07/10/2024 - 16:18

អនុក្រឹត្យ​លេខ​ ១១២ ចែង​លម្អិត​អំ​ពី​ដី​ស្រែ​

នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០២៤ រដ្ឋា​ភិបាល​ បាន​ចេញ​អនុក្រឹត្យ​លេខ​ ១១២/​២០២៤/ NĐ-CP ចែង​លម្អិត​អំ​ពី​ដី​ស្រែ។​

រូប​ជា​ឧទាហរណ៍​។​ អ្នក​ថត​៖ លី​យ៉ាង​

អនុក្រឹត្យ​នេះ​ កំ​ណត់​អំ​ពី​តំ​បន់​រៀប​គម្រោង​ ដី​ស្រែ​មាន​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​; បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​និង​សត្វ​ចិញ្ចឹម​ កសាង​សំ​ណង់បម្រើ​ការ​ផលិត​កសិកម្ម​ផ្ទាល់​លើ​ដី​ស្រែ; ការ​ពារ​និង​ប្រើ​ប្រាស់​ស្រ​ទាប់​មុខ​ដី​ធ្វើ​ស្រែ​; បង់​ប្រាក់​ដើម្បី​រដ្ឋ​បំ​ពេញ​បន្ថែម​ផ្ទៃ​ដី​ធ្វើ​ស្រែ​ដែល​បាត់​បង់​ ឬ​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ដី​ធ្វើ​ស្រែ​; គោល​នយោ​បាយ​គាំ​ទ្រ​ភូមិ​ភាគ​ ផលិត​ការ​ពារ​ដី​ស្រែ​ និង​គោល​នយោ​បាយ​ វិនិ​យោគ គាំ​ទ្រ​ការ​វិនិ​យោគ​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អនុវត្ត​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​ទំ​នើប​ដល់​តំ​បន់​ធ្វើ​ស្រែ​មាន​ប្រ​សិទ្ធ​ភាព​ និង​គុណ​ភាព​ខ្ពស់។​

អនុក្រឹត្យ​នេះ​អនុវត្ត​ចំ​ពោះ​ស្ថាប័ន​រដ្ឋ​; អ្នក​ប្រើ​ប្រាស់​ដី​ស្រែ​ និង​មុខ​សញ្ញា​ផ្សេង​ៗ​ទៀត​ ដែល​ពាក់​ព័ន្ធ​ដល់​ការ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ដី​ស្រែ​តាម​ការ​កំ​ណត់​ខាង​លើ។​

ដី​ស្រែ​ គឺដី​សម្រាប់​ធ្វើ​ស្រែ​ពី​មួយ​រដូវ​ឡើង​ទៅ​ឬ​ធ្វើ​ស្រែ​គួប​ផ្សំ​នឹង​ការ​ប្រើ​ប្រាស់​ផ្សេង​ទៀត​ដែល​ច្បាប់​អនុញ្ញាត​ ប៉ុន្តែ​ដី​សម្រាប់​ធ្វើ​ស្រែ​ជា​សំ​ខាន់​ ដី​ស្រែ​ រួម​មាន​ដី​សម្រាប់​តែ​ធ្វើ​ស្រែ​និង​ដី​ស្រែ​ដែល​នៅ​សេស​សល់​ក្រៅ​ពី​នេះ។​

- ដី​សម្រាប់​តែ​ធ្វើ​ស្រែ​ គឺ​ដី​ធ្វើ​ស្រែ​ចាប់​ពី​ ២​រដូវ​ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ។​

- ដី​ស្រែ​ដែល​នៅ​សេស​សល់​ គឺដី​សម្រាប់​ធ្វើ​ស្រែ​មួយ​រដូវ​ក្នុង​មួយ​ឆ្នាំ​ និង​ដី​សម្រាប់​ធ្វើ​ស្រែ​នៅ​តំ​បន់​ខ្ពង់​រាប៕​                          

                    យោង​តាម​បណ្ណា​ល័យ​ច្បាប់- បកប្រែ៖ សុផន

ចែករំលែកអត្ថបទ