14/10/2024 - 16:01

វត្ត​អា​រាម​ជា​ទីសក្កា​របូជា​និង​ប្រ​ជុំ​សកម្ម​ភាព​ ជំ​នឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ 

ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​កាន់​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ។​ ដូច្នេះ​ហើយ​ ទីណា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ទីនោះ​តែង​មាន​វត្ត​អា​រាម​។​ វត្ត​មិន​ត្រឹម​តែ​ជា​ទីតាំង​សម្រាប់​ធ្វើ​សកម្ម​ភាព​ជំ​នឿ​សាសនា​ នៅ​ទាំង​ជា​កន្លែង​ដោះ​ដូរ​ និង​អភិរក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ផង​ដែរ​។​

​ ព្រះ​សង្ឃ​កំ​ពុង​ប្រា​រព្ធពិធី​បំ​បួស​កុល​បុត្រ​ខ្មែរ។​

លោក​ថាច់​ឡេ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ខឿន​ អនុ​សង្កាត់​ទី​១ សង្កាត់​ទី៧ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ មាន​ប្រ​សាសន៍៖ “វត្ត​អា​រាម​ជា​កន្លែង​ដែល​មាមីង​ខ្មែរ​ផ្សារ​ភ្ជាប់​អស់​មួយ​ជីវិត តាំង​ពី​កើត​រហូត​ដល់​ស្លាប់។​ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​ជាកន្លែង​ដ៏​ពិសិដ្ឋ ជា​ទីសក្ការ​បូជា​ ជា​កន្លែង​ផ្ញើ​ក្តី​ជំ​នឿ​តាម​រយៈ​ទង្វើ​ល្អ​នា​បច្ចុប្បន្ន​ និង​សង្ឃឹម​ទទួល​បាន​ផល​ល្អ​នា​អនា​គត។​ ជន​រួម​ជាតិ​ខ្មែរ​ ទោះ​បីឋិត​នៅ​វ័យ​ណា​ក៏​តែង​តែ​ទៅ​វត្ត​ដែរ។​ តាំង​ពី​កើត​បាន​មួយ​ខែ​ឬ​ពេញ​មួយ​ឆ្នាំ​ មា​មីង​តែង​ធ្វើ​ចង្ហាន់ប្រ​គេន​ព្រះ​សង្ឃ​ ដើម្បី​កូន​បាន​សុខ​ជា​មាន​អា​យុ​យឺន​យូរ។​ ពេល​ធំ​ឡើង​ យុវ​ជន​ចូល​វត្ត​បួស​រៀន។​ ពេល​រៀប​ការ​ ក្រុម​គ្រួ​សារ​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្តប្រ​ទាន​ពរ។​ ចំ​ណែក​ឯពេល​លា​ចាក​លោក​ទៅ​ ក៏​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្តបង្សុ​កូល​ឧទ្ទិស​កុសល”។​

ទន្ទឹម​នឹង​នោះ​ វត្ត​អា​អា​រាម​ខ្មែរ​ប្រៀប​បាន​ជា​ឃ្លាំង​រក្សា​ទុក​នូវ​តម្លៃ​ផ្នែក​ខាង​សម្ភារៈ ក៏​ដូច​ជា​តម្លៃ​ខាង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ម្យ៉ាង​ទៀត​ វត្ត​ប្រៀប​ដូច​ជា​សា​លា​រៀន​ ជាកន្លែង​អប់​រំសីល​ធម៌​ ផ្នត់​រស់​នៅ​ និង​បង្រៀន​អក្សរ​សាស្ត្រ​ដល់​កូន​ចៅ​ផង​ ដើម្បី​រួម​ចំ​ណែ​ក​ថែរក្សា​វប្បធម៌​ ភាសា​និង​អក្សរ​សាស្ត្រ​របស់​ជន​ជាតិ។​ ដោយ​សារ​ជា​កន្លែង​ប្រ​ជុំ​សកម្ម​ភាព​ជំ​នឿ​សាសនា​ និង​សហ​គមន៍ ដូច្នេះ​វត្ត​អា​រាម​ខ្មែរ​ក៏​ជាកន្លែង​ងាយ​ស្រួល​សម្រាប់​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ និង​កៀរ​គរ​ប្រ​ជា​ជន​ឱ្យ​គោ​រព​តាម​គោល​មាគ៌ា​ គោល​ការ​ណ៍​របស់​បក្ស​ និង​គោ​លនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ សំ​ដៅ​លើ​ក​កម្ពស់​ការ​យល់​ដឹង​របស់​មាមីង។​

ព្រះ​តេជព្រះ​គុណ​ ថាច់​-ថ អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ មាន​ថេរ​ដី​កា​៖ “ក្នុង​ឱកាស​សកម្ម​ភាព​ជំ​នឿ​សាសនា​ ក្រៅ​ពី​សម្តែង​ធម៌​ទេស​នា​ ព្រះ​សង្ឃ​និង​អា​ចារ្យ​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ផ្សព្វ​ផ្សាយ ​និង​កៀរ​គរ​មាមីង​ពុទ្ធ​បរិស័ទ​គោ​រព​តាម​គោល​មា​គ៌ា​ គោល​ការណ៍​របស់​បក្ស​ និង​គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​គួប​ផ្សំ​ឃោស​នា​ និង​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ថ្មី​ៗ​ដល់​ជន​រួម​ជាតិ​ផង​ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ពុទ្ធ​បរិស័ទ​ លុប​បំ​បាត់​អបិយ​ជំ​នឿ​ និង​កុំ​ឱ្យ​ជឿ​ងប់​ងុល ជា​ហេតុ​ឱ្យ​ជន​ខិល​ខូច​បោក​បាន”។​

ខេត្ត​ត្រា​វិញ​ បច្ចុប្បន្ន​មាន​វត្ត​ខ្មែរ​១៤៣​វត្ត​។​ ភាគ​ច្រើន​វត្ត​អា​រាម​ត្រូវ​បាន​ព្រះ​សង្ឃ​និង​មាមីង​ពុទ្ធ​បរិស័ទ​កសាង​យ៉ាង​ធំ​ទូលាយ​ ដោយ​កម្លាំង​សាមគ្គី​រួម​វិភាគ​ទាន​របស់​សប្បុរស​ជន​និង​មាមីង​ ពុទ្ធ​បរិស័ទ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។​ តាម​រយៈ​នោះ​ អាច​បញ្ជាក់​ថា​ វត្ត​អា​រាម​គឺ​ជា​កន្លែង​រក្សា​នូវ​តម្លៃ​ខាង​ជំ​នឿ​សាសនា​ និង​វប្បធម៌​ដ៏​ថ្លៃ​ថ្លា​របស់​ជន​រួម​ជាតិ​ខ្មែរ៕​       

                             សើុង​ម៉ាល័យ​-មេង​លី

ចែករំលែកអត្ថបទ