គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបរៀបចំពិធីអនុស្សាវរីយ៍ ៣០ ឆ្នាំបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។
គណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនសមញ្ញាប័ដដល់សាលា។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង បង្រៀនតាមកម្មវិធីសំខាន់ៗចំនួន ៣ គឺ៖ កម្មវិធីអប់រំប្រចាំកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ; កម្មវិធីភាសាបាលីរួមមានវិញ្ញាសា៖ ប្រែមង្គលត្ថទីបនីនិងវេយ្យាករណ៍បាលី; កម្មវិធីភាសាខ្មែរកម្រិតអនុវិទ្យាល័យ មានវិញ្ញាសាតែងសេចក្តីនិងវេយ្យាករណ៍ខ្មែរ កម្រិតវិទ្យាល័យមានវិញ្ញាសាអក្សរសាស្ត្រ។ រយៈពេលបណ្តុះបណ្តាលវគ្គសិក្សានីមួយៗគឺ ៥ ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា (ប្រសិនបើសម្រេចតាមតម្រូវការ) សិក្ខាកាមនឹងទទួលបានសញ្ញាបត្រនិងវិញ្ញាបនបត្រ មានដូច៖ សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ វិញ្ញាបនបត្របញ្ចប់កម្រិតមធ្យមសិក្សាបាលី វិញ្ញាបនបត្របញ្ចប់កម្រិតមធ្យមសិក្សាភាសាខ្មែរ។
ក្នុងអំឡុង ៣០ ឆ្នាំកន្លង សាលាបានទទួលនិងបណ្តុះបណ្តាលសមណសិស្ស ១.៣៩៥ អង្គ បញ្ចប់ការសិក្សាចេញសាលា បាន២៧ជំនាន់ ដោយមានសមណសិស្ស ៨៤១ អង្គ។ ក្នុងនោះ សមណសិស្សប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ ៧៤៨ អង្គ សម្រេចអត្រាជិត ៨៩%; ប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាបាលីនិងប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាភាសាខ្មែរសម្រេច១០០% ។ ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជាមធ្យមភាគនៅរាល់វគ្គសិក្សាសម្រេចជាង ៧២% ។ ក្នុងនោះ មានសិក្ខាកាមជាច្រើន ក្រោយពីបញ្ចប់ការសិក្សាចូលបម្រើការងារនៅតាមស្ថាប័ន មានដូច៖ វិស័យអប់រំ សុខាភិបាល សារព័ត៌មាន ស្ថានីយវិទ្យុ-ទូរទស្សន៍ កងទ័ពនគរបាល កីឡា-ទេសចរណ៍ គណៈជនជាតិ គណៈសាសនា គណៈប្រជាចលនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តតំបន់ណាមបូ ។ល។ ជាពិសេស មានសមណសិស្សមួយចំនួនទៅសិក្សានៅប្រទេសភូមា ថៃ ស្រីលង្កា ។ល។ និងសមណសិស្សជាច្រើនអង្គកំពុងសិក្សានៅសាលាអនុមហាវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន៕
យ្វីអាញ-មុនី