ការងារពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនលើភូមិសាស្រ្តឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ ក្នុងរយៈពេលកន្លង ត្រូវបានដំណាក់សុខាភិបាលឃុំឡុងហ៊ីប យកចិត្តទុកដាក់អនុវត្តមានប្រសិទ្ធភាព។
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីប។
ចាប់ពីដើមឆ្នាំ ដំណាក់សុខាភិបាលឃុំឡុងហ៊ីប បានផ្សព្វផ្សាយរាល់លិខិតបទដ្ឋានដល់បុគ្គលិកគ្រប់រូប ហើយអនុវត្តទៅតាមលិខិតបទដ្ឋានដែលបានកំណត់។ ចាត់បុគ្គលិកទៅហ្វឹកហាត់នៅមន្ទីរពេទ្យថ្នាក់លើត្រូវតាមសមាសភាពដែលបានកំណត់ តម្រង់ទិសបណ្តុះបណ្តាលមុខជំនាញ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងអង្គភាព។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត និងគ្រូពេទ្យចំនួន ៧នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យពហុព្យាបាល២នាក់ គ្រូពេទ្យសម្ភព-កុមារម្នាក់ គ្រូពេទ្យបុរាណម្នាក់ គិលានុបដ្ឋាកម្នាក់ ឱសថការីម្នាក់។
ដើមឆ្នាំ២០២៤ ដំណាក់សុខាភិបាលរៀបចំពិនិត្យនិងផ្តល់ថ្នាំជូនអ្នកជំងឺ២.៦២៥លើកនាក់ ក្នុងនោះ ពិនិត្យជំងឺដោយធានារ៉ាប់រងសុខាភិបាល ១.៣២៥លើកនាក់ ពិនិត្យជំងឺដោយវេជ្ជសាស្រ្តបុរាណ៨៣៧ លើកនាក់ ពិនិត្យគភ៌១៣៣លើកនាក់ ពិនិត្យជំងឺស្រ្តី២៦៦លើកនាក់។ ដំណាក់សុខាភិបាល ក៏បានអនុវត្តល្អនូវការថែទាំសុខភាពបន្តពូជ-ផែនការគ្រួសារ លទ្ធផលមានប្រជាជន៨០នាក់ បានអនុវត្តវិធានការពន្យាកំណើតបែបទំនើប; អត្រាកុមារក្រោមអាយុ២ឆ្នាំខ្វះ អាហារូបត្ថម្ភថយចុះនៅត្រឹម២,៨% សម្រេច១០០% ភាគកម្រិត អត្រាកុមារអាយុក្រោម៥ឆ្នាំខ្វះអាហារូបត្ថម្ភនៅត្រឹម៣,១៤% សម្រេច១០៦% បើប្រៀបនឹងសេចក្តីសម្រេច; អនុវត្តការចាក់ថ្នាំបើកទូលាយដល់កុមារក្រោមអាយុ១២ខែ ធានាត្រូវតាមដូសដែលបានកំណត់; សហការជាមួយក្រុមវេជ្ជបណ្ឌិតក្រុងហូជីមិញ រៀបចំពិនិត្យ និងព្យាបាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន៦៨០នាក់លើភូមិសាស្រ្តឃុំ។ អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល បច្ចុប្បន្ន សម្រេចជាង៧០%។
អ្នកមីងថាច់ធីចន្ធី នៅភូមិតាសឹក ឃុំឡុងហ៊ីប ឱ្យដឹង៖ “ដោយសារវ័យចាស់ ខ្ញុំច្រើនតែគ្រុនផ្តាសាយ ឈឺក្បាលនិងសម្ពាធឈាមខ្ពស់ ម្ល៉ោះហើយ ខ្ញុំតែងទៅពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីប។ គ្រូពេទ្យនៅទីនេះ តែងអស់ពីចិត្តក្នុងការពិនិត្យជំងឺនិងរួសរាយរាក់ទាក់ជាមួយអ្នកជំងឺ។ ខណៈពេលពិនិត្យជំងឺរួច គ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យថ្នាំ និងផ្តែផ្តាំហ្មត់ចត់ លេបថ្នាំត្រូវតាមកំណត់របស់គ្រូពេទ្យ។ ខ្ញុំនិងប្រជាជននៅទីនេះស្ងប់អារម្មណ៍ណាស់”។
លោកង្វៀងជីកុង ប្រធានដំណាក់សុខាភិបាលឃុំឡុងហ៊ីប ឱ្យដឹង៖ “រយៈពេលខាងមុខ ដំណាក់សុខាភិបាលឃុំ បន្តការអនុវត្តល្អនូវកម្មវិធីសុខាភិបាលជាតិ បង្កើនការផ្សព្វផ្សាយការងារ ថែទាំសុខភាពប្រជាជន ម្ចាស់ការបង្ការបង្ក្រាបមានប្រសិទ្ធភាពជំងឺឆ្លងផ្សេងៗ អនុវត្តល្អការធានាគុណភាពអនាម័យសុវត្ថិភាពចំណីអាហារ ផ្តុំកម្លាំងចង្អុលការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត”៕
សើុងម៉ាល័យ - លីសៀ