ស្រុកភូតឹង ខេត្តកាម៉ាវ មាន១០ជនជាតិរស់នៅលើភូមិសាស្រ្ត ក្នុងនោះ មានជនជាតិភាគតិច៩ ជនជាតិ មានមនុស្ស៣.៤៨០នាក់ រួមមាន៖ ខ្មែរ ចិន ថៃ មឿង ណុង តាយ អេដេ យ៉ាវ និងឡាវ។ ជាមួយនឹងស្មារតីនិងការប្តេជ្ញាចិត្តជនរួមជាតិភាគតិចនៅស្រុកភូតឹង តែងសាមគ្គី ច្នៃប្រតិដ្ឋ ពង្រីកឧត្តមភាព សក្តានុភាព សមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកថាច់ក្វាងហៀង (ខាងស្តាំ) មានជីវភាពលំនឹងពីការធ្វើអាជីវកម្មសម្ភារៈសំណង់។
កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ បានស្រុកភូតឹងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ ក្នុងអំឡុងពេល៣ឆ្នាំ ចាប់ពីឆ្នាំ ២០២២-២០២៤ ស្រុកភូតឹង បានខេត្តបែងចែកប្រភពទុនជាង៥ពាន់លានដុង ដើម្បីអនុវត្តកម្មវិធីនេះ។ ប្រភពទុនបានរំសាយទាន់ពេលសម្រាប់សកម្មភាពឧបត្ថម្ភផលិតកម្ម ធ្វើការរកស៊ីចិញ្ចឹមជីវិត និងអនុវត្តទម្រង់កាត់បន្ថយភាពក្រីក្រ ដោះស្រាយដីសង់លំនៅឋាន ដីផលិតកម្ម ។ល។ មាមីងជាច្រើនបានពង្រីកល្អនូវឆន្ទៈឈានឡើងដោយខ្លួនឯង ឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ ប្រកបរបររកស៊ីមានប្រសិទ្ធភាព និងសកម្មចូលរួមកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ។ បច្ចុប្បន្ន ជនរួមជាតិខ្មែរនៅភូតឹងភាគច្រើនតែងលើកកម្ពស់ស្មារតីម្ចាស់ការខ្នះខ្នែងពលកម្មផលិត។ មានគំរូលេចធ្លោជាច្រើនក្នុងការរកស៊ីចិញ្ចឹមជីវិត ចូលរួមចលនានៅភូមិភាគបានល្អ និងជាទីបង្អែកគួរជាទីទុកចិត្តដល់មាមីងជាច្រើននៅលើភូមិសាស្រ្ត។
លោកថាច់បាន សកម្មបង្កបង្កើនផល អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
លោកត្រឹងហ្វាងថាញ់ ជាជនជាតិខ្មែរនៅភូមិធឺវ៉ាយ A ឃុំតឹងហឹងតី បញ្ជាក់ឱ្យដឹង៖ “សព្វថ្ងៃនេះជីវភាពការប្រជុំជីវកិច្ច និងការកៀកជិតសេវាកម្មសង្គមរបស់មាមីងខ្មែរនៅទីនេះបានផ្លាស់ប្តូរច្រើនណាស់។ ដោយសារបានរដ្ឋបំផុសចលនានិងអនុវត្តកម្មវិធីកសាងជនបទថ្មី មាមីងធ្វើតាម; សកម្មដាំដុះ ចិញ្ចឹមសត្វ រកស៊ីបានសេសសល់ សន្សំសំចៃទិញបានយានជំនិះ ជាគំរូផ្តើមអាជីព ពីបាតដៃទទេ ឥឡូវនេះមានមូលដ្ឋានរកស៊ីរឹងមាំ។ លោកត្រឹងក្វាងហៀង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ នៅអនុសង្កាត់៥ ទីប្រជុំជនកៃដូយវ៉ាម ឱ្យដឹង៖ ធម្មជាតិនៅទីនេះអំណោយផល មានសក្ដានុភាពសម្បូរបែប បើអ្នកណាមានឆន្ទៈប្តេជ្ញាចិត្ត មានចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក អ្នកនោះនឹងរកស៊ីសម្រេចជោគជ័យ។ មាមីងខ្មែរនៅទីនេះឥឡូវខុសពីមុនច្រើនណាស់ អ្នកណាក៏ខ្នះខ្នែងរកស៊ី ចេះសន្សំសំចៃដើម្បីផ្គត់ផ្គង់ជីវភាព។
ស្រុកភូតឹង បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា នូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច; ជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិច; អនុវត្តគោលនយោបាយអំពីអភិរក្សនិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជនជាតិ; យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ; អភិវឌ្ឍការអប់រំ-បណ្តុះបណ្តាល; លើកកម្ពស់គុណភាពចំនួនប្រជាជន ថែទាំសុខភាព; បង្កលក្ខណៈសម្រាប់ជនរួមជាតិភាគតិចកៀកជិតសេវាកម្មសង្គម វប្បធម៌ និងសារគមនាគមន៍។ល។ ផ្តើមពីនោះ ស្មារតីឈានឡើងក្នុងការអភិវឌ្ឍផលិតកម្ម ខិតខំធ្វើការរកទទួលទានរបស់មាមីងបានកើនឡើងយ៉ាងច្បាស់៕
យោង៖ កាសែតកាម៉ាវ-វិមាន