ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2024 - 16:08

សុក​ត្រាំង៖

បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​គោល​នយោ​បាយ​ជន​ជាតិ​ ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ ប្រ​ធាន​ភូមិ​ ប្រ​ធាន​អនុ​សង្កាត់​ ៤៨៤ នាក់

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​សន្និ​សីទ​ហ្វឹក​ហ្វឺន​ ផ្ដល់​ព័ត៌​មាន​ជូន​អ្នក​តំ​ណាង​ចំ​នួន​ ៤៨៤ នាក់ ដែល​ជា​ប្រ​ធាន​ភូមិ​ ប្រ​ធាន​អនុសង្កាត់​ អ្នក​មាន​ប្រ​ជា​ប្រិយ​ចំ​ណុះ​អនុគម្រោង​ ១ គម្រោង​ ១០ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​រួម​ជាតិ​តិច​ លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង។​

 ​ អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន។

អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​បំ​ប៉ន​ចំ​ណេះ​ដឹង​ជា​មូល​ដ្ឋាន​ដូច​ជា៖ ណែ​នាំ ផ្សព្វ​ផ្សាយ​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ដី​ធ្លី​ បណ្ដឹង​តវ៉ា​ ថ្កោល​ទោស; ច្បាប់​អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​; ច្បាប់​ជំ​នួយ​គតិ​យុត្តិ​និង​បំ​ណិន​អនុវត្ត​ការ​ពិ​គ្រោះ​ច្បាប់​ស្ដី​ពី​ជំ​នួយ​គតិ​យុត្តិ; ស្ថាន​ភាព​ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​; ទម្រង់​គំរូ​ក្នុង​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិ​សុខ​មាតុ​ភូមិ​ ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ និង​បំ​ណិន​ វិធាន​ការ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន​សម្រាប់​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២១​ - ២០២៥។​

វគ្គ​ហ្វឹក​ហ្វឺន​បាន​ជួយ​អ្នក​តំ​ណាង​ទាំង​ឡាយ​លើក​កម្ពស់​ការ​យល់​ដឹង​ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ស្ដី​ពី​គោល​នយោ​បាយ​ជន​ជាតិ​ លើក​កម្ពស់​មុខ​ជំ​នាញ​ វិជ្ជា​ជីវៈ បំ​ណិន​ទំ​នាក់​ទំ​នង​ ធ្វើ​ការ​ផ្ទាល់​ជា​មួយ​នឹង​ជន​រួម​ជាតិ​ភាគ​តិច។​ល។៕​   

                                                      យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ