ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2024 - 16:58

ចុះ​កិច្ច​ព្រម​ព្រៀង​សហ​ការ​ជម្រើស​សិស្ស​ បណ្តុះ​បណ្តាល​និង​ផ្តល់​ប្រ​ភព​ធន​ធាន​មនុស្ស​

មជ្ឈ​មណ្ឌល​សេវា​កម្ម​ការ​ងារ​យុវជន​កឹង​ធើ និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ ហឿង​ង៉េប​អា​អូវ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហ​ការ​ជម្រើស​សិស្ស​បណ្តុះ​បណ្តាល​ និង​ផ្តល់​ប្រ​ភព​ធន​ធាន​មនុស្ស​លើ​ភូមិ​សាស្ត្រ​ក្រុង។​

សមាជិក​សម្ព័ន្ធ​យុវ​ជន​និង​និស្សិត​ អនុវត្ត​សាក​ល្បង​អា​ជីព​លាយ​ផ្សំ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ ហឿង​ង៉េប​អា​អូវ​-សាខា​កឹង​ធើ។​

តាម​រយៈ​នោះ​ អង្គ​ភាព​ទាំង​ ២ បាន​សហ​ការ​ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ៖ ឧទ្ទេស​នាម​សិក្ខា​កាម​រៀន​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ដល់​យុវ​ជន​; ពិគ្រោះ​យោ​បល់​តម្រង់​ទិស​វិជ្ជា​ជីវៈ​ដល់​អ្នក​ចេញ​ពី​កង​ជួរ​ទ័ព​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​; សហ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែល​មាន​ក្នុង​បញ្ជី​ បណ្តុះ​បណ្តាល​របស់​ក្រុម​ហ៊ុន។​ ក្រៅ​ពី​នោះ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ នៅ​ទាំង​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍ៈ ទិវា​ការ​ងារ​ធ្វើ​សិក្ខា​សាលា​អំ​ពី​អា​ជីព​ សំ​ដៅ​ជួយ​ពល​ករ​វ័យ​ក្មេង​ចាប់​យក​និន្នា​ការ​ទីផ្សារ​ពល​កម្ម​ ដើម្បី​បង្កើត​ផែន​ការ​សិក្សា​ ហ្វឹក​ហាត់​បំ​ណិន​ បំ​ពាក់​ចំ​ណេះ​ដឹង​ផ្តើម​អា​ជីព។​

ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ ហឿង​ង៉េប​អា​អូវ​ សា​ខា​កឹង​ធើ ក៏​ទើប​បង្ហាញ​មុខ​ប្រ​ព័ន្ធ​វិទ្យា​ស្ថាន៖ ថែ​រក្សា​សម្ផស្ស​ តន្ត្រី​ Marketing បច្ចេក​វិទ្យា​ព័ត៌​មាន​ រចនា​ប្លង់។​ ក្រោយ​ពី​ពិធី​បង្ហាញ​មុខ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​និង​សិក្ខា​កាម​ បាន​ទស្សនា​និង​ពិសោធន៍ កន្លែង​អនុវត្ត​វិជ្ជា​ជីវៈ​របស់​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​ ព្រម​ទាំង​បាន​ក្រុម​អ្នក​ឯក​ទេស​ពិគ្រោះ​យោ​បល់​តម្រង់​ទិស​វិជ្ជា​ជីវៈ ផ្តល់​ព័ត៌​មាន​អំ​ពី​ទី​ផ្សារ​ពល​កម្ម។​

ក្នុង​៦ ខែ​ដើម​ឆ្នាំ​ ២០២៤ មជ្ឈ​មណ្ឌល​សេវា​កម្ម​ការ​ងារ​យុវ​ជន​កឹង​ធើ បាន​សហ​ការ​ជា​មួយ​អង្គ​ការ​និង​អា​ជីកម្ម​នា​នា​ ដើម្បី​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​សម្រាប់​ឧបត្ថម្ភ​សមា​ជិក​ សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ផ្នែក​អា​ជីព​និង​ការ​ងារ​ធ្វើ​ បើក​ថ្នាក់​ហ្វឹក​ហាត់​កម្ម​វិធី​ AI (បញ្ញា​សិប្ប​និម្មិត​) ក្នុង​អា​ជីវ​កម្ម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ សាក​ល្បង​សិក្សា​ មុខ​វិជ្ជា​មួយ​ចំ​នួន​ (ថែរក្សា​សម្ផស្ស​ សម្អាង​ ធ្វើ​ត្រ​ចក) រចនា​ក្រា​ហ្វិច អគ្គិ​សនី​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួ​សារ​ ពិសេស​គឺពិគ្រោះ​យោ​បល់​តម្រង់​ទិស​ វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​អ្នក​ចេញ​ពី​កង​ជួរ​ទ័ព​ជាង​ ១.០០០ នាក់​នៅ​តាម​ភូមិ​ភាគ៕​

                    ក្វឹក​ថាយ-មុនី​

ចែករំលែកអត្ថបទ