៏​ជា​វិធី​សម្រាប់​ខ្ញុំ​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​ផង​ដែរ”៕

     ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ