ក្រសួងនគរបាល ទើបសហការជាមួយនឹងភូមិភាគនានា ពិធីបង្ហាញមុខកងកម្លាំងចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន។

កងកម្លាំងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន បានហែក្បួនក្នុងពិធី។
កងកម្លាំងចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ត្រូវបានបង្កើតឡើងផ្ដើមពីការពង្រឹងកងកម្លាំងដែលមានស្រាប់ទាំង ៣ រួមមាន៖ នគរបាលឃុំពាក់កណ្ដាលជំនាញ ប្រជាការពារក្រុងនិងប្រជាបង្ការ។ ច្បាប់កងកម្លាំងចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋានត្រូវបានរដ្ឋសភា នីតិកាល XV សម័យប្រជុំលើកទី ៦ អនុម័តិនៅថ្ងៃទី ២៨/១១/២០២៣ មានសុពលភាពចាប់ពីថ្ងៃទី ១/៧/២០២៤ បានបង្កមូលដ្ឋានគតិយុត្តិដ៏សំខាន់ រឹងមាំ គ្រប់ជ្រុងជ្រោយ សម្រាប់ការកសាងពង្រឹងនិងពង្រីកថែរក្សាកងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន; រួមចំណែកក្នុងការពង្រឹង រៀបចំចាត់ចែងកងកម្លាំង សម្រិតសម្រាំងដើមទង ផ្សារភ្ជាប់ជាមួយនឹងការធ្វើឱ្យសុក្រឹត មុខងារ ភារកិច្ច សិទ្ធិអំណាច ទំនាក់ទំនងការងាររបស់អង្គការមូលដ្ឋាននីមួយៗ; បំពេញតាមតម្រូវការភារកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងស្ថានភាពថ្មី។
ភារកិច្ចរបស់កងកម្លាំងចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ត្រូវបានកំណត់ចាប់ពីមាត្រា ទី ៧ ដល់មាត្រាទី ១២ នៃច្បាប់កងកម្លាំងចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន រួមមានក្រុមភារកិច្ច៖ ជំនួយក្ដាប់ស្ថានភាពពីសន្ដិសុខ សណ្ដាប់ធ្នាប់; ជំនួយកសាងចលនាទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ; ជំនួយបង្ការ ពន្លត់អគ្គិភ័យ ជួយសង្គ្រោះ; ជំនួយគ្រប់គ្រងរដ្ឋបាលពីសណ្ដាប់ធ្នាប់សង្គម; ជួយកៀរគរ អប់រំអ្នកប្រព្រឹត្តល្មើសច្បាប់ដែលកំពុងស្នាក់នៅមូលដ្ឋាន; ជួយយាមល្បាតការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍; អនុវត្តកាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ខណៈពេលត្រូវបានចល័ត។
មានគោលការណ៍ចំនួន ៤ ក្នុងការរៀបចំសកម្មភាពរបស់កងកម្លាំងចូលរួមការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ ក្នុងនោះ ការគោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់; ការពារនិងធានាសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ; ការពារផលប្រយោជន៍របស់រដ្ឋ សិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់អង្គការ បុគ្គល; ផ្អែកលើប្រជាជននិងក្រោមការត្រួតពិនិត្យរបស់ប្រជាជន; ក្រោមការដឹកនាំទាំងស្រុងរបស់គណៈកម្មាធិការបក្ស និងការគ្រប់គ្រងរបស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ; ការណែនាំ ចាត់តាំង ត្រួតពិនិត្យរបស់នគរបាលថ្នាក់ឃុំក្នុងការអនុវត្តភារកិច្ចតាមបទប្បញ្ញត្តិនៃច្បាប់នេះ៕
PV (សរុប) - ប្រែសម្រួលៈ ថាច់ធី