ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2025 - 20:48

លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង៖

ផ្លាស់​ថ្មី​និង​លើក​កម្ពស់​គុណ​ភាព​អប់រំ​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ 

ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា នៅ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ហា​ណូយ លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង បាន​អញ្ជើញ​ចូល​រួម​ពិធី​ខួប​អនុស្សាវ​រីយ៍​ទិវា​គ្រូ​បង្រៀន​វៀត​ណាម (២០​-១១) និង​មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​របស់​ផ្នែក​អប់រំ លើក​ទី VIII។

លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង មាន​ប្រ​សាសន៍​ចង្អុល​ការ​និង​អប​អរ​សា​ទរ​ដល់​លោក​គ្រូ អ្នក​គ្រូ ក្នុង​ឱកាស​ទិវា​គ្រូ​បង្រៀន​វៀត​ណាម (២០​-១១)។ រូប​ថត៖ VGP/ធូត្រាង

ថ្លែង​សុន្ទ​រក​ថា​បើក​ពិធី រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ង្វៀង​គីម​ស៊ើង បាន​លើក​ឡើង​ថា ឆ្លង​កាត់​៨០​ឆ្នាំ​នៃ​ការ​ខិត​ខំ​វិវឌ្ឍន៍​ខ្លួន រួម​ចំ​ណែក​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ ពិ​សេស​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង ផ្នែក​អប់រំ​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សេចក្ដី​សម្រេច​របស់​បក្ស និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​គោល​នយោ​បាយ​ថ្មីៗ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​លោត​ផ្លោះ ដោយ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ប្ដេជ្ញា​ចូល​រួម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ។ មាន​គំរូ​ឆ្នើមៗ​ជា​ច្រើន​របស់​ផ្នែក​អប់រំ នោះ​គឺ​សមូ​ហភាព​និង​បុគ្គល​ជា​ច្រើន​ដែល​សម្រេច​បាន​ស្នា​ដៃ​លេច​ធ្លោ​ឆ្នើម ហើយ​បាន​ទទួល​ស្គាល់​តាម​រយៈ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ មាន​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន រីក​សាយ​ភាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​សហ​គមន៍​និង​សង្គម។

របាយ​ការណ៍​អំ​ពី​លទ្ធ​ផល​នៃចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ និង​ការ​ងារ​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់ ដំ​ណាក់​កាល ២០២០​-២០២៥ និង​ទិស​ដៅ ភារ​កិច្ច​នៃ​ការ​ងារ​ប្រ​ឡង​ប្រ​ណាំង ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់ ដំ​ណាក់​កាល ២០២៥​-២០៣០ របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល បច្ចុប្បន្ន ទូ​ទាំង​ផ្នែក​អប់រំ​មាន​សិស្ស និស្សិត​ប្រ​មាណ ២៧ លាន​នាក់ ហើយ​មាន​ប្រ​ព័ន្ធ​គ្រឹះ​ស្ថាន​អប់រំ​និង​បណ្តុះ​បណ្តាល​ចំ​នួន ៦២.៨៣៩ គ្រប​ដណ្តប់​ទូទាំង​ប្រ​ទេស។ ផ្នែក​អប់រំ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន​និង​លើក​កម្ពស់​គុណ​ភាព​ក្នុង​ការ​បំ​ប៉ន ថែ​ទាំ​និង​អប់រំ​កុមារ​មត្តេយ្យ។ គិត​ត្រឹម​ខែ​សី​ហា ឆ្នាំ​២០២៥​នេះ ខេត្ត ក្រុង​ទាំង​១០០% បាន​បន្ត​រក្សា​និង​សម្រេច​ស្ដង់​ដារ​ឧភាស​កម្ម​អប់រំ​បឋម​សិក្សា អនុ​វិទ្យា​ល័យ ក្នុង​នោះ មាន​ខេត្ត ក្រុង​៦៤% បាន​ទទួល​ស្គាល់​សម្រេច​ស្ដង់​ដារ​អប់រំ​បឋម​សិក្សា កម្រិត ៣។ អត្រា​នៃ​ការ​ធ្វើ​ឱ្យ​រឹង​មាំ​ប្រ​ព័ន្ធ​សា​លា​រៀន ឆ្នាំ ២០២៤ សម្រាប់​ថ្នាក់​មត្តេយ្យ​សម្រេច ៨៤,៧%; បឋម​សិក្សា​សម្រេច ៨៦,៥%; អនុ​វិទ្យា​ល័យ​សម្រេច​៩៥,៤%; និង​វិទ្យា​ល័យសម្រេច ៩៧,៣%។

ការ​ផ្លាស់​ថ្មី​រូប​ភាព វិធី​សាស្ត្រ​ប្រ​ឡង ពិនិត្យ​វាយ​តម្លៃលទ្ធ​ផល​អប់រំ​និង​បណ្តុះ​បណ្តាល បាន​អនុវត្ត​នៅគ្រប់​កម្រិត​សិក្សា តាម​ទិស​ដៅ​សហ​ការ​វាយ​តម្លៃ​ដំ​ណាក់​ការ​សិក្សា​ជា​មួយ​ការ​វាយ​តម្លៃ​បូក​សរុប ការ​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង​ជា​មួយ​ការ​វាយ​តម្លៃ​របស់​សា​លា​របស់​គ្រួ​សារ​និង​សង្គម។ បច្ចុប្បន្ន ទូ​ទាំង​ប្រ​ទេស​មាន​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​ចំ​នួន​១៩៧ និង​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ចំ​នួន​១១ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​គុណ​ភាព​អប់រំ​តាម​ស្ដង់​ដារ​ជាតិ; មាន​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​ចំ​នួន១២ បាន​វាយ​តម្លៃ​ផ្សេង​តាម​ស្ដង់​ដារ​អន្តរ​ជាតិ។ កម្ម​វិធី​បណ្ដុះ​បណ្ដាល​ចំ​នួន​២.៤៥១ បាន​ត្រួត​ពិនិត្យ​គុណ​ភាព​តាម​ស្ដង់​ដារ​ជាតិ ហើយ​មាន​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ចំ​នួន​៦៧០ បាន​ត្រួត​ពិនិត្យ​តាម​ស្ដង់​ដារ​អន្តរ​ជាតិ…។

ក្នុង​ពិធី​នេះ​ដែរ ​តំ​ណាង​អង្គ​ភាព​នានា​និង​បុគ្គល​គំរូ បាន​ចែក​រំលែក​នូវ​លទ្ធ​ផល មេ​រៀន​ល្អៗ បទ​ពិ​សោធន៍​ក្នុង​ការ​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ដំ​ណាក់​ការ​បង្រៀន ​និង​សិក្សា…។

មាន​ប្រ​សាសន៍​ក្នុងពិធី​នេះ លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង បាន​បញ្ជាក់​ច្បាស់ ឆ្លង​កាត់​៨០​ឆ្នាំ រាប់​ចាប់​តាំង​ពី​បង្កើត​ប្រ​ទេស​វៀត​ណាម​សា​ធារណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ វិស័យ​អប់រំ​បាន​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន ប្រ​ជា​ជាតិ និង​ប្រ​វត្តិ​សាស្ត្រ​ប្រ​ទេស​ជាតិ​ជា​និច្ច។ ជំ​នួសមុខ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ លោក​ប្រ​ធាន​រដ្ឋ បាន​កត់​សម្គាល់ វាយ​តម្លៃ​ខ្ពស់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​បុគ្គល​គំរូ​ជាង ៣០០​នាក់​ដែល​តំ​ណាង​ឱ្យ​គ្រូ​បង្រៀន និង​កម្មា​ភិបាល​គ្រប់​គ្រង​វិស័យ​អប់រំ​រាប់​លាន​នាក់ដែល​ចូលរួម​ពិ​ធី​នេះ; អប​អរ​សា​ទរ​និង​កត់​សម្គាល់​ចំពោះ​សគុណ​របស់​គ្រូ​បង្រៀន​ដែល​បាន​ប្រ​ទាន​កិត្តិ​នាម វីរ​ពល​កម្ម យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ទូ​ទាំង​ប្រ​ទេស គ្រូ​បង្រៀន​ប្រ​ជា​ជន​និង​គ្រូ​បង្រៀន​ឆ្នើម។ ពួក​គាត់​គឺ​ជា​បុគ្គល​គំរូ​ក្នុង​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង អស់​ពី​ចិត្ត​ចំ​ពោះ​អា​ជីព ស្រ​ឡាញ់​សិស្ស មាន​សមត្ថ​ភាព​គរុ​កោ​សល្យ​ល្អ ហើយ​បាន​សិស្ស មិត្ត​រួម​ការ​ងារ និង​ប្រ​ជា​ជន​គោ​រព​ស្រ​ឡាញ់។

ដោយ​ស្មារតី​សាមគ្គី ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ថ្មី លោក​ប្រ​ធាន​រដ្ឋ ​បាន​ស្នើ​ផ្នែក​អប់រំ បន្ត​បញ្ជ្រាប​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​គោល​មាគ៌ា ​គោល​ការណ៍ ទស្សនៈ​របស់​បក្ស និង​ឧត្តម​គតិ​ហូជី​មិញ អំ​ពី​អប់រំ​និង​បណ្តុះ​បណ្តាល ហើយ​ថ្មីៗ​នេះ​គឺ​សេចក្ដី​សម្រេច​ចិត្ត​លេខ ៧១-​NQ/TW របស់​កា​រិយា​ល័យ​នយោ​បាយ ស្ដី​ពី​ភាព​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល; ផ្តុំ​កម្លាំង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​សេចក្ដី​កំ​ណត់​របស់​ច្បាប់​ដើម្បី​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា​នូវ​ចំ​ណុច​រាំង​ស្ទះ ភាព​ស្មុគ​ស្មាញ​នៃ​បែប​បទ យន្ត​ការ គោល​នយោ​បាយ; ជំ​រុញ​ការ​ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ​និង​ស្ថាប​នា​ក្នុង​ការ​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល។ ផ្នែក​អប់រំ បាន​ជំ​រុញ​ការ​ធ្វើ​វិមជ្ឈ​ការ​និង​វិសហ​មជ្ឈ​ការ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្ទេរ​ផ្តល់​ប្រ​ភព​ធន​ធាន បង្កើន​ភាព​ម្ចាស់​ការ​និង​ការ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​របស់​គ្រឹះ​ស្ថាន​អប់រំ រួម​នឹង​ការ​ត្រួត​ពិ​និត្យ តាម​ដាន​ប្រ​សិទ្ធ​ភាព; កសាង​ប្រ​ព័ន្ធ​អប់រំ​បើក​ទូលាយ តជាប់​គ្នា ជំ​រុញ​ការ​សិក្សា​ពេញ​មួយ​ជីវិត​និង​កសាង​សង្គម​រៀន​សូត្រ។

លោក​ប្រ​ធាន​រដ្ឋ បាន​សំ​ណូម​ពរ​ធ្វើ​ឱ្យ​ទំ​នើប​កម្ម​និង​លើក​កម្ពស់​គុណ​ភាព​អប់រំ​មហា​វិទ្យា​ល័យ បង្ក​ភាព​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​មាន​ចំ​ណេះ​ដឹង​ខ្ពស់​និង​បញ្ញ​វន្ត ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ។ ផ្សព្វ​ផ្សាយ​អនុវត្ត​រចនា​សម្ព័ន្ធ​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​ឡើង​វិញ; រួម​បញ្ចូល​ឬ​បិទ​ដំ​ណើរ​ការ​ចំ​ពោះ​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​ដែល​មិន​សម្រេច​ស្តង់​ដារ; សម្រេច​លុប​ចោល​កម្រិត​អន្តរ​ការ ដើម្បី​ធានា​ការ​គ្រប់​គ្រង​សម្រិត​សម្រាំង ឯក​ភាព ប្រ​សិទ្ធ​ភាព។ វិនិ​យោគ​ធ្វើ​ឱ្យ​ទាន់​សម័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស បើក​ទូលាយ​បរិ​យា​កាស​សម្រាប់​ការ​អភិវឌ្ឍ ដើម្បី​ឱ្យ​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព; បង្កើន​ការ​ច្នៃ​ប្រតិដ្ឋ​ក្នុង​កម្ម​វិធី​បណ្ដុះ​បណ្ដាល​តាម​ស្តង់​ដារ​អន្តរ​ជាតិ; ភ្ជាប់​ជា​មួយ​នឹង​សកម្ម​ភាព​បណ្តុះ​បណ្តាល​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ អភិវឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​ជាតិ។

ស្រប​ក្នុង​ឱកាស​នេះ រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ង្វៀង​កីម​ស៊ើង បាន​សម្រេច​ផ្ដល់​ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​ដល់​សមូ​ហភាព​ចំ​នួន​១១ ប័ណ្ណ​សរ​សើរ​ដល់​សមូ​ហភាព​ចំ​នួន​១៤១ និង​បុគ្គល​១៧៤​នាក់ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង “ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​គ្រប់​គ្រង បង្រៀន និង​សិក្សា” ដំ​ណាក់​កាល ២០២០​-២០២៥៕

វាណាម (TTXVN) - ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ