មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/07/2024 - 14:46

ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ ដើម្បីកសាង​ជន​បទ​ថ្មី​

កំ​ណត់​ច្បាស់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជនបទ​ គឺ​ជា​លក្ខឋាន​ដ៏​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែ​ក​ក្នុង​ការ​អនុវត្ត​សម្រេច​រួច​រាល់​នូវ​លក្ខ​ឋាន​ឃុំ​ជន​បទ​​ថ្មី​កម្រិត​ខ្ពស់។​  អា​ស្រ័យ​ហេតុ​នេះ​ ក្នុង​រយៈ​ពេល​កន្លង​ ឃុំ​គឹម​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​​ត្រា​វិញ​ បាន​ឆ្លៀត​ឱកាស​ពី​ការ​ឧបត្ថម្ភ​របស់​​រដ្ឋ​ ពិសេស​គឺប្រ​ភព​កម្លាំង​របស់​ប្រ​ជា​ជន​ ដើម្បី​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​ផ្លូវ​គមនា​គមន៍​ជន​បទ​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

ភូមិ​យ៉ឿត្រូវ​បាន​វិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​យ៉ាង​សមរម្យ។​

ឃុំ​គឹម​ហ្វា មាន​ផ្លូវ​ស្នូល​២ខ្សែ​ មាន​ប្រ​វែង​សរុប​៨គីឡូ​ម៉ែត្រ​បាន​ក្រាល​កៅ​ស៊ូ​រួច​រាល់​ធានា​រថ​យន្ត​បើក​បរ​ងាយ​ស្រួល​; ផ្លូវ​ក្នុង​ភូមិ​និង​តភ្ជាប់​ភូមិ​៦ ខ្សែ​ បាន​ធ្វើ​ឱ្យ​រឹង​មាំ មាន​ប្រ​វែង​១៤,៤ គីឡូ​ម៉ែ​ត្រ; ផ្លូវ​ច្រក​១៧ ខ្សែ​ មាន​ប្រ​វែង​១៦.៥ គីឡូ​ម៉ែត្រ... ដើម្បី​សម្រេច​នូវ​លក្ខឋាន​គមនា​គមន៍​ក្នុង​ការ​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ចុង​ឆ្នាំ​២០២៤ ឃុំ​បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​របស់​ស្រុក​ ខេត្ត​ វិនិ​យោគ​លើ​ផ្លូវ​ដាន​ ភូមិ​យ៉ឿ​ប្រ​​វែង​១គីឡូ​ម៉ែត្រ ប្រ​ភព​ទុន​សរុប​ជិត​៥០០​លាន​ដុង​; បង្កើន​កម្រិត​និង​ជួស​ជុល​ផ្លូវ​ដាន​នៅ​ភូមិ​ត្រា​កូង ថវិកា​សរុប​៥១៧លាន​ដុង​; ផ្លូវ​ដាន​ក្នុង​ភូមិ​គឹម​ហ្វា ថវិកា​សរុប​ជាង​១​ពាន់​លាន​ដុង​; ផ្លូវ​ដាន​ភូមិ​គឹម​កូវ​ និង​ភូមិ​យ៉ឿ សរុប​ថវិកា​សរុប​១,៤ពាន់​លាន​ដុង។​ ពេល​ផ្លូវ​គមនា​គមន៍ជន​បទ​ទាំង​នេះ​សម្រេច​រួច​រាល់​ ឃុំ​គឹម​ហ្វា សម្រេច​លក្ខឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​តាម​សេចក្ដី​កំ​ណត់។​ លោក​គៀង​ឡាញ់​ នៅ​ភូមិ​យ៉ឿ ឱ្យ​ដឹង៖ “ឃើញ​ភូមិ​យើង​នៅ​ជួប​ការ​លំ​បាក​ច្រើន​ សាខា​បក្ស​និង​អង្គ​ការ​មហា​ជន​ភូមិ​ មិន​ទាន់​មាន​ទីស្នាក់​ការ​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​សម្រាប់​ប្រ​ជុំ​ ខ្ញុំ​ក៏​ពិភាក្សា​ជា​មួយ​គ្រួ​សារ​បរិច្ចាគ​ដី​៥០០​ម៉ែត្រ​ការ៉េ​ ដើម្បី​ធ្វើ​ទីស្នាក់​ការ​និង​ផ្លូវ​ដាន​”។​

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​គឹម​ហ្វា កាន់​តែមាន​ភាព​សុក្រឹត។​

លោក​ វ៉វ៉ាន់​ណាវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​គឹម​ហ្វា ឱ្យ​ដឹង៖ “ឃុំ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​របស់​ស្រុក​ ខេត្ត​ និង​មជ្ឈិម​ ដើម្បី​វិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ។​ ចំ​ពោះ​មុខ​ ឃុំ​បាន​ធ្វើ​ការ​បែង​ចែក​ផ្លូវ​ណា​ដែល​ត្រូវ​អា​ទិភាព​កសាង​មុន។​ ជាង​នេះ​ទៅ​ទៀត​ ការ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ឈើ​ហូប​ផ្លែ​និង​ដំ​ណាំ​ ដើម្បី​ធ្វើ​ផ្លូវ​ជន​បទ​ក៏​បាន​ឃុំ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ដោយ​ការ​អនុវត្ត​ល្អ​ការ​ឃោ​សនា​ ចលនា​ ពង្រីក​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​ក្នុង​ប្រ​ជា​ជន​ ម៉្លោះ​ហើយ​ការ​បរិច្ចាគ​ដី​ ដំ​ណាំ​ឈើ​ហូប​ផ្លែ​សម្រាប់​ធ្វើ​ផ្លូវ​ជន​បទ​ បាន​ប្រ​ជា​ជន​គាំ​ទ្រយ៉ាង​សកម្ម​។​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ផ្លូវ​គមនា​គមន៍​ជន​បទ​ បច្ចុប្បន្ន​ ផ្លូវ​គមនា​គមន៍​ជន​បទ​របស់​ឃុំ​គឹម​ហ្វា ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​ បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរទៅ​មក​ ដឹក​ជញ្ជូន​ទំ​និញ​នៅ​លើ​ភូមិ​សាស្រ្ត​ រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ខិត​ខំ​ប្រឹង​ប្រែង​កសាង​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​នៅ​ពេល​ខាង​មុខ”៕​

សើុង​ម៉ាល័យ​-ទីទុយ​

ចែករំលែកអត្ថបទ