09/06/2026 - 09:34

ជីវ​ភាព​រស់​នៅ​មាន​ភាព​ល្អ​ប្រ​សើរ​អា​ស្រ័យ​កម្ម​វិធី 

ដោយ​ការ​ផ្សព្វ​ផ្សាយ​បាន​ទាន់​ពេល និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​នា​នា​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ទី​១ ឆ្នាំ​២០២១ - ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) គឺ​ជីវ​ភាព​រស់​នៅ​របស់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ​បាន​កែ​លម្អ ទិដ្ឋ​ភាព​ជន​បទ​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់។

ប្រ​ភព​ទុន​ពី​កម្ម​វិធី បាន​ជួយ​គ្រួ​សារ​បង​ស្រី យ័ញ​ធី​សា​ធី ​(ខាង​ស្តាំ) សង្កាត់​សុក​ត្រាំង
 មានជីវភាពលំនឹងជាងមុន។

ដោយ​ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តាច់ ច្នៃ​ប្រ​តិដ្ឋ និង​ឈ្លាស​វៃ​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​នានា​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយព័ត៌​មាន បាន​ជួយ​កែ​លម្អ​និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម។ ភស្តុ​តាង​នៃ​លទ្ធ​ផល​ខាង​លើ គឺ​គ្រួ​សារ​ដែល​ទទួល​ផល​ពី​គោល​នយោ​បាយ មាន​ជីវ​ភាព​លំ​នឹង​ជា​បណ្តើរៗ។ ជាក់​ស្តែង​ដូច៖ គ្រួ​សារ​បង​ស្រី យ័ញ​ធី​សា​ធី នៅ​សង្កាត់​សុក​ត្រាំង ​ក្នុង​ឆ្នាំ​២០២៤ បាន​រដ្ឋ​អំ​ណាច​ពិ​និត្យ​និង​ជំ​នួយ​ថវិ​កា​ចំ​នួន ១០ លាន​ដុង​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ បង​ស្រី​ វិនិ​យោគ​មធ្យោ​បាយ​សម្រាប់​ទិញ​អេត​ចាយ។ បង​ស្រី​ធី ចែក​រំ​លែក៖ “ពេល​មាន​មធ្យោ​បាយ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ទិញ​អេត​ចាយ រាល់​ថ្ងៃ​ក៏​រក​បាន​ប្រាក់​ប្រ​ហែល ២០០​.០០០ ដុង​ដែរ ថ្ងៃ​ណា​ទិញ​បាន​ច្រើន​គឺ​ចំ​ណេញ​បាន ៣០០​.០០០ ដុង។ អរ​គុណ​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ខ្លាំង​ណាស់ ដែល​បាន​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជី​វិត ដើម្បី​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចេញ​ចូល​ខ្លះ​សម្រាប់​គិត​គូរ​ជីវ​ភាព ”។

ចំ​ណែក​បង​ស្រី​លី​ធី​ធ្វី នៅ​ឃុំ​មី​ទូ ចែក​រំ​លែក៖ “ជីវ​ភាព​មាន​ការ​លំ​បាក គ្មាន​ដី​ផលិត ប្តី​មាន​ជំ​ងឺ សរ​សៃ​ប្រ​សាទ ដូច្នេះ​រាល់​ការ​ចំ​ណាយ​គឺ​រូប​ខ្ញុំ​ម្នាក់​ឯង​ជា​អ្នក​រ៉ាប់​រង។ កូន​ៗ​ក៏​មាន​គ្រួ​សារ​រៀងៗ​ខ្លួន និង​ទៅ​ធ្វើ​ការ​ឆ្ងាយ យូរៗ​ក៏​ផ្ញើ​ប្រាក់​បន្តិច​បន្តួច​មក ជួយ​ចិញ្ចឹម​ចៅ។ ដោយ​ឃើញ​ពី​ស្ថាន​ភាព​របស់​ខ្ញុំ ឆ្នាំ​២០២៣ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ពិនិត្យ​ឧបត្ថម្ភ​ថវិកា ១០ លាន​ដុង ខ្ញុំ​ក៏​ទិញ​តុ កៅ​អី និង​ធុង​លក់​ទឹក​អំ​ពៅ​ដើម្បី​ចិញ្ចឹម​ជី​វិត។ ចាប់​តាំង​ពី​មាន​ធុង​ទឹក​អំ​ពៅ​មក បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គិត​គូរ​ជីវ​ភាព”។

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ រយៈ​ពេល​កន្លង មន្ទីរ​បាន​ដឹក​នាំ សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ដែល​ពាក់​ព័ន្ធ ចាត់​តាំង​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ទី១ ឆ្នាំ​២០២១​-២០២៥ ជា​មួយ​ប្រ​ភព​ទុន​សរុប ១.៥២០​.០២៦ លាន​ដុង ក្នុង​នោះ ថវិកា​មជ្ឈិម​គឺ ១.២៧០​.៦៣៣ លាន​ដុង; ថវិ​កា​ភូមិ​ភាគ​គឺ ១៥៩​.៣៨១ លាន​ដុង...។

ក្រោយ​រយៈ​ពេល​នៃ​ការ​ផ្សព្វ​ផ្សាយ​នូវ​គម្រោង​និង​កម្ម​វិធី ទិដ្ឋ​ភាព​ជន​បទ​ស្រស់​បំ​ព្រង កម្រិត​ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន។ អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​កាត់​បន្ថយ គិត​ត្រឹម​ចុង ឆ្នាំ ២០២៥ លើ​ភូមិ​ឋាន​ទី​ក្រុង​នៅ​គ្រួ​សារ​ក្រី​ក្រ ៥.៥៨២ គ្រួ​សារ ស្រូប​អត្រា ០,៥៩% ថយ​ចុះ ២.១៦៣ គ្រួ​សារ បើ​ធៀប​នឹង​ឆ្នាំ​២០២៤...។ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​បាន​រក្សា​ខ្ជាប់៕

                                 ថាញ​វ៉ាង - មេង​លី

ចែករំលែកអត្ថបទ