មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/07/2024 - 17:05

អា​ហារ​បួស​សូន្យ​ដុង​ ផ្តល់​ភាព​កក់​ក្តៅ​ដល់​មាមីង​ក្នុង​ភូមិ​ស្រុក​

ទោះ​បីទើប​តែដំ​ណើរការ​បាន​ជិត​ ៤ ខែ​ក៏​ដោយ​ ប៉ុន្តែ​ហាង​អា​ហារ​បួស​ទឺ​តឹម នៅ​ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ក្លា​យជាអា​សយដ្ឋាន​ជិត​ដិតសម្រាប់​មាមីង​កម្ម​ករ​ក្រី​ក្រ​ក្នុង​ភូមិ​ស្រុក។​

សមាជិក​ដែល​ជួយ​ថែទាំ​ហាង​បាយ​ទឺ​តឹម ​គឺ​ជា​អ្នក​ភូមិ​មាន​ចិត្ត​សប្បុរស​ដូច​គ្នា។​

អ្នក​មីង​ ង្វៀង​ធីធ្វី​ឡង ទទួល​បន្ទុក​គ្រប់​គ្រង​ហាង​អា​ហារ​បួស​ទឺតឹម ឱ្យ​ដឹង៖ ហាង​នេះ​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ ហ្វិញ​ថ្វយអៀង​ (អា​យុ​ ៣៦ ឆ្នាំ​ ម្ចាស់​គ្លី​និក​ទន្ត​ពេទ្យ​នៅ​ឃុំ​អាង​ហ៊ីប) ជា​អ្នក​ជំ​ហរ​បើក។​ ដំ​បូង​ឡើយ​ ចម្អិន​តែ​ម្ភៃ​សាម​សិម​ចំ​ណែក​សម្រាប់​ចែក​ចាយ​ជូន​មាមីង​កម្ម​ករ​ក្រី​ក្រប៉ុណ្ណោះ។​ បន្តិច​ម្ដង​ៗ​ ការ​ងារ​សប្បុរស​ធម៌​មួយ​ថ្ងៃ​កាន់​តែ​រីក​សុសសាយ​ឡើង​ ដូច្នេះ​សប្បុរស​ជន​ជា​ច្រើន​បាន​រួម​ដំ​ណើរ​និង​ជួយ​ឧបត្ថម្ភ។​ អ្នក​ខ្លះ​ចេញ​កម្លាំង​អ្នក​ខ្លះ​ចេញ​ធន​ធាន​ ដើម្បី​ជួយ​ដល់​ប្តី​ប្រ​ពន្ធ​បង​ស្រី​អៀង​ បន្ត​ដំ​ណើរ​ការ​របស់​ហាង។​

បច្ចុប្បន្ន​ ហាង​នេះ​ដំ​ណើរ​ការ​និង​ផ្តល់​អា​ហារ​នៅ​ម៉ោង​ ១០:៣០ នា​ទី រៀង​រាល់​ថ្ងៃ​ច័ន្ទ​ ពុធ​និង​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​។​ ជា​រៀង​រាល់​ថ្ងៃ​ អា​ហារ​បួស​ត្រូវ​បាន​ចែក​ចាយ​ជាង​ ២០០ ចំ​ណែក។​ “ប្តី​ប្រ​ពន្ធ​បង​ស្រី​មាន​បំ​ណង​ជា​យូរ​មក​ហើយ​ចង់​បើក​ហាង​អា​ហារ​បួស​ ប៉ុន្តែ​មិន​មាន​ពេល​ថ្មី​ៗ​ នេះ​ទើប​តែ​បើក​បាន​ហាង។​ ដើម្បី​មាន​កន្លែង​ធ្វើ​ម្ហូប​និង​ចែក​ចាយ​អា​ហារ ប្តី​ប្រ​ពន្ធ​បង​ បាន​សម្រេច​ចិត្ត​ចំ​ណាយ​ប្រាក់​សាង​សង់​ហាង​នៅ​លើ​ដី​គ្រួ​សារ​នៅ​ខាង​មុខ​ផ្ទះ​បាន​ព្យួរ​ផ្លាក​សញ្ញា​ហាង​អា​ហារ​បួស​ទឺតឹម​សូន្យ​ដុង​ ដើម្បី​ឱ្យ​មា​មីង​ដឹង​នឹង​មក​ទទួល​” - មីង​ឡង​ឱ្យ​ដឹង​ដូច្នេះ។​

បើ​តាម​អ្នក​មីង​ឡង ដើម្បី​ចម្អិន​អា​ហារ​បាន​ ២០០ ចំ​ណែក​ គឺ​ត្រូវ​ចំ​ណាយ​ប្រាក់​ប្រ​មាណ​ ៧០០ ពាន់​ដុង។​ ក្រៅ​ពី​ថវិកា​ប៉ាន់​ស្មាន​របស់​ប្តី​ប្រ​ពន្ធ​បង​ស្រី​អៀង​ ហាង​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ ពី​អា​ជីវ​ករ​លក់​បន្លែ​ផ្លែ​ឈើ​នៅ​ផ្សារ អ្នក​ខ្លះ​ចូល​រួម​ចំ​ណែក​គ្រឿង​ទេស អង្ករ​ និង​អ្នក​ខ្លះ​ជួយ​ជា​កម្លាំង​ក្នុង​ការ​ចម្អិន។​ ទាំង​អស់​គ្នា​មាន​បំ​ណង​ ចង់​ជួយ​ដល់​មាមីង​ក្រី​ក្រ​ឱ្យ​មាន​អា​ហារ​ឆ្ងាញ់ៗ​ បំ​ពេញ​ក្រ​ពះ។​ អ្នក​មីង​ ង្វៀង​ធីឡាង​អាញ (អា​យុ​ ៦៥ ឆ្នាំ​ នៅ​ឃុំ​អាង​ហ៊ីប) ឱ្យ​ដឹង៖ “ហាង​បាយ​សូន្យ​ដុង​នេះ​ ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់​ ព្រោះ​មាន​ទីតាំង​នៅ​កន្លែង​ដែល​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ ជួយ​ប្រ​ជា​ជន​ដែល​មាន​ការ​លំ​បាក​មាន​អា​ហា​រស​មរម្យ​ និង​មាន​កម្លាំង​ធ្វើ​ការ។​ ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​មាន​ធន​ធាន​សេដ្ឋ​កិច្ច​ដើម្បី​ជួយ​ទេ​ ប៉ុន្តែ​ខ្ញុំ​រួម​កម្លាំង​កាយ​ក្នុង​ការ​ចម្អិន។​ ពេល​ឃើញ​ មា​មីង​ទទួល​ប្រ​អប់​បាយ​ឆ្ងាញ់​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​”។​

ទោះ​បី​គាត់​មាន​វ័យ​ច្រើន​ក៏​ដោយ​ អ្នក​មីង​ឡេ​ធីសាវ​ (អា​យុ​ ៧៤ ឆ្នាំ​ នៅ​ឃុំ​អាង​ហ៊ីប) នៅ​តែ​មក​ជួយ​ធ្វើ​ម្ហូប​នៅ​ហាង​បាយ​ទឺតឹម ដោយ​មាន​បំ​ណង​ចង់​រួម​ចំ​ណែក​ជួយ​ដល់​មាមីង​ក្រី​ក្រ។​ ទទួល​បាន​ចំ​ណែ​ក​បាយ​ក្តៅៗ​ អ្នក​មីង​ថាច់​ធី​ហុង​ (អា​យុ​ ៥០ ឆ្នាំ​ នៅ​ឃុំ​អាង​ហ៊ីប) រៀប​រាប់៖ “រាល់​ថ្ងៃ​ទៅ​លក់​ឆ្នោត​ ខ្ញុំ​ទិញ​តែ​បាយ​ដំ​ណើប​មួយ​កញ្ចប់​៥.០០០​ដុង​ហូប​ឱ្យ​តែ​ឆ្អែត​ប៉ុណ្ណោះ។​ ចាប់​តាំង​ពី​ហាង​បាយ​សប្បុរស​ធម៌​នេះ​បើក​មក​ដល់​គឺទទួល​បាន​អា​ហារ​បួស​គ្រប់​មុខ​មួយ​ចំ​ណែក​ ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ មាន​ជីវ​ជាតិ​និង​គ្រប់​ជាតិ​បំ​ប៉ន។​ ពួក​គាត់​ក៏​បាន​សួរ​នាំ​និង​លើក​ទឹក​ចិត្ត​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អា​រម្មណ៍​រីក​រាយ និង​មាន​កម្លាំង​ចិត្ត​ជម្នះ​ការ​លំ​បាក”៕​

                              ង្វៀង​ទ្រិញ - មេង​លី

ចែករំលែកអត្ថបទ