14/10/2024 - 16:01

វីថាញ ផ្តុំ​កម្លាំង​អភិវឌ្ឍ​អប់​រំតំ​បន់​ជន​ជាតិ​ 

តាម​ប្រ​សាសន៍​លោក​ លឺវ​វ៉ាន់​យ៉ូវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វីថា​ញ ខេត្ត​ហូវ​យ៉ាង​ ក្រុង​វីថាញ តែង​អនុវត្ត​ល្អ​នូវ​គោល​មាគ៌ា​របស់​បក្ស​អំ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់​រំជន​រួម​ជាតិ​ភាគ​តិច​ ដូច្នេះ​ គុណ​ភាព​នៃ​ការ​អប់​រំត្រូវ​បាន​លើក​កម្ពស់​ជា​បណ្តើរ​ៗ​ ឆ្លើយ​តប​តាម​តម្រូវ​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង។​

ម៉ោង​រៀន​របស់​ប្អូន​ៗ​កុមារ​ សាលា​មត្តេយ្យ​ហ្វា​ហុង។​ រូប​៖សហកា​រី​ផ្តល់​ជូន​

បច្ចុប្បន្ន​ក្រុង​វី​ថាញ មាន​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​២៧/៣០​ស្មើ​នឹង​៩០% នៃ​ចំ​នួន​សាលា​រៀន​ទាំង​អស់។​ គ្រប់​ទីតាំង​សា​លា​រៀន​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ត្រូវ​បាន​វិនិ​យោគ​សាង​សង់​តាម​ទិស​ដៅ​រឹង​មាំ និង​បាន​បំ​ពាក់​គ្រឿង​ឧបករណ៍​សម្រាប់​បង្រៀន​និង​រៀន​សព្វ​គ្រប់។​ ការ​ងារ​លុប​បំ​បាត់​អក្ខរក​ម្ម​ ឧត្តាន​កម្ម​អប់​រំបឋម​សិក្សា​និង​អនុ​វិទ្យា​ល័យ​នៅ​បណ្ដា​ភូមិ​ភាគ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន។​ ក្រុង​វី​ថាញ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ប្រ​មាណ​៧៥០​នាក់ ក្នុង​នោះ​ មាន​សិស្ស​២៦១​នាក់ បាន​រៀន​អក្សរ​ខ្មែរ​នៅ​តាម​សាលា​បឋម​សិក្សា​ប៊ូយ​ធី​ស្វឹង​ សា​លា​បឋម​សិក្សា​ហ៊ីម​ឡាម សាលា​បឋម​សិក្សា​ង្វៀង​វ៉ាន់​ត្រោយ សាលា​បឋម​សិក្សា​វ៉ធី​សាវ​។​ ជា​រៀង​រាល់​ឆ្នាំ​ សា​លា​បាន​កៀរ​គរ​សិស្ស​មាន​កម្រិត​អា​យុ​ពី​៦ឆ្នាំ​ដល់​ ១៤​ឆ្នាំ​ចូល​រៀន​សម្រេច​១០០% សិស្ស​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ទាំង​អស់​បាន​ជំ​នួយ​ថវិកា​ យោង​តាម​អនុក្រឹត្យ​លេខ​ ៨៦/QĐ-TTg ចុះ​ថ្ងៃ​ទី០២ ខែ​តុលា​ ឆ្នាំ​២០១៥ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួយសម្រាប់​ប្អូន​ៗ​ទៅ​រៀន។​ ទន្ទឹម​នឹង​ការ​គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ ក្រុង​វី​ថាញ ក៏​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​គ្រូ​បង្រៀន​ ដើម្បី​បង្រៀន​បាន​ល្អ​ ពិសេស​គឺគ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច​។​ បច្ចុប្បន្ន​ ក្រុង​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​១.០៦៥​នាក់ ក្នុង​នោះ​ មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​តិច​៤៧​នាក់។​

តួយ៉ាង​ដូច​ជា​សាលា​បឋម​សិក្សា​ប៊ូយ​ធីស្វឹង​ ក្រុង​វីថា​ញ ជា​សា​លា​រៀន​មួយ​ក្នុង​ចំ​ណោម​សាលា​រៀន​ទាំង​៤ ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិ​ច​រៀន​ច្រើន។​ នេះ​គឺ​ជា​សា​លា​មួយ​ក្នុង​ចំ​ណោម​សាលា​ទាំង​ឡាយ​ដែល​អា​ទិភាព​សាង​សង់​សម្រេច​បទ​ដ្ឋាន​ជាតិ​របស់​ក្រុង។​ ចាប់​តាំង​ពី​សម្រេច​បទ​ដ្ឋាន​ជាតិ​ គុណ​ភាព​នៃ​ការ​អប់​រំទូទៅ​របស់​សា​លា​កាន់​តែកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​បង្ក​បាន​ទំ​នុក​ចិត្ត​ពី​សំ​ណាក់​អា​ណា​ព្យា​បាល​សិស្ស​។​ បង​យ័ញ​ថាញ នៅ​ក្រុង​វីថាញ រៀប​រាប់៖ “ឥឡូ​វនេះ​ រដ្ឋ​បាន​សាង​សង់​សា​លា​រៀន​យ៉ាង​ស្អាត​និង​រឹង​មាំ ដូច្នេះ​ កូន​ចៅ​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​ យើង​ខ្ញុំ​ជា​ឪ​ពុក​ម្តាយ​ក៏​ស្ងប់​អា​រម្មណ៍”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធីហ្វៀង​ អនុ​ប្រ​ធាន​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ផ្នែក​អប់រំ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បណ្តុះ​បណ្តាល​កង​ជួរ​កម្មា​ភិបាល​ បញ្ញវន្ត​ជា​ជន​ជាតិ​ភាគ​តិច​ ដូច្នេះ​ តែង​ពង្រឹង​និង​រក្សា​ការ​ងារ​ឧត្តាន​កម្ម​អប់រំ​នៅ​តាម​ទីតាំង​សា​លា​ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន។​ ទន្ទឹម​នឹង​នោះ​ ក៏​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​បាន​ចូល​រៀន​ និង​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ប្អូន​ៗ​ឈប់​រៀន​ពាក់​កណ្ដាល​ការ​ដោយ​សារ​ស្ថាន​ភាព​ក្រលំ​បាក។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​អនុវត្ត​ល្អ​នូវ​ការ​ងារ​បណ្ដុះ​បណ្ដាល​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​នៅ​មូល​ដ្ឋាន​ សំ​ដៅ​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​លើ​ភូមិ​សាស្រ្ត៕​

                                      ហា​ថាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ