គ្រាន់តែក្នុងប៉ុន្មានខែវិស្សមកាលឆ្នាំ ២០២៤ លើភូមិសាស្រ្តក្រុងកឹងធើ បានបើកដំណើរការទីលានវាយសីថ្មីៗ ដោយមានទ្រង់ទ្រាយធំ និងសម្រេចបទដ្ឋានប្រកួតថ្នាក់ជាតិ។ ប៉ុន្តែផ្ទុយនឹងការរីកចម្រើននៃចលនាកីឡាវាយសីក្នុងប្រជាជន គឺផ្នែកកីឡាវាយសីជំនាញរបស់ក្រុងបែរជាមិនបានវិនិយោគឱ្យសក្តិសមជាមួយនឹងទីក្រុងមជ្ឈមណ្ឌលរបស់តំបន់ទៅវិញ។
ប្អូនក្វាយខាយ ទទួលបានរង្វាន់លេខ១ ប្រកួតគូបុរសពេលចូលរួម
សមយុទ្ធកីឡាពូវដុង នៅខណ្ខនិញកេវ។
បងឌាំងវ៉ាន់កុង នៅសង្កាត់ឡុងត្វៀង ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ ឱ្យកូនប្រុសរបស់គាត់ចូលរួមក្លឹបមួយនៅក្រុងហូជីមិញ ដើម្បីហ្វឹកហាត់ក្នុងរដូវវិស្សមកាល។ ខណៈពេលឃើញសមត្ថភាពរបស់កូនប្រុសបងកុងភ្លាម មានក្លឹបមួយនៅកាម៉ាវបានទទួលក្មួយយកទៅហ្វឹកហាត់។ បងកុង ឱ្យដឹង៖ “ក្លឹបបានចំណាយថវិកាលើការហ្វឹកហាត់ទាំងស្រុង និងផ្គត់ផ្គង់ឱ្យកូនរបស់ខ្ញុំចូលរួមប្រកួតក្នុងរដូវវិស្សមកាលកន្លងហើយ។ ដោយសារកូនខ្ញុំនៅតូច ហើយក្លឹបមិនស្ថិតក្នុងប្រព័ន្ធក្រុមជម្រើសជាតិ ហេតុនោះខ្ញុំគ្រាន់តែចុះកិច្ចសន្យាឱ្យកូនក្នុងប៉ុន្មានខែវិស្សមកាលប៉ុណ្ណោះ។ បើចុះកិច្ចសន្យាពេញមួយឆ្នាំ កូនខ្ញុំត្រូវទៅរស់នៅរៀនសូត្រនិងហ្វឹកហាត់នៅកាម៉ាវឯណោះ។ គ្រួសារខ្ញុំមិនអាចទៅតាមថែទាំកូន ម្ល៉ោះហើយមិនចុះកិច្ចសន្យាបន្ត” នេះមិនមែនជាលើកដំបូងក្មួយខាយ - កូនរបស់បងកុង ត្រូវបោះបង់កិច្ចសន្យាបែបនេះទេ ពីព្រោះស្ទើរតែរាល់រដូវវិស្សមកាល ក្មួយតែងទៅប្រកួតឱ្យក្លឹបនានានៅក្រុងហូជីមិញនិងខេត្តនានាទៀតផង។ បំណងរបស់បងកុង គឺចង់ឱ្យកូនចូលរួមហ្វឹកហាត់និងប្រកួតឱ្យក្រុមកឹងធើ ដើម្បីគ្រួសារងាយថែទាំកូន។ ប៉ុន្តែធាតុពិត កីឡាវាយសីមិនស្ថិតក្នុងចំណោមវិញ្ញាសាកីឡាយុទ្ធសាស្ត្រ ត្រូវបានវិនិយោគរបស់ផ្នែកកីឡាក្រុង។ ត្រង់ហ្នឹងហាក់ដូចជាក្លឹបនីមួយៗបង្កើតដោយខ្លួនឯង និងដឹកនាំសមាជិករបស់ខ្លួន ដើម្បីប្រកួតស្រង់បទពិសោធ។
និយាយអំពីចលនាកីឡាវាយសីក្នុងប្រជាជន គ្រាន់តែប៉ុន្មានខែកន្លង មានចំនួន៣ខណ្ឌនៅមជ្ឈមណ្ឌលក្រុងកឹងធើ បានបើកដំណើរការទីលានវាលសីថ្មីដំណាលគ្នាជាច្រើន ដូច៖ ទីលាននៅជិតជម្រាលស្ពានបាប៊ូ (ផ្លូវជាតិលេខ ៩១C) មានបណ្តុំទីលាន២កន្លែង ដោយមានទីលានវាយសីរាប់សិប។ នៅដងផ្លូវវ៉វ៉ាន់កៀក មានទីលានង្វៀងថុង និងសឹមសាង; នៅខណ្ឌនិញកេវ ក៏បានបង្ហាញមុខ៖ ទីលានតាមយឿងហឹងឡើយ និងទីលាន១១៦ (ផ្លូវ ៣ កុម្ភៈ); នៅខណ្ឌកៃរុាំង មានទីលានហឹងភូ ភុកអាងញៀង ហ្វីហ្វាង ណាមកឹងធើ និង Win ។ល។ ពិសេស នៅតាមខណ្ឌ ស្រុកនានាតំបន់ជាយក្រុង ក៏បានបើកដំណើរការទីលានកម្រាលព្រំថ្មីជាច្រើនផងដែរ។ល។ តាមស្ថិតិដំបូង រួមជាមួយនឹងទីលានចាស់ ក្រុងកឹងធើ មានទីលានកម្រាលព្រំជាង ២០០ទីលាន សម្រេចបទដ្ឋានដើម្បីបម្រើអ្នកវាយសី។ ទោះបីទីលានមានចំនួនច្រើន ប៉ុន្តែ ក្នុងពេលចំណុចកំពូល ទីលានសុទ្ធតែបានកក់ទុកមុនអស់។
ចលនាកីឡាវាយសីក្នុងប្រជាជនរីកចម្រើនយ៉ាងខ្លាំង ក្លឹបនានាបានចាត់តាំងពានរង្វាន់ជាច្រើនលើកក្នុងឆ្នាំ។ នៅតាមទីលាននីមួយៗ មានកីឡាករជាច្រើននាក់វាយសីបានល្អ បើកថ្នាក់បង្រៀនដោយខ្លួនឯង មានសិក្ខាកាមចុះឈ្មោះរៀនច្រើនកុះករ ទោះបីពួកគាត់មិនធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលណាមួយក៏ដោយ។ ជាក់ស្តែង ចលនាកីឡាវាយសីក្នុងប្រជាជននៅកឹងធើ កំពុងតែអភិវឌ្ឍន៍យ៉ាងខ្លាំង បង្កលក្ខណៈដើម្បីស្ថាប័នរដ្ឋស្វែងរកប្រភពកីឡាករ។ ប៉ុន្តែមិនដឹងជាយ៉ាងណា វិញ្ញាសាកីឡានេះនៅតែមិនទាន់បានផ្នែកកីឡាក្រុងផ្ដោតការយកចិត្តទុកដាក់? ៕
ហាថាញ់-វិមាន