ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/08/2024 - 16:28

លើក​កម្ពស់​សមត្ថ​ភាព​អធិ​ការ​កិច្ច ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ដល់​បុគ្គ​លិក​រដ្ឋ

នៅ​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិការ​ជន​ជាតិ ទើប​រៀប​ចំ​សិក្ខា​សា​លា​ស្ទង់​មតិ​យោ​បល់​លើ​សេចក្ដី​ព្រាង​គម្រោង លើក​កម្ពស់​សមត្ថ​ភាព​អធិ​ការ​កិច្ច ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ដល់​បុគ្គ​លិក​រដ្ឋ​ក្នុង​ប្រ​ព័ន្ធ​ស្ថា​ប័ន​កិច្ច​ការ​ជន​ជាតិ ដំ​ណាក់​កាល ២០២៥​-២០៣០។

សម​មិត្ត អី​ថុង អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អញ្ជើញ​ចូល​រួម​និង​កត់​សម្គាល់​នូវ​ការ​ផ្តល់​មតិ​យោ​បល់​របស់​អ្នក​តំ​ណាង​ក្នុង​អង្គ​សិក្ខា​សា​លា។

ទិស​ដៅ​ជាក់​ស្តែង​នៃ​គម្រោង​រហូត​ដល់​ឆ្នាំ ២០៣០ កង​ជួរ​បុគ្គ​លិក​រដ្ឋ​អនុវត្ត​ភារ​កិច្ច​អធិ​ការ​កិច្ច ត្រួត​ពិនិត្យ​នៅ​គ្រប់​ស្ថា​ប័ន​គ្រប់​គ្រង​អំពី​ការ​ងារ​ជន​ជាតិ​ទាំង ១០០% ត្រូវ​បាន​បំ​ប៉ន​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង លើក​កម្ពស់​សមត្ថ​ភាព​ជំ​នាញ​វិជ្ជា​ជីវៈ បំ​ណិន​អធិ​ការ​កិច្ច ត្រួត​ពិនិត្យ ទទួល​ពល​រដ្ឋ ដោះ​ស្រាយ​បណ្ដឹង​តវ៉ា​និង​ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ភាព​អស​កម្ម​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ។ ស្ថា​ប័ន​គ្រប់​គ្រង​អំពី​ការ​ងារ​ជន​ជាតិ​ទាំង ១០០% ត្រូវ​បាន​ជំ​រុញ​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ទំ​នើប​ភា​វូប​នីយ​កម្ម​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​អំពី​អធិ​ការ​កិច្ច ការ​ទទួល​ពល​រដ្ឋ ការ​ដោះ​ស្រាយ​បណ្តឹង​តវ៉ា និង​ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ភាព​អស​កម្ម…។

ក្នុង​អង្គ​សិក្ខា​សា​លា តាម​រយៈ​ការ​ពិភាក្សា អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​លើ​ភាព​ចាំ​បាច់​នៃ​ការ​ដាក់​ចេញ​គម្រោង និង​សំ​ណូម​ពរ​ដល់​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ធ្វើ​ឱ្យ​សុក្រឹត ដើម្បី​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ចេញ​សេចក្តី​សម្រេច​ផ្តល់​សច្ចា​នុម័តិ​លើ​គម្រោង​បាន​យ៉ាង​ឆាប់។ អ្នក​តំ​ណាង​ទាំង​ឡាយ​ស្នើ​ឱ្យ​មាន​ការ​ពង្រឹង អង្គ​ការ​អធិ​ការ​កិច្ច​របស់​គណៈ​ជន​ជាតិ​នៅ​តាម​ភូមិ​ភាគ គ្រប់​ផ្នែក​ពាក់​ព័ន្ធ​គប្បី​មាន​កិច្ច​សហ​ការ​ដើម្បី​អនុវត្ត​ការ​ងារ​អធិ​ការ​កិច្ច ត្រួត​ពិនិត្យ​របស់​គណៈ​ជន​ជាតិ។ អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​លើក​ឡើង គប្បី​កំ​ណត់​វិធាន​ការ​ដាក់​កំ​ហិត​ពិន័យ​រដ្ឋ​បាល នៅ​ពេល​អធិ​ការ​កិច្ច​បាន​រក​ឃើញ​កំ​ហុស កំ​ណត់​ច្បាស់​លាស់​រវាង​ការ​ងារ​អធិ​ការ​កិច្ច​របស់​គណៈ​ជន​ជាតិ និង​ការ​ងារ​អធិ​ការ​កិច្ច​របស់​ផ្នែក​ផ្សេងៗ បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ដំ​ណើ​ការ​ត្រួត​ពិនិត្យ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ…៕

                                                                          ង៉ុកក្វៀង-មុនី

ចែករំលែកអត្ថបទ