យោងតាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង រយៈពេលកន្លង អង្គភាពបានម្ចាស់ការធ្វើសេនាធិការជូនគណកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីគោលការណ៍ និងវិធានការដឹកនាំ ភារកិច្ចកសាងគ្រប់គ្រង ការពារព្រំដែន; អនុវត្តល្អនូវកិច្ចការបរទេសការពារព្រំដែន។ តែងដឹកនាំ ចង្អុលការអនុវត្តល្អនូវការងារអប់រំនយោបាយ តម្រង់ទិសសតិអារម្មណ៍ គ្រប់គ្រងអនុវត្តវិន័យ ច្បាប់ និងធានាសុវត្ថិភាពនៅអង្គភាព។ សមមិត្ត ថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានបានចូលរួមប្រជុំដោយផ្ទាល់ និងចង្អុលការគណៈកម្មាធិការបក្សនិងអង្គការចាត់តាំងបក្ស។ ឆ្លងតាមរយៈនោះ ចង្អុលការបានទាន់ពេល ដោះស្រាយបញ្ហាលំបាកនិងឆ្លើយបំភ្លឺរាល់ការជំពាក់ជំពិនចាប់ពីមូលដ្ឋាន។
សមមិត្ត ឡេហុងហ្វាង មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
មានប្រសាសន៍ចង្អុការក្នុងកិច្ចប្រជុំ សមមិត្ត ឡេហុងហ្វាង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ច នយោបាយរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ដែលបានយកចិត្តទុកដាក់ដឹកនាំនិងចង្អុលការសម្រេចបានពេលកន្លង។ សមមិត្ត បានសំណូមពរ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស កងទ័ពការពារព្រំដែនខេត្ត យកចិត្តទុកដាក់ដឹកនាំនិងធ្វើល្អការងារកសាងបក្ស អនុវត្តម៉ឺងម៉ាត់ មានប្រសិទ្ធភាពសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី៤ (នីតិកាល XIII) ស្តីពីពង្រឹងការកសាង និងកែទម្រង់បក្ស ផ្សារភ្ជាប់នឹងជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ និងគំរូសីលធម៌របស់លោកប្រធាន តូងឌឹកថាំង។ ទន្ទឹមនឹងនោះ ដឹកនាំ ចង្អុលការគ្រប់គ្រងការពារព្រំដែននិងច្រកទ្វារព្រំដែនយ៉ាងម៉ឺងម៉ាត់ មិនទុកឱ្យកើតមានចំណុចក្តៅ; រក្សាបន្ត និងអនុវត្តយ៉ាងម៉ឺងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធជាដើម៕
ប្រភព៖ គេហទំព័រអេឡិចត្រូនិកខេត្តអាងយ៉ាង - បកប្រែ៖ ត្រឹងរ៉ូន