វត្តប្រជុំមជ្ឈិមគិរីរាម ហៅវត្តក្រាំងក្រូច ឋិតនៅភូមិអាងហ្វា ឃុំចូវឡាំង ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ វត្តនេះធ្វើឱ្យភ្ញៀវទេសចរចំណាប់អារម្មណ៍ដោយជួរដើមចន្ទគិរីធំៗ ចាប់ខ្លោងទ្វាររហូតដល់មណ្ឌលវត្ត និងព្រះវិហារលាបពណ៌ផ្កាឈូកគួរជាទីរមនា។ វត្តក្រាំងក្រូច ត្រូវបានថែរក្សានិងអភិវឌ្ឍន៍ពីជំនាន់មួយទៅជំនាន់មួយ រហូតក្លាយជានិមិត្តរូបវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរនៅស្រុកទ្រីតូង។ មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិពុទ្ធសាសនាប៉ុណ្ណោះទេ វត្តក្រាំងក្រូចនៅទាំងជាកន្លែងទាក់ទាញអារម្មណ៍ដល់អ្នកចូលចិត្ត ផ្នែកស្ថាបត្យកម្មនិងសិល្បៈទៀតផង។
វត្តក្រាំងក្រូចបង្កភាពចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ ដោយសារវត្តមានដើមចន្ទគិរីរាប់រយដើមដាំនៅជុំវត្ត។ មានដើមខ្លះអាយុកាលដល់ជាង៥០ឆ្នាំ ត្រូវបានវត្តនិងពុទ្ធបរិស័ទថែរក្សាព្រោះមានគោលបំណងបង្កសោភណភាពឱ្យវត្តអារាម។
ដងផ្លូវចូលកាន់វត្តមានជួរដើមចន្ទគីរីនៅសងខាងត្រង់គល់ ខ្លះមនុស្សពីរបីនាក់ឱបទើបជុំ។ ដើមចន្ទគិរីមានមែកសាខាបង្កជាដំបូលធម្មជាតិគ្របដណ្ដបតាមដងផ្លូវ។
ព្រះវិហារវត្តក្រាំងក្រូច ត្រូវបានជួសជុលឡើងវិញនិងលាបពណ៌ផ្កាឈូក លឿងចម្រុះគ្នាយ៉ាងស្អាត។ ទោះបីបានលាបពណ៌ឡើងវិញក៏ពិតមែន ប៉ុន្តែព្រះវិហារវត្តនៅតែរក្សាបានរូបគំនូរដ៏ពិសេសរបស់អ្នកជំនាន់ដើមបន្សល់ទុកមក បង្ហាញពីការផ្សំផ្គុំគ្នារវាងសម័យទំនើបនិងបុរាណ។
ក្បាច់រចនារបស់វត្តមានភាពល្អហ្មត់ហ្មង ចាប់ពីក្បាច់ចម្លាក់នៅលើកំពូលហោជាង
និងជញ្ជាំងជាដើម។
ពេលមកកាន់វត្តក្រាំងក្រូច ភ្ញៀវទេសចរមិនត្រឹមតែប្រទះឃើញក្បាច់រចនាបុរាណនិងបរិយាកាសស្ងប់ស្ងាត់ប៉ុណ្ណោះទេ នៅថែមទាំងបានទស្សនាទេសភាពស្រស់ខៀវខ្ចីនៃដើមចន្ទគិរីរាប់រយដើម ដែលមានម្លប់ដ៏ត្រឈឹងត្រឈៃ៕