មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបាកលីវ ទើបតែរៀបចំពិធីជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់ទូក-ងបុរស និងទូក-ងនារី វត្តក្រពុំមានជ័យ (កោះធំ) ឃុំនិញថាញឡើយ ស្រុកហុងយឹង ទើបសម្រេចស្នាដៃខ្ពស់ក្នុងការប្រណាំងទូក-ងនៅសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០២៤។
អង្គភាពនានានៅខេត្តបាកលីវ ប្រគេនប្រាក់រង្វាន់ដល់ព្រះចៅអធិការវត្តកោះធំ។
ទូក-ងបុរសនិងទូក-ងនារី វត្តក្រពុំមានជ័យ (កោះធំ) ទទួលប័ណ្ណសរសើររបស់
គណៈកម្មាធិការប្រជាជនខេត្តបាកលីវ។
តាមនោះ ក្នុងការប្រណាំងទូក-ងនៅសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី ៦ ឆ្នាំ២០២៤ ទូក-ងបុរសវត្តកោះធំ ទទួលបានជ័យលាភីលេខ២ ទូក-ងនារីវត្តកោះធំ ទទួលជ័យលាភីលេខ៣ និងទូក-ង វត្តរម្ភាវណ្ណ (ក្បាលក្រពើ) ទទួលបានរង្វាន់លេខ៤។
ក្នុងឱកាសនេះ ទូក-ងបុរស និងទូក-ងនារី វត្តកោះធំ ទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងភ្ជាប់ជាមួយប្រាក់រង្វាន់ជាង ៧ លានដុង/ទូក។ ដោយឡែកទូក-ងនារី វត្តក្បាលក្រពើ ក៏បានគណៈកម្មាធិការប្រជាជនស្រុកជូនថវិកា ៥ លានដុងផងដែរ៕
យ្វីអាញ-ប្រែសម្រួល៖ វ៉ាន់តឹន