អនុវត្តតាមផែនការលេខ ១៣៥/KH-UBND របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ស្ដីពីការរៀបចំអនុវត្តសេចក្ដីសម្រេចលេខ ០១/២០១៥/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ស្ដីពីការឧបត្ថម្ភថ្លៃសិក្សាដល់សិស្ស និស្សិតជនជាតិភាគតិចលើភូមិសាស្រ្តក្រុងកឹងធើ ឆ្នាំសិក្សា ២០២៤-២០២៥។
គំរូឯកសារស្នើសុំឧបត្ថម្ភ។ រូបជាឧទាហរណ៍
មុខសញ្ញាត្រូវបានទទួលការឧបត្ថម្ភមានកំណត់ត្រង់មាត្រា ១ នៃសេចក្ដីសម្រេចលេខ ០១/២០១៥/NQ-HĐND ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ស្ដីពីការឧបត្ថម្ភថ្លៃសិក្សាដល់សិស្ស និស្សិតជនជាតិភាគតិច។
ឯកសាររួមមានៈ
- លិខិតស្នើសុំឧបត្ថម្ភ (តាមគំរូ)។
- ភ្ជាប់ជាមួយនឹងលិខិតស្នាមមួយចំនួន ដូចជាៈ
+ មុខសញ្ញាគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ៖ ច្បាប់ចម្លងលិខិតបញ្ជាក់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ។
+ មុខសញ្ញាគ្រួសារគោលនយោបាយ (កូនយុទ្ធជនពលី យុទ្ធជនពិការ; កូនវីរយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជាជន; កូនវីរជនពលកម្ម) ៖ មានការបញ្ជាក់របស់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជន។
+ ចំពោះសិស្ស និស្សិតកំពុងសិក្សាមហាវិទ្យាល័យ អនុមហាវិទ្យាល័យមធ្យមសិក្សាវិជ្ជាជីវៈ មធ្យមសិក្សាជំនាញ ៖ មានការបញ្ជាក់របស់នាយកសាលានោះៗ (បញ្ជាក់លើលិខិតស្នើសុំ ឬតាមគំរូរបស់សាលា)។
ទីតាំងទទួលដាក់ពាក្យ ៖ គណៈជនជាតិក្រុងកឹងធើ លេខ ១២១ - ១២៣ វិថីត្រឹងហឹងដាវ សង្កាត់អាងភូ ខណ្ឌនិញកេវ ក្រុងកឹងធើ។ ទទួលដាក់ពាក្យស្នើសុំរហូតដល់ផុតថ្ងៃទី ៣០/១០/២០២៤៕
PV - ប្រែសម្រួលៈ ពេជ្រសឿន