កីឡា - ទេសចរណ៍ ទេសចរណ៍

02/07/2024 - 09:40

រមណីយ​ដ្ឋាន​ វ៉ាន់​ម៉ីវ-ក្វឹក​តឺយ៉ាម

ក្នុង​ចំ​ណោម​រមណីយ​ដ្ឋាន​ទាំង​ឡាយ​នៅ​ហា​ណូយ​ វ៉ាន់​ម៉ីវ-ក្វឹក​តឺយ៉ាម ជា​រមណីយ​ដ្ឋាន​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ។​ នៅ​ទីនេះ​មិន​ត្រឹម​តែ​ប្រ​ជុំ​កេរ​ដំ​ណែល​ដ៏​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទីតាំង​ដែល​បេក្ខ​ជន​ផ្ញើ​ក្តី​សង្ឃឹម​និង​បំ​ណង​ប្រាថ្នា។​

រូប​ភាព​មួយ​ចំ​នួន​ក្នុង​រមណីយ​ដ្ឋាន​វ៉ាន់​ម៉ីវ - ក្វឹក​តឺយ៉ាម។​

ប្រ​ជុំ​រមណីយ​ដ្ឋាន​វ៉ាន់​ម៉ីវ - ក្វឹក​តឺយ៉ាម នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​ថាំង​ឡុង​បុរាណ។​ ប្រ​ជុំ​កេរ​ដំ​ណែល​ទាំង​នេះ​ រួម​មាន៖ ស្រះ​វ៉ាន់​ មណ្ឌល​វ៉ាន់​ម៉ីវ - ក្វឹក​តឺ​យ៉ាម និង​សួន​យ៉ាម។​ មណ្ឌល​វ៉ាន់​ម៉ីវ - ក្វឹក​តឺយ៉ាម មាន​របង​ ឥដ្ឋ​ព័ទ្ធ​ជុំ​វិញ។​ ផ្នែក​ខាង​ក្នុង​ចែក​ជា​៥​សង្កាត់​ ដោយ​មាន​ស្ថាបត្យ​កម្ម​ផ្សេង​ៗ​គ្នា​ ត្រូវ​បាន​ចែក​ដាច់​ពី​គ្នា​ដោយ​ជញ្ជាំង​ឥដ្ឋ។​ បរិវេណ​នីមួយ​ៗ​មាន​ទ្វារ​ចំ​កណ្តាល​និង​មាន​ទ្វារ​តូច​ពីរ​អម​សង​ខាង​ ដើម្បី​ឆ្លង​ទៅ​វិញ​ទៅ​មក។​ ពេល​ដើរ​ចូល​ទៅ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំ​ណើរ​តាម​ក្លោង​ទ្វារ​គឺ៖ វ៉ាន់​ម៉ីវ​ដាយទ្រុង​ ខ្វេវ៉ាន់​កាក​ ដាយ​ថា​ញ់ និង​ក្លោង​ទ្វារ​ថាយ​ហុក។​

វ៉ាន់​ម៉ីវ-ក្វឹក​តឺយ៉ាម មាន​វត្ថុ​ផ្សេង​ៗ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស។​ នោះ​ គឺ​ជញ្ជាំង​ឥដ្ឋចាស់​ ដំ​បូល​ប្រក់​ក្បឿង​ស្រ​កា​លិញ ជួរ​ដើម​ឈើ​ធំ​ៗ​ខ្ពស់​សន្លឹម ជញ្ជាំង​ឡើង​ពណ៌​ស្រ​អាប់។ល។​ ពិសេស​ សត្វ​អណ្តើក​ទ្រសិលា​ចារិក​ ឆ្លាក់​ឈ្មោះ​អ្នក​ប្រ​ឡង​ជាប់​ប្រ​កប​ដោយ​តម្លៃ​ប្រ​វត្តិ​សាស្រ្ត​ពាន់​ឆ្នាំ​របស់​ជន​ជាតិ។​ ចូល​ទស្សនា​កម្សាន្ត​ប្រ​ជុំ​កេរ​ដំ​ណែល​វ៉ាន់​ម៉ីវ-ក្វឹក​តឺ​យ៉ាមភ្ញៀវ​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​មោទន​ភាព​ចំ​ពោះ​ប្រ​ពៃណី​សង្វាត​រៀន​សូត្រ​របស់​បុព្វ​បុរស​ ឆ្លង​តាម​រយៈ​ផ្ទាំង​សិលាចារិក​ ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​គង់​វង្ស​តពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ។​

វ៉ាន់​ម៉ីវ ត្រូវ​បាន​កសាង​ចាប់​ពី​ឆ្នាំ​១០៧០ គឺជា​ឆ្នាំ​ដែល​បុព្វ​បុរស​ទីពីរ​ជំ​នាន់​លី​ថាញ​តុង  - មហា​ក្សត្រ​មួយ​អង្គ​ប្រ​កប​ដោយ​ទស​ពិធ​រាជ​ធម៌​ និង​សង្វាត​រៀន​សូត្រ។​ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​សាកល​វិទ្យា​ល័យ​ដំ​បូង​បង្អស់​របស់​វៀត​ណាម ជា​កន្លែង​បណ្តុះ​បណ្តាល​បញ្ញវន្ត​រាប់​ពាន់​នាក់​សម្រាប់​ប្រ​ទេស​ជាតិ។​ សព្វ​ថ្ងៃ​នេះ​ វ៉ាន់​ម៉ីវ - ក្វឹក​តឺ​យ៉ាម មិន​ត្រឹម​តែ​ជា​ទីតាំង​សម្រាប់​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេស​ចរ​រាប់​លាន​នាក់​ក្នុង​និង​ក្រៅ​ប្រ​ទេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​តំ​បន់​ជូន​រង្វាន់​ ប្រ​កាស​ស្នា​ដៃ​របស់​សិស្ស​ឆ្នើម​ និង​ជា​តំ​បន់​រៀប​ចំ​រាត្រី​កំ​ណាព្យ​ខែ​មក​រា រៀង​រាល់​ឆ្នាំ​ទៀត​ផង។ល។​

ដោយ​មាន​អត្ថ​ន័យ​ជាប្រ​វត្តិ​សាស្រ្ត​បញ្ជី​ឈ្មោះ​ ប្រ​ឡង​ជាប់​ពាន់​ឆ្នាំ​ ម្ល៉ោះ​ហើយ​បេក្ខ​ជន​ទាំង​ឡាយ​ តែង​មក​ “បន់​ស្រន់” មុន​សម័យ​ប្រ​ឡង​សំ​ខាន់​ៗ។​ បង​យឿង​វ៉ាន់​ថឹម នៅ​ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “មុន​ពេល​ប្រ​ឡង​មហា​វិទ្យា​ល័យ​ ខ្ញុំ​នាំ​កូន​ប្រុស​ទៅ​ទេស​ចរ​នៅ​ហា​ណូយ​ ឆៀងចូល​ទស្សនា​កម្សាន្ត​វ៉ាន់​ម៉ីវ - ក្វឹក​តឺ​យ៉ាម ដើម្បី​ជា​ការ​ជំ​រុញ​លើក​ទឹក​ចិត្ត​កូន​ ឱ្យ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​ប្រ​ឡង។​ សព្វ​ថ្ងៃ​ កូន​ប្រុស​ខ្ញុំ​គឺ​ជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ I ”៕​

                                   ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ