03/12/2024 - 09:53

ទិវាបុណ្យមហាសាមគ្គីប្រកបដោយភាពសប្បាយរីករាយនិងកក់ក្ដៅ 

ឃុំ​ទ្រុង​ថា​ញ់ ស្រុក​វ៉ុងលីម ខេត្ត​វិញ​ឡុង​ ទើប​រៀប​ចំ​ជោគ​ជ័យ​ទិវា​បុណ្យ​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ភូមិ​ទ្រុង​ត្រា​ច ស្រប​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ទិវា​ប្រ​ពៃណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម (ថ្ងៃ​១៨ ខែ​វិច្ឆិកា​)។​

​ សកម្ម​ភាព​ជូន​រង្វាន់​ និង​សម្ដែង​សិល្បៈ​អំ​ណរ​ទិវា​បុណ្យ​។​

ទិវាបុណ្យ​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ភូមិ​ទ្រុង​ត្រា​ច (ហៅ​កាត់​ថា​ ទិវា​បុណ្យ​) បាន​ទាក់​ទាញ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។​ តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធូជុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មឃុំ​ទ្រុង​ថា​ញ់ ទិវា​បុណ្យ​សំ​ដៅ​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ ពង្រឹង​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​។​ ផ្អែក​លើ​មូល​ដ្ឋាន​ឯក​សារ​ណែ​នា​ំរបស់​មជ្ឈិម​ និង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​   គ្រប់​លំ​ដាប់​ថ្នា​ក់​ក្នុង​ខេត្ត​ ទិវា​បុណ្យ​បាន​រៀប​ចំ​ឡើង​ស្រប​ជាមួយ​នឹង​លក្ខណៈ​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ បង្ក​ប​រិយា​កាស​សប្បាយ​រីក​រាយក្នុង​ប្រ​ជា​ជន​។​ នេះ​គឺជា​ព្រឹត្តិ​ការ​ណ៍​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ បាន​រៀប​ចំ​ឡើង​ជារៀង​រាល់​ឆ្នាំ​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ប្រ​វេណី​សាម​គ្គី​ ផ្សារភ្ជាប់​របស់​សហគមន៍ ​និង​លើ​ក​ទឹក​ចិត្ត​ស្មារ​តី​សាម​គ្គី​រវាង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​។​

ទិវា​បុណ្យ​នៅ​ភូមិ​ទ្រុង​ត្រា​ច បាន​ទាក់​ទាញ​ប្រ​ជាជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។​ ក្នុង​នោះ​ មាន​ចាស់​ព្រឹទ្ធា​ចារ្យ​ អ្នក​មុខ​អ្នក​ការ​សាសនា​និង​សាសនិកជន​។​ល។​ លោក​យាយ​ ប៉ូយធីម៉ាញ់ អា​យុ​៨៧ឆ្នា​ំ​នៅ​ភូមិ​ទ្រុង​ត្រា​ច ជាសមាជិក​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​  សមាជិក​សមាគម​មនុស្ស​ចាស់​ ឱ្យ​ដឹង​៖ “ឆ្នា​ំ​ណា​សុខ​ភាព​ល្អ​ ខ្ញុំ​តែង​មក​ចូល​រួម​ទិវា​បុណ្យ​ ដើម្បី​បង្ហា​ញ​ពី​ស្មារ​តី​សាម​គ្គី​។​ ពេល​ចូល​រួម​ម្តង​ៗ​ ខ្ញុំ​បាន​ស្តាប់​ថ្នា​ក់​ដឹក​នា​ំឃុំ​ ស្រុក​និង​ខេត្ត​ លើ​ក​ឡើង​អំ​ពី​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​ សង្ឃឹម​ថា​កូន​ចៅ​កសាង​ភូមិ​ស្រុក​ ប្រ​ទេ​ស​ជាតិ​ឱ្យ​កាន់​តែសម្បូរ​រុងរឿង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធូជុង ចំ​ណុច​លេច​ធ្លោ​ក្នុង​ទិវា​បុណ្យ​ គឺការ​ឧទ្ទេស​នា​មនិង​ពង្រីក​គំ​រូ​លេច​ធ្លោ​ ទង្វើ​ល្អ​ៗ​និង​វិធាន​ការ​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អនុវត្ត​ការ​ឃោ​សនា​ ចលនា​ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​ គំ​រូ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ និង​សមូហ​ភាព​ បុគ្គ​លគំ​រូ​លេច​ធ្លោ​ ដែល​បាន​រួម​ចំ​ណែ​ក​ច្រើន​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ ប្រ​ទេ​ស​ជាតិ​។​ ផ្តើម​ពី​អត្ថ​ន័យ​ជាក់​ស្តែង​នេះ​ ទិវា​បុណ្យ​នៅ​ភូមិ​ទ្រុង​ត្រា​ច មិន​ត្រឹម​តែបង្ក​ប​រិយា​កាស​សប្បាយ​រីក​រាយនៃ​ពិធីបុណ្យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ពិធីកិច្ច​ដ៏​ថ្លៃ​ថ្លា​ផង​ដែរ​។​ មាន​បុគ្គ​លគំ​រូ​លេច​ធ្លោ​ជាច្រើន​បាន​ទទួល​លិខិត​សរ​សើរ​ ប័ណ្ណ​សរ​សើរ​។​ល។​ របស់​រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​។​ នេះ​ជាកម្លាំង​ចលករ​ ដើម្បី​សមូហ​ភាព​ បុគ្គ​លផ្សេង​ៗ​ទៀត​ខិត​ខំ​ប្រឹង​ប្រែង​ បង្ក​ភាព​សុសសាយក្នុង​សហគមន៍ប្រជា​ជន​។​ បង​ស្រី​ សើុងធីង៉ុក​ហឿង​ នៅ​ភូមិ​ទ្រុង​ត្រា​ច ឱ្យ​ដឹង​៖ “នៅ​ភូមិ​ ខ្ញុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លាយ​ឡំ​គ្នា​ជាមួយ​នឹង​ជន​ជាតិ​ដទៃ​ទៀត​ ម្ល៉ោះ​ហើយ​ទិវា​បុណ្យ​ជាកន្លែង​ដោះ​ដូរ​វប្បធម៌​ ចែក​រំលែកការ​លំ​បាក​ ដើម្បី​រួម​កម្លាំង​គ្នា​កសាង​ភូមិ​ស្រុក​កាន់​តែរីក​ចម្រើន​។​ ទិវា​បុណ្យ​កន្លង​ផុត​ទៅ​ម្តង​ៗ​ ខ្ញុំ​និង​គ្រួ​សារ​រៀន​សូត្រ​បាន​ច្រើន​ពី​គំ​រូ​លេច​ធ្លោ​អំ​ពី​របៀប​ចិញ្ចឹម​កូន​រៀន​សូត្រ​ របៀប​កែ​ប្រែចម្ការ​ចាស់​។​ល។​ ដែល​ជាគំ​រូ​ល្អ​ៗ​និង​ជាក់​ស្តែង​នៅ​លើ​ភូមិ​សាស្រ្ត​ សមស្រប​នឹង​លក្ខណៈ​គ្រួ​សារ​យើង​”៕​

                                      ហា​ថា​ញ-វិមាន​

ចែករំលែកអត្ថបទ